លោក ស៊ី ជិនពីង

លោក ស៊ី ជិនពីង ប្រាប់ក្រុមវិនិយោគិនអាម៉េរិកថា សេដ្ឋកិច្ចចិន គឺរឹងមាំ និងមាននិរន្តរភាព


លោក ស៊ី ជិនពីង មេដឹកនាំមហាយក្សចិន បានប្រាប់គណៈប្រតិភូសហរដ្ឋអាម៉េរិក ដែលបានទៅទស្សនៈកិច្ចដំបូងប្រចាំឆ្នាំ២០២៤ កាលពីថ្ងៃពុធថា សេដ្ឋកិច្ចរបស់ចិន នៅតែរឹងមាំ និងមាននិរន្តរភាព និងបានច្រានចោលរាល់សេចក្តីរាយការណ៍ពីការដួលរលំសេដ្ឋកិច្ចនៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតលេខ២នៅលើពិភពលោកមួយនេះ។
លោក ស៊ី ជិនពីង
ដោយ

មេដឹកនាំកំពូល និងមានអំណាចបំផុតរបស់ចិនរូបនេះ ក៏បានសន្យាជួយគាំទ្រផ្នែកគោលនយោបាយដល់វិនិយោគិនបរទេស ដើម្បីកសាងបរិយាកាសធុរកិច្ចលំដាប់ពិភពលោកឲ្យកាន់តែប្រសើរជាងមុនផងដែរ។

លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានប្រាប់គណៈប្រតិភូអាម៉េរិក នៅទីក្រុងប៉េកាំង នៅក្នុងជំនួបពិសេសមួយកាលពីថ្ងៃពុធ អំពីភាពខ្លាំងរបស់ចិន ខណៈដែលលោកបានសន្យាថា នឹងជួយគាំទ្រគោលនយោបាយបន្ថែមទៀត ដើម្បីកែលម្អបរិយាកាសអាជីវកម្មសាកល។អ្នកធុរកិច្ច និងអ្នកសិក្សាសេដ្ឋកិច្ចល្បីៗរាប់សិបនាក់បានចូលរួមក្នុងកិច្ចប្រជុំនេះ ដែលអាចចាត់ទុកថា ជាគណៈប្រតិភូដ៏ធំបំផុតមួយមកពីសហរដ្ឋអាម៉េរិក ដែលលោក ស៊ី បានរៀបចំក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។

សារព័ត៌មានធំៗបានរាយការណ៍ថា ជំនួបនេះបានកើតឡើងចំពេលដែលទីក្រុងប៉េកាំង កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីកសាងទំនុកចិត្តអាជីវកម្មឡើងវិញនៅក្នុងប្រទេស នៅពេលដែលមានភាពមិនច្បាស់លាស់ខាងសេដ្ឋកិច្ច និងការកើនឡើងភាពតានតឹងជាមួយសហរដ្ឋអាម៉េ​រិក។

ថ្លែងទៅកាន់គណៈប្រតិភូធុរកិច្ចអាម៉េ​រិកទាំងនោះ លោក ស៊ី បានច្រានចោលសេចក្តីរាយការណ៍ដែលថា សេដ្ឋកិច្ចចិនកំពុងដួលរលំ ឬឈានដល់កម្រិត នៃការប្រកាសអាសន្ន។ ប៉ុន្តែផ្ទុយទៅវិញលោក ស៊ីជីនពីង បានលើកឡើងថា ចិននឹងកាន់តែបើកទូលាយសម្រាប់វិនិយោគទុន។ លោក ស៊ី អះអាងថា កំណែទម្រង់របស់ចិន នឹងមិនបញ្ឈប់នោះទេ ហើយការបើកចំហររបស់ខ្លួន នឹងមិនបញ្ឈប់ដូចគ្នាដែរ។

សម្រាប់លោក ស៊ី ជីនពីង នៅចំពោះមុខស្ថានការណ៍ថ្មី និងការផ្លាស់ប្តូរក្នុងទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-អាម៉េរិក​ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ភាគីទាំងពីរត្រូវតែប្រកាន់ខ្ជាប់នូវការគោរពគ្នា ដើម្បីផលប្រយោជន៍ទៅវិញទៅមក ការពិគ្រោះដោយស្មើភាព ធ្វើសកម្មភាពស្របតាមច្បាប់សេដ្ឋកិច្ច និងច្បាប់ទីផ្សារ ក៏ដូចជាស្វែងរកផលប្រយោជន៍ទៅវិញទៅមកឲ្យបានស៊ីជម្រៅ។ យ៉ាងណាមិញ លោកអះអាងថា ចិនកំពុងរៀបចំផែនការ និងអនុវត្តជំហានសំខាន់ៗជាបន្តបន្ទាប់ សម្រាប់កំណែទម្រង់ស៊ីជម្រៅយ៉ាងទូលំទូលាយ និងជំរុញស្ថិរភាពទីផ្សារ ផ្អែកលើច្បាប់ និងបរិយាកាសធុរកិច្ចពិភពលោក។

ប្រតិភូដែលត្រូវបានអនុញ្ញាតឲ្យជួបលោក ស៊ី ជីនពីង គឺរួមមាននាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន Blackstone, Bloomberg, Qualcomm, Pfizer និង FedEx ហើយលោក អេវាន់ហ្រ្គីនបើក (Evan Greenberg) និងលោក ស្តេហ្វេន អ័លីន (Stephen Orlins) មកពីគណៈកម្មាធិការជាតិស្តីពីទំនាក់ទំនងអាមេរិក-ចិន ក៏ត្រូវបានគេឃើញឈរក្បែរលោក ស៊ី ផងដែរ។

ពាក់ព័ន្ធនឹងទំនាក់ទំនងរវាងសហរដ្ឋអាម៉េ​រិកនិងចិននេះ សារព័ត៌មានបានបន្ថែមថា ខ្លឹមសាររួមនៃជំនួបនេះ គឺស្របនឹងលទ្ធផលនៃការសន្ទនាតាមទូរស័ព្ទរវាងលោក ម៉ា ចាវយូ ( Ma Zhaoxu ) អនុរដ្ឋមន្ត្រីការបរទេសចិន និងអនុរដ្ឋមន្ត្រីការបរទេសអាម៉េ​រិក លោក ខើត ខាំបែល ( Kurt Campbell) ដែលបានធ្វើឡើងស្របគ្នានឹងកិច្ចប្រជុំកាលពីថ្ងៃពុធ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋមន្ត្រីហិរញ្ញវត្ថុអាម៉េរិកព្រមានពីអតិរេកផ្ទាំងសូឡារបស់ចិន ខណៈយានយន្តអគ្គិសនីអាចនឹងគរជើងគ្នានៅលើទីផ្សារ

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងរតនាគាររបស់អាម៉េរិក លោកស្រី ជេណិត យេឡិន បានលើកឡើងថា ចិនកំពុងចាត់ទុកសេដ្ឋកិច្ចពិភពលោក ជាកន្លែងចាក់សំរាមសម្រាប់ផលិតផលថ…

វិស័យទេសចរណ៍ថៃ អាចទទួលបានប្រាក់ចំណូល១២ពាន់លានដុល្លារបន្ថែមក្នុង១ឆ្នាំ បើកាស៊ីណូត្រូវបានដាក់ឱ្យស្របច្បាប់

ព័ត៌មាន
យោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg បានឱ្យដឹងថា វិស័យទេសចរណ៍របស់ប្រទេសថៃ អាចទទួលបានប្រាក់ចំណូលបន្ថែមរហូតដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ