ស្ថានភាពសេដ្ឋកិច្ច

តម្រូវការទំនិញចិន សម្រាប់រៀបចំបុណ្យណូអែលក្នុងទីផ្សារអាម៉េរិក និងអឺរ៉ុប ធ្លាក់ចុះខ្លាំង


បុណ្យណូអែលមិនទាន់ចាប់ផ្តើមផង ក៏មានសេចក្តីរាយការណ៍ថា ហាងចិនមួយចំនួនដែលលក់ទំនិញសម្រាប់រៀបចំបុណ្យណូអែល បានបិទជាបណ្តើៗហើយ ខណៈដែលតម្រូវការក្នុងទីផ្សារដ៏សំខាន់ទាំងពីរ គឺសហរដ្ឋអាម៉េរិក និងអឺរ៉ុបកំពុងធ្លាក់ចុះខ្លាំង។ សារព័ត៌មាន Nikkei បានរាយការណ៍ថា ស្ថានភាពសេដ្ឋកិច្ចមិនសូវល្អនាំឱ្យពលរដ្ឋនៅអាម៉េរិក និងអឺរ៉ុបត្រូវការទំនិញដែលមានតម្លៃកាន់តែធូរ ហើយក៏មាននិន្នាការប្រើប្រាស់ផលិតផលក្នុងស្រុក ដែលមានស្រាប់ជំនួសឱ្យផលិតផលនាំចូលផងដែរ។
ស្ថានភាពសេដ្ឋកិច្ច
ដោយ

បុណ្យណូអែលមិនទាន់មកដល់នៅឡើយទេ ប៉ុន្តែស្ត្រីអាជីវករជនជាតិចិន ម្នាក់ដែលមានឈ្មោះ ជាំង ឈីង (Jiang Qing) បានប្រមូលទុករួចទៅហើយនូវមុខទំនិញដែលមិនទាន់លក់ចេញរួមមាន មួកតាណូអែល នៅហាងទំហំ៣០ម៉ែត្រការ៉េរបស់គាត់នៅក្នុងទីក្រុងយីវូ (Yiwu)។ អ្នកស្រី ជាំង ឈីង បានត្អូញត្អែរថា ជាទូទៅហាងរបស់អ្នកស្រីលក់ទំនិញទាំងនេះដាច់បំផុតនៅក្នុងរង្វង់ខែតុលា ប៉ុន្តែការលក់ក្នុងឆ្នាំនេះ គឺធ្លាក់ចុះខ្លាំងមែនទែន។

អ្នកស្រីបានលើកឡើងថា ការលក់ទំនិញសម្រាប់បុណ្យណូអែលក្នុងឆ្នាំនេះមិនសូវដាច់ទាល់តែសោះ ហើយបរិមាណលក់ចេញរបស់អ្នកស្រី និងអាជីករផ្សេងៗទៀតនៅក្នុងមជ្ឈមណ្ឌល លក់ទំនិញនៅទីក្រុងនេះ ដែលគេដឹងថា ជាកន្លែងលក់ទំនិញណូអែល ធំបំផុតរបស់ពិភពលោក គឺធ្លាក់ចុះប្រមាណជា១ភាគ៣ឯណោះ។

អ្នកស្រីបានលើកឡើងថា សំណាងឆ្នាំនេះបានទីផ្សាររុស្ស៊ី និងទីផ្សារមជ្ឈិមបូព៌ាយោង ដែលជួយប៉ះប៉ូវការធ្លាក់ចុះតម្រូវការក្នុងទីផ្សារនៅសហរដ្ឋអាមេរិក និងអឺរ៉ុប។

ដូចគ្នានេះដែរ អាជីវករម្នាក់ទៀតនៅហាងដដែលបានលើកឡើងថា ការបញ្ជាទិញពីសហរដ្ឋអាមេរិក និងអឺរ៉ុបនៅមាន ប៉ុន្តែបណ្ដាដៃគូរកស៊ីបានស្នើឱ្យពួកគាត់បញ្ចុះតម្លៃដល់ទៅ១០% នៃមុខទំនិញ ដែលពួកគាត់បានផ្ញើទៅឱ្យដោយសារតែសហរដ្ឋអាមេរិក និងអឺរ៉ុបទទួលរងសម្ពាធអតិផរណាខ្ពស់ពេក។

មិនថាតែទំនិញសម្រាប់បុណ្យណូអែលទេ ការនាំចេញទំនិញផ្សេងៗរបស់ចិន ទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុបក៏មានការធ្លាក់ចុះដូចគ្នា។

ស្ថិតិបានបង្ហាញថា នៅក្នុងរយៈពេល១១ខែឆ្នាំ២០២៣ ការនាំចេញទំនិញសរុបរបស់ចិនបានធ្លាក់ចុះ៥,២% ហើយការនាំចូលបានធ្លាក់ចុះ៦%។ ក្នុងនោះការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិកធ្លាក់ចុះជិត១៤% ហើយការនាំចេញទៅអឺរ៉ុបធ្លាក់១១%។ ការនាំចេញទំនិញសរុបរបស់ចិន ទៅទីផ្សារធំៗទាំងពីរនេះបានធ្លាក់ចុះខ្លាំង។ ទោះជាយ៉ាងណា ការនាំចេញរថយន្តរបស់ចិន នៅក្នុង១១ខែមកនេះបានកើនឡើងដល់ទៅ៧១%៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈរដ្ឋមន្ត្រីថៃ អនុម័តកម្មវិធីជំនួយសម្រាប់សម្រួលបញ្ហាបំណុលដល់អាជីវកម្មខ្នាតតូច

ព័ត៌មាន
គណៈរដ្ឋមន្រ្តីថៃ បានអនុម័តកម្មវិធីជំនួយមួយចំនួនសម្រាប់ជួយសម្រួលបញ្ហាបំណុលដល់អាជីវកម្មខ្នាតតូចក្នុងប្រទេស ស្របពេលដែលមជ្ឈមណ្ឌលសា្រវជ្រាវកសិករ …

ក្រុមហ៊ុនចិនចំនួន១៣ ត្រូវបានអាមេរិកដាក់ចូលក្នុងបញ្ជីអង្គភាព ដែលមិនអាចត្រួតពិនិត្យបាន

ព័ត៌មាន
រដ្ឋាភិបាលសហរដ្ឋអាម៉េរិក បានចេញសេចក្ដីប្រកាសមួយកាលពីថ្ងៃអង្គារ ដើមសប្ដាហ៍នេះដោយបានសម្រេចដាក់បន្ថែមក្រុមហ៊ុន ចំនួន១៣ នៅប្រទេសចិន ចូលក្នុង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ