កូវីដ១៩ - Breaking News 19-3-2020 ម៉ោង 10:30នាទី!

១៩ មីនា ២០២០៖ កម្ពុជារកឃើញករណីវិជ្ជមាន កូវីដ១៩ ចំនួន ១០នាក់ថ្មីទៀត, សរុបឡើង​ដល់ ៤៧នាក់ហើយ!


ក្រសួងសុខាភិបាល បានឲ្យ​ដឹង​នៅវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី១៩ មីនា ២០២០នេះ ថា មនុស្ស​ ១០នាក់​បន្ថែមទៀត ត្រូវបាន​គេរក​ឃើញថា វិជ្ជមាន​វីរុស​កូវីដ១៩ ដែលនាំ​ឲ្យ​ចំនួនអ្នក​ឆ្លង​សរុប​ កើនឡើង​ដល់ ៤៧នាក់​ហើយ។
រូបតំណាង! ការឆ្លង​រាលដាល​នៃ​វីរុស​ កូវីដ១៩ នៅកម្ពុជា
ដោយ
ករណីឆ្លងថ្មី ១០នាក់នេះ រួមមាន៖ 

  1. នៅខេត្ត​បាត់ដំបង ០២នាក់ ជាស្ត្រីជនជាតិខ្មែរ ដែលទាំងពីរនាក់ សុទ្ធតែ​ឆ្លង​ពី​បុរស​ជាប្ដី ដែលមាន​ផ្ទុក​វីរុសកូវីដ១៩, 
  2. នៅខេត្តកណ្ដាល ០១នាក់ ជា​បុរស​អាយុ ៦០ឆ្នាំ ស្ថិត​ក្នុង​ចំណោមមនុស្ស​ ៧៩នាក់ ដែល​ត្រឡប់​មកពី​ចូលរួមពិធីសាសនា នៅប្រទេសម៉ាឡេស៊ី។ 
  3. នៅរាជធានីភ្នំពេញ ០១នាក់ ជាបុរសអាយុ ៣៤ឆ្នាំ ស្រុកកំណើតនៅពោធិ៍សាត់ ប៉ុន្តែ មកធ្វើការងារ​សាសនា ស្នាក់នៅវិហារ​ឥស្លាម នៅឃុំព្រែកប្រា សង្កាត់ច្បារ​អំពៅ, 
  4. នៅខេត្ត​កំពង់ចាម ០៦នាក់ ជាជនជាតិ​ម៉ាឡេស៊ី ជាបុរសទាំង៦នាក់ មានអាយុ ២៦ឆ្នាំ, ៣៤ឆ្នាំ, ៣៤ឆ្នាំ, ៥១ឆ្នាំ, ៥៨ឆ្នាំ, និង ៦២ឆ្នាំ មកពីម៉ាឡេស៊ី ស្នាក់នៅបណ្ដោះអាសន្ន នៅស្រុកកងមាស។

សរុប​ករណីវិជ្ជមាន វីរុសកូវីដ១៩ ដែលបានរកឃើញ​នៅក្នុង​ប្រទេស​កម្ពុជា គិតត្រឹម​ថ្ងៃទី១៩ មីនា ឆ្នាំ​២០២០នេះ គឺ ៤៧នាក់​ហើយ (ស្រី ០៤នាក់, ប្រុស ៤៣នាក់) ក្នុង​នោះ៖ 

  • ០១នាក់ ជនជាតិចិន (នៅខេត្ត​ព្រះសីហនុ បានជាសះស្បើយ)
  • ០៣នាក់ ជនជាតិអង់គ្លេស
  • ០១នាក់ ជនជាតិ​កាណាដា
  • ០១នាក់ ជនជាតិប៊ែលហ្ស៊ិក 
  • ០២នាក់ ជនជាតិបារាំង (ក្នុងនេះ​មាន​កូនប្រុស​បង្កើត​អាយុ ០៤ខែ) 
  • ១១នាក់ ជនជាតិ​ម៉ាឡេស៊ី 
  • ២៨នាក់ ជនជាតិខ្មែរ (ក្នុងនេះ អ្នកដែលវិលត្រឡប់​មកពី​ពិធីសាសនា​នៅ​ប្រទេសម៉ាឡេស៊ី មាន ២៣នាក់ និង​មាន​ស្ត្រី​ ០២នាក់ (មិនបានធ្វើដំណើរទៅម៉ាឡេស៊ីទេ ជាភរិយាឆ្លងពីស្វាមី)៕




អត្ថបទបន្ទាប់


Covid-19 ធ្វើឲ្យការនាំ​ចេញ​វាយនភ័ណ្ឌ និងសម្លៀកបំពាក់​របស់​វៀតណាម ដាំក្បាលចុះ

ព័ត៌មាន
ការនាំចេញផលិតផលវាយនភណ្ឌ និងសម្លៀកបំពាក់វៀតណាម បានធ្លាក់ចុះប្រមាណ ៣% មកនៅត្រឹម ៥,៣ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២…

រាជរដ្ឋាភិបាលសម្រេចផ្អាកគម្រោងអភិវឌ្ឍវារីអគ្គិសនីកាត់ទន្លេមេគង្គ

ព័ត៌មាន
ផែនការមេសម្រាប់វិស័យថាមពលរយៈពេល១០ឆ្នាំ (២០២០ដល់ ២០៣០ ) របស់កម្ពុជា ដែលបានអនុម័តថ្មីៗនេះ គ្មានគម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតាមទន្លេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ