ការធ្វើដំណើរកម្សាន្ត

ការធ្វើដំណើរកម្សាន្ដចេញទៅក្រៅប្រទេសរបស់ជនជាតិចិនរំពឹងកើនឡើងជាង២៥%នៅឆ្នាំ២០២១


ការធ្វើដំណើរកម្សាន្ដចេញទៅក្រៅប្រទេសរបស់ប្រជាជនចិនត្រូវបានគេរំពឹងទុកថានឹងកើនឡើងជាង ២៥% នៅឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២០ ដោយរាប់បញ្ចូលទាំងការធ្វើដំណើរទៅកាន់តំបន់រដ្ឋបាលពិសេសទីក្រុងម៉ាកាវ នៃប្រទេសចិនផងដែរ។ ប៉ុន្តែ នៃអត្រាកំណើននេះ នៅតែទាបជាងឆ្ងាយពីចំនួនដែលធ្លាប់មានកាលពីឆ្នាំ២០១៩នៅ គ្រាដែលប្រទេសចិននៅមិនទាន់ មានការផ្ទុះរាលដាលឆ្លងជំងឺកូវីដ១៩ខ្លាំងក្លាយនៅឡើយ ពោលគឺកាលពីឆ្នាំ២០១៩ ចិនមានទេសចរចេញធ្វើដំណើរកម្សាន្ដនៅក្រៅប្រទេសប្រមាណ ១០០លាននាក់ឯណោះ។ នេះបើយោងតាមការចុះផ្សាយដោយសារទីភ្នាក់ថារ៉យទ័រ។
ការធ្វើដំណើរកម្សាន្ដចេញទៅក្រៅប្រទេសរបស់ប្រជាជនចិនត្រូវបានគេរំពឹងទុកថានឹងកើនឡើងជាង ២៥% នៅឆ្នាំនេះ
ដោយ

ការ​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង​នៃ​ចំនួន​ទេសចរ​ចេញ​ទៅ​ក្រៅប្រទេស​របស់​ចិន​គឺ​បាន​កើតឡើង ចាប់តាំងពី​ការ​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​នៃ​មេរោគ​ឆ្លង​នៅ​ដើមឆ្នាំ​២០២០ ដែល​វា​បាន​ធ្វើ​ឲ្យ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​ចិន​ទាំង​ក្នុងស្រុក និង​ក្រៅប្រទេស​បាន​ជាប់​គាំង​។ ប្រការ​នេះ បាន​បន្សល់​ទុក​ការ​ចំណាយ​ប្រចាំឆ្នាំ​របស់​ភ្ញៀវ​ទេសចរ​ប្រមាណ ២៥៥ ពាន់​លាន​ដុល្លារ នៅ​ក្នុង​ទីផ្សារ​ទេសចរណ៍​ពិភពលោក​។

ដំណើរ​ទេសចរណ៍​ជនជាតិ​ចិន​ទៅ​ក្រៅប្រទេស ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​២០២១ មាន​ចំនួន​សរុប​ត្រឹមតែ​ជាង ២៥ លាន​នាក់​ប៉ុណ្ណោះ កើនឡើង​ពី​ចំនួន​២០​លាន​នាក់​កាលពី​ឆ្នាំ​២០២០ ហើយ​បើ​ធៀប​នឹង​ឆ្នាំ​២០២០ និង​ឆ្នាំ​២០១៩​វិញ ទេសចរ​ជនជាតិ​ចិន​ចេញ​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​ក្រៅប្រទេស​បាន​ធ្លាក់​ចុះ​ប្រមាណ ៨៧%​។ នេះ​បើ​តាម​ការ​ដកស្រង់​របាយការណ៍​ប្រចាំឆ្នាំ​ស្តី​ពី​ទេសចរណ៍​ក្រៅប្រទេស​នៃ​ក្រសួង​វប្បធម៌ និង​ទេសចរណ៍​ចិន​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ គឺ​នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ ប្រទេស​ចិន​បាន​ចាប់ផ្ដើម​រឹត​បន្ដឹង​ខ្លាំង​ជា​ថ្មី​ទៀត ក្រោយ​ពេល​ដែល​មាន​ករណី​ឆ្លង​កូ​វី​ដ​១៩ ពិសេស​មេរោគ​បំប្លែង​ថ្មី​ឌែ​លតា បាន​ផ្ទុះ​រាលដាល​ឆ្លង​នៅ​ក្នុង​តំបន់​មួយ​ចំនួន​នៃ​ប្រទេស​ចិន ខណៈ​ដែល​រដ្ឋាភិបាល​ចិន​ក៏​បាន​ដាក់​ចេញ​នូវ​គោលនយោបាយ គ្មាន​កូ​វី​ដ សំដៅ​រឹត​បន្ដឹង​ទប់ស្កាត់​មិន​ឲ្យ​មាន​ករណី​ឆ្លង​រីក​រាលដាល​ខ្លាំង​នោះ​ឡើយ​។

រដ្ឋបាល​អន្តោប្រវេសន៍​ជាតិ​របស់​ប្រទេស​ចិន​បាន​និយាយ​ដែរ​ថា ប្រទេស​ចិន​នឹង​នៅ​តែ​បន្ត​ណែនាំ​ពលរដ្ឋ​មិន​ឱ្យធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅប្រទេស​នោះ​ទេ ប្រសិនបើ​មិន​សំខាន់ ឬ​មិន​ចាំបាច់​។ ដូចនេះ​ហើយ ល្បឿន​នៃ​ការ​ងើបឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ពិភពលោក​នៅ​ឆ្នាំ ២០២២ ហាក់​នៅ​មាន​ភាព​ស្រពិចស្រពិល​នៅឡើយ ដោយសារ​តែ​ប្រទេស​ចិន​គឺជា​ប្រភព​នៃ​ភ្ញៀវ​ទេសចរ​ដ៏​សំខាន់​របស់​ពិភពលោក​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសថៃនឹងប្រឈមហានិភ័យផ្នែកសេដ្ឋកិច្ច ក្រោមការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចទូទាំងពិភពលោក

ព័ត៌មាន
ធនាគារបាងកក (BBL)ព្យាករណ៍ថា សេដ្ឋកិច្ចថៃប្រឈមមុខនឹងបញ្ហាកាន់តែច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ ក្រោមការផ្លាស់ប្តូរទិដ្ឋភាពសេដ្ឋកិច្ចទ…

សហរដ្ឋអាមេរិកប្រកាសថា ខ្លួនមិនមានផែនការបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរាលដាលកូវីដ១៩ទេ

ព័ត៌មាន
សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនមិនមានផែនការបិទខ្ទប់ប្រទេសជាថ្មី ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩នោះទេ។ ការផ្ទុះរាលដាលនៃរលកឆ្លងកូវី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ