អត្ថបទពាណិជ្ជកម្ម

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា បន្ដដាក់រង្វាន់ធំ ឡានទំនើប ICAR 03 4WD សម្រាប់អតិថិជន ក្នុងឱកាសគម្រប់ខួប២ឆ្នាំរបស់ខ្លួន


ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាផ្សារទំនើបខ្នាតអន្ដរជាតិមួយក្នុងប្រទេសកម្ពុជា កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ បានប្រារព្ធកម្មវិធីអបអរសារទរគម្រប់ខួប២ឆ្នាំរបស់ខ្លួន ជាមួយនឹងការប្រកាសដាក់នូវប្រម៉ូលសិនថ្មីបន្ថែមទៀតគឺ Mega 2nd Anniversary ដែលមានរង្វាន់ធំៗប្រចាំខែដូចជា៖ រថយន្ដសេរីទំនើប ICAR 03 4WD ; I phone 16 pro max ; Air pod និងរង្វាន់ជាច្រើនផ្សេងទៀតជូនដល់អតិថិជនរបស់ខ្លួន។
ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា បន្ដដាក់រង្វាន់ធំ ឡានទំនើប ICAR 03 4WD សម្រាប់អតិថិជន ក្នុងឱកាសគម្រប់ខួប២ឆ្នាំរបស់ខ្លួន
ដោយ
អំពី Chip Mong

កម្មវិធីគម្រប់ខួប ២ឆ្នាំផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ត្រូវបានរៀបចំឡើង ក្រោមវត្ដមានអញ្ចើញ​ចូលរួមដ៏ខ្ពង់ខ្ពស់ របស់ លោកជំទាវ លី សុខឆេង អគ្គនាយិកាក្រុមហ៊ុន ជីប ម៉ុង រីថែល ថ្នាក់ដឹកនាំកំពូលៗរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប និងភ្ញៀវជាតិ និងអន្ដរជាតិជាច្រើននាក់ទៀត។

លោក ជំទាវ លី សុខឆេង បានលើកឡើងថា ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល ដែលជាម៉ាកយីហោរបស់ខ្មែរ និងត្រូវបានវិនិយោគដោយវិនិយោគិនខ្មែរ ១០០%នេះ ត្រូវបានបង្កើតឡើងស្រប​ទស្សនៈវិស័យវែងឆ្ងាយ ដែលចង់ឲ្យទី នេះមិនត្រឹមតែជា គោលដៅទិញទំនិញប៉ុណ្ណោះទេ ប៉ុន្តែជាមជ្ឈមណ្ឌលកម្សាន្តដ៏រស់រវើក និង ទាន់សម័យ ប្រកបដោយប្រណិតភាព។ លោកជំទាវបន្ថែមថា បើទោះបីជា បច្ចុប្បន្ន នៅផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គា ម៉ល បាននិងកំពុងប្រមូលផ្ដុំទៅដោយម៉ាកអន្តរជាតិល្បីៗជាច្រើនក៏ពិតមែន ប៉ុន្ដែ ម៉ាកយីហោរបស់ខ្មែរ ក៏បានចាប់អារម្មណ៍ និងដាក់លក់ផលិតផលរបស់ខ្លួន​នៅក្នុងផ្សារនេះច្រើនដូចគ្នាដែរ។

នៅពេលដែលត្រូវបានសួរថា តើតម្លៃផលិតផល​ដែលលក់នៅក្នុងផ្សារទំនើប ពិតជាថ្លៃដែរ ឬទេ ដ្បិតមើលទៅការរៀបចំផ្សារ និងហាងសុទ្ធទំនើបស្ដង់ដារ និងប្រណីតយ៉ាងដូច្នេះ? លោកជំទាវ លី សុខឆេង បានឆ្លើយតបថា តម្លៃផលិតផល នៅក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល គឺមិនថ្លៃនោះទេ គឺប្រហាក់ប្រហែលនឹងតម្លៃទំនិញនៅតាមផ្សារទំនើប​ផ្សេងទៀតដែរ។​ មិនថ្លៃ ក៏ដោយសារតែ តម្លៃជួលនៅក្នុងផ្សារទំនើបសម្រាប់​ហាងនានា​ គឺមានតម្លៃសមរម្យ ដូច្នេះ ការលក់រាយ​របស់ហាងនីមួយៗ ក៏លក់នៅក្នុងតម្លៃសមរម្យ​សម្រាប់អតិថិជនដូចគ្នាដែរ។

លោកជំទាវ លី សុខឆេង បានលើកទឹកចិត្ត​ឲ្យម្ចាស់អាជីវកម្មក្នុងស្រុក​ គួរតែចាប់យក​ឱកាសនៅក្នុង​ការលក់ទំនិញ​នៅក្នុង​ផ្សារទំនើប​ ជីប ម៉ុង ២៧១ មេហ្គា ម៉ល ព្រោះនៅទីនេះ ក្រៅតែពីការលក់ផលិតផល ម្ចាស់អាជីវកម្ម អាចរៀនសូត​ពីអាជីវកម្ម​អន្តរជាតិធំៗ ទាក់ទងនឹងការធ្វើទីផ្សារ, ការរៀបចំរចនាហាង និងការបម្រើអតិថិជន សម្រាប់ធ្វើទុកជាបទពិសោធន៍យកអនុវត្ត​នៅក្នុង​អាជីវកម្ម​របស់ខ្លួន។

ផ្សារទំនើបជីបម៉ុងមិនគ្រាន់តែជាកន្លែងសម្រាប់ទិញទំនិញប៉ុណ្ណោះទេ តែផ្សារទំនើបរបស់យើងគឺ​ជាបណ្តុំនៃសកម្មភាព​សង្គម និង ព្រឹត្តិការណ៍កំសាន្តលំដាប់ជាតិ និងអន្តរជាតិធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា តួរយ៉ាងយើងបាននាំយក និងបង្កើតព្រឹត្តិការណ៍កម្សាន្តទាំងខ្នាតតូច និងខ្នាតធំ ជារៀងរាល់សប្តាហ៍ដូច Gumball 3000, កម្មវិធីប្រគំតន្រ្តី, កម្មវិធីប្រដាល់គុនខ្មែរ ពិព័រណ៍សៀវភៅ ពិពរ័ណ៍អាជីវកម្មធំជាងគេបំផុតក្នុងប្រទេសកម្ពុជា ប្រជុំគ្នានៅទីនេះជារៀង​រាល់ឆ្នាំ។

ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គា ម៉ល គឺជាផ្សារទំនើបរបស់កូនខ្មែរ តែមួយគត់ដែលហ៊ានវិនិយោគក្នុងការបង្កើតកម្មវិធី​ប្រូម៉ូសិនធំៗជារៀងរាល់រដូវកាលដែលមានរង្វាន់ជាច្រើនសន្ធឹកដូចជា ដំណើរកម្សាន្តទៅក្រៅប្រទេស និងរថយន្តស៊េរី​ទំនើបទៀងផង ដែលមិនទាន់មានផ្សារទំនើប ណាហ៊ានផ្តល់ជូនដូចនេះឡើយ។ ហើយក្នុងរយៈពេល 2 ឆ្នាំមកនេះ​ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានរៀបចំកម្មវិធីប្រូម៉ូសិនធំៗដូចជា Mega 1st Year Anniversary, Mega Celebration និង Mega អស្ចារ្យ ដែលបានធ្វើការប្រគល់រង្វាន់រថយន្តស៊េរីទំនើបរហូតដល់ ៤ គ្រឿងដល់អតិថិជន​ដែលតែងតែគាំទ្រក្នុងការដំណើរការផ្សារទំនើបកន្លងមក ហើយបន្តមកទៀតនោះ គឺប្រូម៉ូសិន​ដែលកំពុងចាប់ផ្តល់​នាពេលនេះ​ដើម្បីអបអរដល់គម្រប់ខួប 2 ឆ្នាំផងដែរ។

បន្ទាប់ពីទទួលបានការគាំទ្រអស់រយះពេលជាង ២ ឆ្នាំកន្លងមក ផ្សារទំនើប ជីប ម៉ុង ២៧១​ មេហ្គាម៉ល បាន ផ្សារភ្ជាប់សកម្មភាពសង្គមកកាន់តែខ្លាំងបន្ថែមទៀត ដោយបានរៀបចំព្រឹត្តការណ៍ពិរណ៍ធំៗមិនធា្លប់មានចំនួន ៤ ប្រចាំឆ្នាំ រួមមានពិពរណ៍មុខរបរ ពិរពរណ៍សុខភាពនិងសម្រស់ ពិរណ៍បច្ចេកវិទ្យានិងនវានុវត្តន៍ ពិរពរណ៍សៀវភៅអាជីវកម្ម ដែលតួរយ៉ាងកាលពីឆ្នាំ ២០២៤ កន្លងទៅថ្មីៗនេះយើងទើបនឹងបញ្ចប់ដោយជោគជ័យនៅពិរពរណ៍សៀវភៅអាជីវកម្មឆ្នាំ ២០២៤ ដែលមានអ្នកចូលរួមប្រមាណជា ៥ ម៉ឺននាក់ ហើយផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល បានបរិច្ចាគសៀវភៅដោយឥតគិតថ្លៃចំនួន ៥០០០ ក្បាល ដើម្បីលើកម្ពស់វិស័យអបរំនៅកម្ពុជាផងដែរ។ ពិសេសជាងនេះទៀត ដើម្បីអបអរសារទរដល់ការគម្រប់ខួប ក៏ដូចជាសម្មតិផលរយះពេល 2 ឆ្នាំកន្លងមកនេះ ផ្សារទំនើបជីប ម៉ុង ២៧១ មេហ្គា ម៉ល ក៏បានដាក់ប្រកាសបើកនៅប្រម៉ូសិនថ្មីមួយទៀតគឺ Mega 2nd Anniversary ដែលលោកអ្នកគ្រាន់តែចំណាយចាប់ពី១៥ដុល្លាឡើងទៅ នឹងទទួលបាននៅសន្លឹកឆ្នោតផ្សងសំណាងចំនួន​១សន្លឹកដើម្បីមានឪកាសឈ្នះនៅរង្វាន់ជាច្រើនដ៏អស្ចារ្យជារៀងរាល់ខែដូចជា៖រថយន្ដសេរីទំនើប ICAR 03 4WD , I phone 16 pro max , Air Pod , Apple I watch 9 , ទូរទស្សន៍,​ ម៉ាស៊ីនបោកខោអាវ, ឆ្នាងបាយ, ទូរទឹកកក, ម៉ាស៊ីនទឹកក្រឡុក, ឆ្នាងអ៊ុត, កង្ហាល, នឹង Speaker ដែលសរុបទាំងមានចំនួនរហូតទៅដល់ 500 រង្វាន់។

ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល អាចនិយាយបានថាស្តង់ដារគឺអាចប្រកួតប្រជែងនិងមិនចាញ់ផ្សារទំនើបបរទេសឡើយ។ ជាក់ស្តែង ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល ជាផ្សារឈានមុខគេក្នុងការនាំយកប្រេនអន្តរជាតិល្បីមកកាន់ប្រទេសកម្ពុជា ដូចជាហាងសម្លៀកបំពាក់ ZARA, Karl Lagerfeld, Moschino Jean, Paul Smith, Jaspal ដែលមានតែមួយគត់។

ផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បាននាំយកមជ្ឍមណ្ឌលកម្សាន្តដែលទំនើបតាំងពីកុមារដល់ពេញវ័យដូចជា មជ្ឍមណ្ឌលកម្សាន្តកុមារ Super Doozii ដែលផ្តល់ទាំងភាពសប្បាយរីករាយ ចំណេះដឹង និងវឹកហាត់ស្មារតី​សម្រាប់ជំរុញដល់កុមារ​ក្នុងការលូតលាស់ ចំណែកឯមជ្ឍមណ្ឌលកម្សាន្ត Neo Game Oasis ជាកន្លែងកម្សាន្តសម្រាប់យុវវ័យជាមួយនឹងម៉ាស៊ីនហ្គេមទំនើបដូចជាហ្គេម VR ជាដើម។ ហើយកាលពីឆ្នាំទៅមិញផ្សារទំនើប ជីប ម៉ុង 271 មេហ្គា ម៉ល បានវិនិយោគទឹកប្រាក់រាប់លានដុល្លារក្នុងការបើកដំណើរការ Neo Go Kart ដែលជាទីលានប្រណាំងឡានក្នុងទីបិតជិតដំបូងបង្អស់ក្នុងប្រទេសកម្ពុជាជាមួយនឹង ឡាន Kart ទំនើប សម្ភារៈផ្សេងៗដែលជាបច្ចេកវិទ្យាចុងក្រោយពីទ្វីបអឺរ៉ុប។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន បង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនអាម៉េរិក ចំនួន៩ ដែលមានទំនាក់ទំនងលក់អាវុធឲ្យតៃវ៉ាន់

ព័ត៌មាន
ទីក្រុងប៉េកាំង ដែលអះអាងថា កោះតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនបានប្រកាសចាត់វិធានការបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនចំនួន៩ ដែលមានទំនាក់ទំនង…

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងដៃគូខ្សែសង្វាក់តម្លៃទ្រទ្រង់ការងារជាង ៦៦០០០ នៅទូទាំងប្រទេសកម្ពុជា

ព័ត៌មាន
ភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០២៤ – ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបុគ្គលិកជាង ៧០០ នាក់ និងជួយទ្រទ្រង់ការងារចំនួន ៦៦.…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ