សហគ្រាសចិន

សហគ្រាសរដ្ឋរបស់ចិន គ្រោងបោះទុនជាង៤០០ពាន់លានដុល្លារ ដើម្បីធ្វើទំនើបកម្មគ្រឿងចក្រ និងបច្ចេកវិទ្យា


បណ្ដាក្រុមហ៊ុនសហគ្រាសរដ្ឋរបស់មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកគ្រោងបោះទុនវិនិយោគយ៉ាងច្រើនសម្បើមរហូតដល់ទៅជាង៤០០ពាន់លានដុល្លារអាម៉េរិក ដើម្បីធ្វើទំនើបកម្មគ្រឿងចក្រ និងបច្ចេកវិទ្យា ព្រមទាំងជំរុញខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្មផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
សហគ្រាសចិន
ដោយ

គណៈកម្មាធិការគ្រប់គ្រង និងឃ្លាំមើលទ្រព្យសម្បត្តិរដ្ឋចិន (SASAC) បានទម្លាយឱ្យដឹងថា បណ្ដាក្រុមហ៊ុនសហគ្រាសរដ្ឋរបស់ចិន គ្រោងបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់រហូតដល់ទៅ៤១៤ពាន់លានដុល្លារអាម៉េរិកឯណោះនៅក្នុងរយៈពេល៥ខាងឆ្នាំខាងមុខ។

គណៈកម្មាធិការគ្រប់គ្រង និងឃ្លាំមើលទ្រព្យសម្បត្តិរដ្ឋចិន (SASAC) ដែលនឹងទទួលបន្ទុកដឹកនាំគំនិតផ្ដួចផ្ដើមបោះទុនវិនយោគយ៉ាងច្រើនសម្បើមនេះ បានគូសបញ្ជាក់ថា ការបោះទុនវិនិយោគយ៉ាងសម្បើមនេះ គឺដើម្បីធ្វើទំនើបកម្មគ្រឿងចក្រ និងការផ្ដាស់ប្ដូរដោយងាកមកប្រើបច្ចេកវិទ្យាជាន់ខ្ពស់ដែលមានប្រសិទ្ធភាពជាងមុន មានសុវត្ថិភាពជាងមុន និងកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានតិចមុន។

គំនិតផ្ដួចផ្ដើមនេះ គឺដើម្បីធានាថា គ្រប់ក្រុមហ៊ុនសហគ្រាសចិនទាំងអស់ទទួលបានឱកាស និងការប្រកួតប្រជែងស្មើភាពគ្នា ហើយក៏ដើម្បីផ្ដោតការយកចិត្តទុកជាក់ជាពិសេសលើឧស្សាហកម្មជាយុទ្ធសាស្ត្រនានាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សផងដែរ។

លើសពីនេះទៀត រដ្ឋាភិបាលចិន នឹងផ្ដល់ការឧបត្ថម្ភធនដល់បណ្ដាក្រុមហ៊ុនសហគ្រាសរដ្ឋក្នុងទំហំរហូតដល់ទៅជាង៤១ពាន់លានដុល្លារអាម៉េរិកផងដែរ សម្រាប់ការធ្វើទំនើបកម្មឧបករណ៍ ឬគ្រឿងចក្រចាស់ៗ និងទំនិញប្រើប្រាស់ ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ សំដៅយកប្រៀបនៅក្នុងការប្រកួតប្រជែងលើទីផ្សារ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទ្រព្យសម្បត្តិមហាសេដ្ឋីគ្រាក់ៗរបស់ថៃ ធ្លាក់ចុះ ១២% មកនៅត្រឹម ១៥៣ ពាន់លានដុល្លារ នៅឆ្នាំនេះ

ព័ត៌មាន
នៅមិនដល់មួយឆ្នាំផង ក្រោយពេលលោក ស្រ៊ីថា ថាវីស៊ីន ចូលកាន់តំណែងជានាយករដ្ឋមន្ត្រី គេសង្កេតឃើញថា ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីគ្រាក់ៗនៅប្រទេសថៃ ប…

ក្រសួងកសិកម្ម កំពុងពិនិត្យលទ្ធភាពបង្កើតគម្រោងធានារ៉ាប់រងលើការប្រែប្រួលអាកាសធាតុសម្រាប់សហគមន៍កសិកម្មទំនើប

ព័ត៌មាន
បច្ចុប្បន្នបញ្ហាការប្រែប្រួលអាកាសធាតុកំពុងក្លាយជាក្តីបារម្ភមួយសម្រាប់វិស័យកសិកម្មកម្ពុជា ក៏ដូចជានៅក្នុងតំបន់ ដោយបញ្ហានេះបានធ្វើឱ្យទិន្នផលដំណា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ