C.MICHAEL LONDON HAIRDRESSING

សាឡនលំដាប់ពិភពលោក C.MICHAEL LONDON HAIRDRESSING បានមកដល់កម្ពុជាហើយ!


ពិធីបើកសម្ពោធជាផ្លូវការ សាឡនលំដាប់ពិភពលោក C.MICHAEL LONDON HAIRDRESSING បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកអគ្គរាជទូតចក្រភពអង់គ្លេស និង ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នាល្ងាចថ្ងៃទី៥ កុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។
សាឡនលំដាប់ពិភពលោក C.MICHAEL LONDON HAIRDRESSING បានមកដល់កម្ពុជាហើយ!
ដោយ

ឯកឧត្តម DOMINIC WILLIAMS ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម DATUK ELDEEN HUSAINI MODH HASHIM ឯកអគ្គរាជទូតប្រទេសម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ពោធជាផ្លូវការសាឡនលំដាប់ពិភពលោក C.MICHAEL LONDON HAIRDRESSING ដែលជាយីហោសាឡនដ៏ល្បីល្បាញក្នុងចក្រភពអង់គ្លេស និងប្រទេសម៉ាឡេស៊ី ក្នុងការផ្តល់សេវាកម្មថែទាំសក់ ការព្យាបាលស្បែកក្បាលនិងសក់ ច្នៃម៉ូតសក់ និងការរចនាក្រចក ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដាអន្តរជាតិ។

កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រុមហ៊ុន GAAAINS លោក DATUK JEREMY ព្រមទាំងសិល្បករ-សិល្បការនី និងភ្ញៀវកិត្តិយសជាច្រើនរូបផងដែរ។ ក្នុងនោះ លោកស្រី PIN PHIROUM នាយកប្រតិបត្ត នៃ C.MICHAEL LONDON HAIRDRESSING និងលោក MICHAEL CHEOW សហស្ថាបនិក នៃ C.MICHAEL LONDON បានសម្តែងក្តីរីករាយជាខ្លាំង និងបានធ្វើការផ្តល់ជូនកាដូពិសេសដល់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដែលបានអញ្ជើញចូលរួមកម្មវិធី។ កាន់តែពិសេស C.MICHAEL LONDON HAIRDRESSING ក៏មានការរៀបចំកម្មវិធីដ៏ពិសេសមួយ ដែលជាកម្មវិធីបង្ហាញអំពីពណ៌សក់ ពីសំណាក់អ្នកជំនាញ បង្ហាញជូនភ្ញៀវកិត្តិយសទាំងអស់ទស្សនា និងដកយកបទពិសោធន៍ផងដែរ។

លោកស្រី Pin Phiroum នាយកប្រតិបត្ត នៃ C.MICHAEL LONDON HAIRDRESSING បានថ្លែងឲ្យដឹងថា ការបើកដំណើរការសាឡនលំដាប់ពិភពលោក C.MICHAEL LONDON HAIRDRESSING ក្នុងព្រះរាជាណាចក្រកម្ពុជា នេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងអតិថិជនក្នុងស្រុក ដែលកំពុងស្វែងរកសេវាកម្មគុណភាពខ្ពស់ លំដាប់អន្តរជាតិ។ C.MICHAEL LONDON HAIRDRESSING បាននាំយកអ្នកជំនាញលំដាប់អន្តរជាតិ ផលិតផលដែលមានគុណភាព និងឧបករណ៍ទំនើបៗបច្ចេកវិទ្យាចុងក្រោយ សម្រាប់បម្រើជូនអតិថិជន។ លើសពីនេះ លោកស្រី Pin Phiroum បានបញ្ចាក់​ថា​ការចាប់បើកស្លាកយីហោ C.MICHAEL LONDON HAIRDRESSING គាត់មិនត្រឹមតែផ្តោតលើការតម្រូវការរបស់អតិថិជនប៉ុណ្ណោះទេ គាត់មានឆន្ទៈមួយ ក្នុងការបណ្តុះបណ្តាល និងជម្រុញបុគ្គលិកនៅប្រទេសកម្ពុជាអោយមានភាពស្ដង់ដារនិងភាពច្នៃប្រឌិតខ្ពស់ ដើម្បីអោយចូលរួមប្រកួតស្នាដៃក្នុងកម្មវិធីប្រកួតប្រជែងផ្នែកសក់លំដាប់អន្តរជាតិ យ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំនៅទីក្រុងឡុងដ៍ផងដែរ។

ដើម្បីអបអរសាទរការបើកដំណើរការជាផ្លូវការរបស់ខ្លួន C.MICHAEL LONDON HAIRDRESSING បន្តផ្តល់ប្រូម៉ូសិនពិសេសដល់អតិថិជន រហូតដល់ចុងខែកុម្ភៈនេះតែម្តង!

លោកអ្នក​អាច​ស្វែងរក C.MICHAEL LONDON HAIRDRESSING នៅអគារលេខ៦០ ផ្លូវ២២៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​ទៅ​កាន់៖​ ​092 771 770

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សង្រ្គាមនៅហ្គាហ្សាបានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផែនការលក់របស់ក្រុមហ៊ុន McDonald

ព័ត៌មាន
ក្រុមហ៊ុនអាហារទាន់ចិត្ត McDonald បានលើកឡើងពីហេតុផលនៃសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សាថា ជាកត្តាមួយដែលបានធ្វើឱ្យក្រុមហ៊ុនអាហារមួយនេះ…

ធនាគារ អេស៊ីលីដា សហការជាមួយក្រសួងយុត្តិធម៌ ផ្ដល់ការទូទាត់កម្រៃសេវាស្នើសុំព្រឹត្តបត្រថ្កោលទោស តាមប្រព័ន្ធអេឡិចត្រូនិក

ព័ត៌មាន
ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជទីមួយ ដែលបានបោះផ្សាយលក់ភាគហ៊ុននៅកម្ពុជា បានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រសួងយុត្តិធម៌ នៅថ្ងៃទី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ