ប្រទេសវៀតណាម

វៀតណាមបានទទួលភ្ញៀវទេសចរបរទេសបានជិត ៤ លាននាក់ ក្នុងរយៈពេល៤ខែដើមឆ្នាំ


រដ្ឋបាលជាតិទេសចរណ៍វៀតណាមបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសប្រមាណជា ៣លាន ៧ សែននាក់ បានធ្វើដំណើរមកកាន់ប្រទេសវៀតណាមក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៣។ ខណៈដែលភ្ញៀវទេសចរណ៍ជាតិមានជិត ៤០ លាននាក់។ នេះបើយោងតាមសារព័ត៌មានវៀតណាមញូវស៍ (Vietnam News)។
វៀតណាមបានទទួលភ្ញៀវទេសចរបរទេសបានជិត ៤ លាននាក់ ក្នុងរយៈពេល៤ខែដើមឆ្នាំ

ប្រទេសវៀតណាមបានទទួលភ្ញៀវទេសចរបរទេសប្រមាណជា ៣ លាន ៧ សែននាក់ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៣។ នេះបើយោងតាមរដ្ឋបាលជាតិទេសចរណ៍វៀតណាម ដែលឱ្យដឹងទៀតថា ចំនួនភ្ញៀវទេសចរក្នុងស្រុកអំឡុងពេលនេះត្រូវបានគេប៉ាន់ប្រមាណថាមានចំនួន ៣៨ លាននាក់។ ប្រាក់ចំណូលពីវិស័យនេះគឺមានចំនួនជាង ៨ ពាន់លានដុល្លារ។

ប្រភពដដែលបានអះអាងថា ក្នុងចំណោមភ្ញៀវសរុប មានភ្ញៀវជិត ៨៩ % ធ្វើដំណើរតាមផ្លូវអាកាស, ភ្ញៀងជាង១០% តាមផ្លូវគោក និងជាង ១ % តាមសមុទ្រ។

មកដល់ពេលនេះ កូរ៉េខាងត្បូងនៅតែជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់វៀតណាម ដោយក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំនេះ វៀតណាមបានទាក់ទាញអ្នកទេសចរកូរ៉េខាងត្បូងចំនួន ១ លាននាក់, ភ្ញៀវទេសចរអាមេរិកនៅលំដាប់ទី២ មានចំនួនជាង ២ សែន ៦ ម៉ឺននាក់, ហើយទេសចរចិនមានជាង ២ សែន ៥ ម៉ឺននាក់។

អ្នកទេសចរចិនទៅកាន់ប្រទេសវៀតណាមក្នុងខែមេសាមានចំនួនជាង ១ សែន ១ ម៉ឺននាក់ ពោលគឺកើនឡើងជាង ៦១ % ដោយសារព្រំដែនរបស់ប្រទេសចិនបានបើកឡើងវិញសម្រាប់ដំណើរទេសចរណ៍ជាក្រុមចាប់ពីថ្ងៃទី ១៥ ខែមីនា។

អាជ្ញាធរបានប៉ាន់ប្រមាណថា ប្រាក់ចំណូលពីសេវាកម្មស្នាក់នៅនិងអាហារ ក្នុងចន្លោះពីខែមករាដល់ខែមេសា អាចឈានដល់ជាង ៩ ពាន់លានដុល្លារ គឺកើនឡើង ២៥%។

តាមការរំពឹងទុកនៅក្នុងឆ្នាំនេះ វៀតណាមគ្រោងផ្តល់សេវាកម្មទេសចរណ៍ដល់ភ្ញៀវសរុប ១១០ លាននាក់ គិតទាំងភ្ញៀវទេសចរបរទេស ៨ លាននាក់ផង ហើយរំពឹងថានឹងបង្កើតប្រាក់ចំណូលបានប្រហែលជិត ២៨ ពាន់លានដុល្លារ។

រដ្ឋបាលជាតិទេសចរណ៍វៀតណាមបានអះអាងថា នៅពេលនេះ ភាពយន្តដែលមានចំណងជើងថា“មគ្គុទេសសេចក្តីស្នេហារបស់អ្នកទេសចរ” កំពុងតែបញ្ចាំងនៅលើបណ្តាញភាពយន្តកំសាន្ត ណិតផ្លិច (Netflix) ដែលថតនៅទីតាំងជាច្រើនក្នុងប្រទេសវៀតណាម ដូចជារដ្ឋធានីហាណូយ, ទីក្រុងហូជីមិញ, ដាណាង, ហ័រ អាន, ក្វាងណាម, និង ហាយ៉ាង គឺជាកត្តាឃោសនាអំពីប្រទេសវៀតណាម ទៅកាន់ពិភពលោក៕




អត្ថបទបន្ទាប់


ធនាគារនៅថៃប្រាប់អ្នកប្រើសេវាតាមទូរស័ព្ទឲ្យថតស្កែនមុខរបស់ខ្លួន ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម

ព័ត៌មាន
ធនាគារពាណិជ្ជធំៗនៅប្រទេសថៃបានរំឭកអតិថិជនរបស់ពួកគេដែលកំពុងតែប្រើប្រាស់កម្មវិធីសេវាធនាគារនិងហិរញ្ញវត្ថុតាមទូរសព្ទដៃ ឱ្យថតស្កែនរបស់ពួកគេដ…

ក្រសួងការពារជាតិអាមេរិកថា នាវាមុជទឹកនុយក្លេអ៊ែររបស់ខ្លួននឹងធ្វើដំណើរទៅកូរ៉េខាងត្បូង

ព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកបានបញ្ជាក់ជាថ្មីនៅថ្ងៃអង្គារនេះថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ប្រភេទ អូហៃយ៉ូ (Ohio) បំពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ