ការទិញមាសរបស់ចិន

ការទិញមាសទុករបស់ចិនកើនឡើង៣០% នៅឆ្នាំ២០២៣ ក្រោយព្រួយបារម្ភពីបញ្ហាសេដ្ឋកិច្ច


របាយការណ៍និន្នាការតម្រូវការមាសឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាមាសពិភពលោកបានបង្ហាញថា ការទិញមាសស្តុកទុករបស់ប្រទេសចិន ដែលជាមហាសេដ្ឋកិច្ចធំបំផុតទីពីរលើពិភពលោកបានកើនឡើង៣០% នៅក្នុងឆ្នាំ២០២៣ ក្រោយចិនមានការព្រួយបារម្ភពីបញ្ហាសេដ្ឋកិច្ច។
ការទិញមាសរបស់ចិន
ដោយ

កំណើនស្តុកមាសរបស់ចិននេះ កើតឡើងក្រោយធនាគារកណ្តាលរបស់ប្រទេសនេះបានបង្កើនការទិញមាស ដើម្បីជំនួសឱ្យការកាន់កាប់ប្រាក់ដុល្លារចំពេលមានភាពតានតឹងជាមួយនឹងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។

Story: ធនាគារកណ្តាលជាច្រើននៅលើពិភពលោកបានទិញមាសសុទ្ធស្តុកទុកសរុបចំនួនជាង១ពាន់៣៧តោនកាលពីឆ្នាំមុន ហើយតួលេខនេះ គឺជាទិន្នន័យដ៏ច្រើនបំផុតទីពីរបន្ទាប់ពីធនាគារទាំងនេះបានទិញមាសសុទ្ធច្រើនបំផុតទីមួយកាលពីឆ្នាំ២០២២ ក្នុងបរិមាណ១ពាន់៨២តោនចាប់តាំងពីឆ្នាំ១៩៥០។ យ៉ាងណាមិញការទិញមាសសុទ្ធរបស់ធនាគារប្រជាជនចិន ដែលជាធនាគារកណ្ដាលរបស់ចិនកាលពីឆ្នាំ២០២៣ បានកើនឡើង៣០% ឬស្មើនឹង២២៥តោន ដែលជាចំនួនមួយខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ១៩៧៧ និងជាទិន្នន័យដំបូងបំផុតសម្រាប់ប្រទេសនេះ។

ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរួមទាំងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនផង បានជំរុញឱ្យមានការទិញមាសនៅតាមប្រទេសមួយចំនួនដូចជាប្រទេសប៉ូឡូញបានទិញមាស១៣០តោនកាលពីឆ្នាំមុន និងប្រទេសលីប៊ីបានទិញមាស៣០តោនជាដើម។ ប្រទេសមួយចំនួនបានព្យាយាមកាត់បន្ថយទុនបម្រុងជាប្រាក់ដុល្លារអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិក និងអឺរ៉ុបបានបង្កកទុនបម្រុងរបស់រុស្ស៊ី ដែលបានចូលឈ្លានពានលើអ៊ុយក្រែន។ អ្នកវិភាគទីផ្សារលោក អ៊ីតស៊ូ តូស៊ីម៉ា (Itsuo Toshima) បាននិយាយថា នេះគឺជាសញ្ញានៃការថយចុះនូវទំនុកចិត្តចំពោះប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណទន់បម្រុងអន្តរជាតិ។

ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយរួមទាំងការឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនផង បានជំរុញឱ្យមានការទិញមាសនៅតាមប្រទេសមួយចំនួនដូចជាប្រទេសប៉ូឡូញបានទិញមាស១៣០តោនកាលពីឆ្នាំមុន និងប្រទេសលីប៊ីបានទិញមាស៣០តោនជាដើម។ ប្រទេសមួយចំនួនបានព្យាយាមកាត់បន្ថយទុនបម្រុងជាប្រាក់ដុល្លារអាមេរិក បន្ទាប់ពីសហរដ្ឋអាមេរិក និងអឺរ៉ុបបានបង្កកទុនបម្រុងរបស់រុស្ស៊ី ដែលបានចូលឈ្លានពានលើអ៊ុយក្រែន។

អ្នកវិភាគទីផ្សារលោក អ៊ីតស៊ូ តូស៊ីម៉ា (Itsuo Toshima) បាននិយាយថា នេះគឺជាសញ្ញានៃការថយចុះនូវទំនុកចិត្តចំពោះប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណទន់បម្រុងអន្តរជាតិ។
ក្រសួងហិរញ្ញវត្ថុអាមេរិកបានរាយការណ៍ថា នៅពេលប្រទេសចិនបានទិញមាសកាន់តែច្រើន ប្រទេសនេះបានកាត់បន្ថយការកាន់កាប់ប្រាក់ដុល្លារអាមេរិកមកនៅត្រឹមប្រហែល៧៨២ពាន់លានដុល្លារគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២៣ គឺទាបជាងឆ្នាំ២០២២ ប្រហែល១០%។ តួលេខនេះគឺទាបជាងប្រហែល២៣០ពាន់លានដុល្លារបើធៀបនឹងការកាន់កាប់ប្រាក់ដុល្លារអាមេរិករបស់ធនាគារចិននៅក្នុងរយៈពេល នៃការចាប់ផ្ដើមការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនថ្មីៗ។

លោក ស៊ូយ៉ូស៊ី អ៊ូណូ (សេដ្ឋវិទូជាន់ខ្ពស់នៅវិទ្យាស្ថានស្រាវជ្រាវ NLI ក្នុងប្រទេសជប៉ុនបាននិយាយថា ទីក្រុងប៉េកាំងដែលកំពុងលើកកម្ពស់ការជំរុញឱ្យប្រើប្រាក់យន់ចិនជាអន្តរជាតិនោះ អាចកំពុងព្យាយាមគេចចេញពីអនុត្តរភាពនៃប្រាក់ដុល្លារ និងពង្រីកតំបន់ចាយប្រាក់យន់ជំនួសវិញ។ បើតាមរបាយការណ៍របស់ក្រុមប្រឹក្សាមាសពិភពលោកបានឱ្យដឹងថា ប្រទេសចិន និងឥណ្ឌា គឺជាអ្នកប្រើប្រាស់មាសដ៏សំខាន់មួយដោយសារប្រទេសទាំងនេះចូលTsuyoshi Ueno) ចិត្តគ្រឿងអលង្ការមាសសម្រាប់ពិធីមង្គលការ និងធ្វើជាអំណោយផ្សេងៗ ខណៈដែលតម្រូវការគ្រឿងអលង្ការមាសបានកើនឡើង១០% ដែលស្មើនឹង៦៣០តោននៅឆ្នាំ២០២៣៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើទីផ្សារប្រេង និងឧស្ម័នពិភពលោកធំធេងកម្រិតណា ហើយក្រុមហ៊ុននៃប្រទេសណាខ្លះ ផលិតប្រេង និងឧស្ម័នច្រើនជាងគេ?

ព័ត៌មាន
ទីផ្សារប្រេង និងឧស្ម័នទូទាំងពិភពលោកមានទំហំរហូតដល់ទៅជាង៧,៣ទ្រីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៣ ហើយទីផ្សារនេះត្រូវបានគេរំពឹងថា នឹងសម្រេ…

ទំហំសេដ្ឋកិច្ចឥណ្ឌា ត្រូវបានព្យាករថា នឹងឈានដល់៧ទ្រីលានដុល្លារអាម៉េរិកនៅឆ្នាំ២០៣០

ព័ត៌មាន
ឥណ្ឌា គឺជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៥ របស់ពិភពលោកគិតមកទល់នឹងឆ្នាំ២០២៤ នេះ ហើយទំហំសេដ្ឋកិច្ច នៃប្រទេសប្រជាធិបតេយ្យ ដែលមានប្រជាជនច្រើនបំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ