ទីផ្សារភាគហ៊ុន

ក្រុមហ៊ុនតាក់ស៊ីរបស់ចិនមួយ ដាក់ពាក្យស្នើសុំបោះផ្សាយលក់ភាគហ៊ុននៅសហរដ្ឋអាម៉េរិក


ក្រុមហ៊ុនប្រតិបត្តិករបម្រើសេវាតាក់ស៊ីបើកបរដោយខ្លួនឯងរបស់ចិន WeRide បានដាក់ពាក្យសុំបោះផ្សាយលក់ភាគហ៊ុនជាសាធារណៈ លើកដំបូង(IPO) នៅលើទីផ្សារភាគហ៊ុនរបស់សហរដ្ឋអាម៉េរិក ខណៈក្រុមហ៊ុនចិនមួយនេះ កំពុងសម្លឹងឆ្ពោះទៅរកការពង្រីកទាំងក្នុង និងក្រៅប្រទេស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ទីផ្សារភាគហ៊ុន
ដោយ

ក្រុមហ៊ុនប្រតិបត្តិករបម្រើសេវាកម្មតាក់ស៊ីរបស់ចិនមួយនេះ កំពុងសាកល្បង និងធ្វើពាណិជ្ជកម្មតាក់ស៊ីរ៉ូបូត និងបច្ចេកវិទ្យាបើកបរដោយខ្លួនឯងផ្សេងទៀតនៅក្នុងទីក្រុងចំនួន៣០នៅទូទាំងប្រទេសចំនួន៧ រួមទាំងប្រទេសចិន ផងដែរ។ ប្រព័ន្ធផ្សព្វផ្សាយចិន និងមួយចំនួនទៀតបានរាយការណ៍ថា ក្រុមហ៊ុន WeRide អាចរៃអង្គាសប្រាក់បានរហូតដល់៥០០លានដុល្លារតាមរយៈការឡើង IPO លើទីផ្សារភាគហ៊ុន Nasdaq ដោយអ្នកខ្លះមើលឃើញថា វាក្លាយជាការចុះបញ្ជីដ៏ធំបំផុតសម្រាប់ក្រុមហ៊ុនចិន នៅសហរដ្ឋអាម៉េរិក ចាប់តាំងពីកម្មវិធីហៅជិះ Didi ក្នុងឆ្នាំ២០២១។

ក្រុមហ៊ុន WeRide ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៧ និងមានមូលដ្ឋាននៅទីក្រុងក្វាងចូវ ហើយស្ថាបនិករបស់ក្រុមហ៊ុននេះ គឺលោក ថូនី ហាន (Tony Han) បានចូលរួមនៅក្នុងការអភិវឌ្ឍ​បច្ចេកវិទ្យាបើកបរដោយខ្លួនឯងនេះនៅសហរដ្ឋអាម៉េរិក សម្រាប់ក្រុមហ៊ុនស្វែងរកតាមអ៊ីនធឺណិតខ្នាតយក្សរបស់ចិនប៉ៃទូ (Baidu)៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើឧស្សាហកម្មរ៉ែនីកែលរបស់ឥណ្ឌូនេស៊ី ដែលក្តោមចំណែកទីផ្សារពិភពលោកជាង៤០% ភាគច្រើនគ្រប់គ្រងដោយក្រុមហ៊ុនចិន ឬ?

ព័ត៌មាន
រ៉ែនីកែលត្រូវបានគេដឹងថា ជារ៉ែកម្រចាំបាច់បំផុតសម្រាប់ផលិតកម្មអាគុយ ដែលជាគ្រឿងបង្គុំដ៏សំខាន់សម្រាប់រថយន្តអគ្គិសនី។ ឥណ្ឌូនេស៊ីជាជម្រុករ៉ែក…

តើមានកត្តាអ្វីធ្វើឱ្យការលក់របស់ក្រុមហ៊ុន McDonald ធ្លាក់ចុះជាសកលលើកដំបូង នៅជាង៣ឆ្នាំមកនេះ?

ព័ត៌មាន
ក្រុមហ៊ុន McDonald បានរាយការណ៍អំពីការធ្លាក់ចុះនូវការលក់នៅទូទាំងពិភពលោកកាលពីថ្ងៃចន្ទ ដែលជាការធ្លាក់ចុះលើកដំបូងរបស់ខ្លួននៅក្នុងត្រីមាស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ