លោកខាងលិចផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែន?

មហាអំណាចអាមេរិកបើកដៃឲ្យសម្ព័ន្ធមិត្តណាតូ ផ្តល់យន្តហោះចម្បាំងដល់អ៊ុយក្រែនជាបន្ទាន់ !


រដ្ឋមន្ត្រីការបរទេសអាមេរិកលោក អាន់តូនី ប្លីងខេន (Antony Blinken) បាននិយាយអះអាងថា សមាជិកណាតូទាំងអស់ អាចបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែនបាន សម្រាប់កិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តជួយជ្រោមជ្រែងអ៊ុយក្រែន ការពារខ្លួន និងប្រឆាំងការឈ្លានពានរបស់កងទ័ពរុស្ស៊ី។
រូបតំណាង

បន្ថែម​ពីលើ​ការ​បើកភ្លើង​ខៀវ​ខាងលើ មន្ត្រី​ការ​បរទេស​ជាន់ខ្ពស់​ក្រុង​វ៉ា​ស៊ី​ន​តោន​រូប​នេះ បាន​បង្ហើប​ឲ្យ​ដឹង​ដែរ​ថា អា​មេ​រិ​ក​កំពុង​សហការ​លើ​កិច្ចព្រមព្រៀង​ជាមួយ​ប៉ូ​ឡូញ សម្រាប់​ការ​ផ្គត់ផ្គង់​យន្តហោះ​ចម្បាំង​ប៉ូ​ឡូញ​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​ផង​ដែរ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

អំឡុង​ដំណើរ​ទស្សនកិច្ច​ក្នុង​ប្រទេស​ម៉ូ​ល​ដា​វី លោក​ប្លី​ង​ខេន បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ៖ «​ច្បាស់​ហើយ​! ពួក​គេ (​ណា​តូ​) នឹង​ទទួល​បាន​ភ្លើង​ខៀវ​ដើម្បី​ផ្តល់​យន្តហោះ​ចម្បាំង​ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន ដូចដែល​យើង​បាន​ផ្តល់​ជំនួយ​សព្វាវុធ ដល់ទី​ក្រុង​គៀវ​កន្លង​មក​ដែរ​»​។

ប្រមុខ​ការទូត​ទីក្រុង​វ៉ា​ស៊ី​ន​តោន​រូប​នេះ បាន​បន្ត​អះអាង​ថា​៖ ឥឡូវនេះ​អា​មេ​រិ​ក​កំពុង​ស្វែងរក​លទ្ធភាព​ជាមួយ​ប៉ូ​ឡូញ ដើម្បី​បញ្ជូន​យន្តហោះ​របស់​ប៉ូ​ឡូញ​ឱ្យ​អ៊ុយ​ក្រែ​ន រក​មើល​ពី​របៀប​ដែល​យើង​អាច​នឹង​បញ្ជូន​យន្តហោះ​បាន​ដោយ​របៀប​ណា​។ យ៉ាងណា​ក៏​ដោយ លោក​ប្លី​ង​ខេន មិន​បាន​បង្ហើប​ថា យន្តហោះ​ចម្បាំង​នឹង​ត្រូវ​បញ្ជូន​ទៅ​អ៊ុយ​ក្រែ​ន​នៅ​ពេល​ណា​នោះ​ទេ គ្រាន់តែ​គេ​ដឹង​ថា អា​មេ​រិ​ក​កំពុងធ្វើការ​យ៉ាង​សកម្ម​លើ​រឿង​នេះ​។ 

បើ​តាម​របាយការណ៍ ដែល​ទីភ្នាក់ងារសារព័ត៌មាន​បារាំង AFP ទទួល​បាន កិច្ចសហការ​រវាង​អា​មេ​រិ​ក និង​ប៉ូ​ឡូញ គ្រោង​នឹង​ប្រគល់​យន្តហោះ​ចម្បាំង​ប្រភេទ MIG-29 ដែល​ប៉ូ​ឡូញ​មាន​ស្រាប់ ហើយ​សហរដ្ឋអាមេរិក​នឹង​ផ្តល់​យន្តហោះ​ចម្បាំង​ប្រភេទ F-16 របស់​ខ្លួន​ទៅ​ឱ្យ​ប៉ូ​ឡូញ​ទុក​ប្រើ​ជំនួស​វិញ​។ យន្តហោះ​ចម្បាំង​ប៉ូ​ឡូញ​ប្រភេទ MIG-29 នេះ​ជា​យន្តហោះ​មាន​បច្ចេកវិទ្យា​ផលិត ពី​ជំនាន់​សហភាព​សូ​វៀត ហើយ​ត្រូវ​បាន​គេ​អភិរក្ស និង​កែ​លម្អ​បន្ថែម​រហូត​ដល់​សព្វថ្ងៃ ខណៈ​ដែល​កងទ័ព​អ៊ុយ​ក្រែ​ន ក៏​មានការ​យល់​ច្បាស់​ថ្នឹក​នឹង​យន្តហោះ​ប្រភេទ​បែប​នេះ​ស្រាប់​។

គួរ​កត់​សម្គាល់ថា ការ​និយាយ​ពី​ការ​បើកភ្លើង​ខៀវ​ពី​លោក​ប្លី​ង​ខេន ក្នុង​ការ​បញ្ជូន​យន្តហោះ​ចម្បាំង​ឲ្យ​អ៊ុយ​ក្រែ​ន​នេះ ធ្វើ​ឡើង​ក្រោយ​ពេល​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន លោក Dmytro Kuleba បាន​ទទូច​ខ្លាំង​ៗ ឲ្យ​លោក​ខាងលិច​បញ្ជូន​យន្តហោះ​ចម្បាំង​មក​ជួយ​ប្រទេស​ខ្លួន​។

សូម​ជម្រាប​លោក​អ្នក​នាង​ផង​ដែរ​ថា ក្រោយ​ច្បាំង​តទល់​នឹង​រុ​ស្ស៊ី​អស់​ពេល​ជិត​២​ស​ប្តា​ហ៍​មកនេះ តម្រូវការ​ខ្ពស់​បំផុត​ដែល​អ៊ុយ​ក្រែ​ន​ចង់បាន​បច្ចុប្បន្ន គឺ​យន្តហោះ​ចម្បាំង យន្តហោះ​ប្រតិកម្ម​វាយប្រហារ និង​ប្រព័ន្ធ​ការពារ​ដែនអាកាស​។ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយ​ក្រែ​ន​ធ្លាប់​បាន​លើក​ឡើង​ថា បើ​រុ​ស្ស៊ី​មាន​ប្រៀប​លើ​អ៊ុយ​ក្រែ​ន លើ​ដែនអាកាស នោះ​នឹង​មាន​ឈាម​ស្រោច​លើ​ដី​កាន់តែ​ច្រើន​។ ហេតុនេះ ហើយ​ទើប​កន្លង​មក អ៊ុយ​ក្រែ​ន​បាន​ស្នើ​ឲ្យ​លោក​ខាងលិច ជួយ​ដាក់​ដែនអាកាស​ខ្លួន​ជា​តំបន់​គ្មាន​ការ​ហោះហើរ តែ​ត្រូវ​បាន​បដិសេធ​។

គួរ​កត់​សម្គាល់ថា ប្រទេស​រុ​ស្ស៊ី​មាន​កម្លាំង​ទ័ពអាកាស​ដ៏​ធំ​មួយ និង​ខ្លាំងក្លា ខ្លាំង​ជាង​អ៊ុយ​ក្រែ​ន​ឆ្ងាយ​ណាស់ ហើយ​ប្រសិនបើ​មានការ​ដាក់​បញ្ជា​ទ្រង់ទ្រាយ​ណាមួយ នោះ​អ៊ុយ​ក្រែ​ន​នឹង​ត្រូវ​ហ្មត់​ខ្ទេចខ្ទី​ជាក់​ជា​មិន​ខាន​ឡើយ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញវៀតណាមទៅរុស្ស៊ីចាប់ផ្ដើមរងប៉ះពាល់ ដោយសារតែទណ្ឌកម្មលោកខាងលិច

ព័ត៌មាន
ប្រទេសវៀតណាម កំពុងចាប់ផ្ដើមរងផលប៉ះពាល់លើការនាំចេញទំនិញរបស់ខ្លួនទៅកាន់រុស្ស៊ីជាបណ្ដើរៗហើយ ដោយសារតែឥទ្ធិពលនៃទណ្ឌកម្មពីប្រទេសលោកខាងលិច ប…

តម្លៃប្រេងហក់ឡើងខ្ពស់ក្រោយផ្ទុះសង្គ្រាមនៅអ៊ុយក្រែន កំពុងចោទជាក្ដីបារម្ភកាន់តែខ្លាំងសម្រាប់សេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
តម្លៃប្រេងឆៅបានកើនឡើងខ្ពស់អស់រយៈពេលជាច្រើនខែមកហើយ ប៉ុន្ដែ នៅក្រោយសង្គ្រាមផ្ទុះឡើងរវាងរស្ស៊ី និងអ៊ុយក្រែននៅប្រហែល២សប្ដាហ៍មកនេះ តម្លៃប្រេងបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ