វិស័យអាកាសចរណ៍

ព្រលានយន្តហោះតារាសាគរត្រូវពន្យារពេលដាក់ឱ្យដំណើរការសាជាថ្មី តើមកពីមូលហេតុអ្វី?


មន្ត្រីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុង ដែលគ្រោងដាក់ឱ្យដំណើរការហោះហើរសាកល្បងក្នុងស្រុកជំហានដំបូងនៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤នេះ ត្រូវបានពន្យារពេលដាក់ឱ្យដំណើរការសាជាថ្មីម្តងទៀត រហូតដល់ក្នុងអំឡុងខែវិច្ឆិកា ខាងមុខ។ តើមានកត្តារាំងស្ទះអ្វីទើបធ្វើឱ្យការដាក់ដំណើរការអាកាសយានដ្ឋាននេះត្រូវពន្យារពេលយ៉ាងដូច្នេះ?
វិស័យអាកាសចរណ៍
ដោយ

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា គម្រោងដាក់ឱ្យដំណើរការហោះហើរសាកល្បងក្នុងស្រុកជំហានដំបូងរបស់អាកាសយានដ្ឋានអន្តរជាតិ តារាសាគ ខេត្តកោះកុង នៅក្នុងអំឡុងខែសីហា ឆ្នាំ២០២៤ នេះ ត្រូវបានពន្យារពេលទៅខែវិច្ឆិកា ខាងមុខវិញ។ ការពន្យារពេលនេះត្រូវបានមន្ត្រីជាន់ខ្ពស់រូបនេះ អះអាងថា គឺដោយ​សារព្រលានយន្តហោះនេះ ត្រូវការពេលវេលាបន្ថែមទៀត ដើម្បីបំពេញលក្ខខណ្ឌកែតម្រូវមួយចំនួន បន្ទាប់ពីក្រុមការងាររបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានចុះទៅពិនិត្យ និងការវាយតម្លៃវឌ្ឍនភាពរបស់ព្រលានយន្តហោះនេះរួចមក។

​គួរបញ្ជាក់ដែរថា តាមការគូសបញ្ជាក់របស់មន្ត្រីអាកាសចរណ៍ស៊ីវិលរូបនេះ អាកាសយានដ្ឋានអន្តរជាតិតារាសាគ នៅខេត្តកោះកុងនេះ បានសម្រេចការសាងសង់ស្ទើរតែ១០០% ហើយនាពេលនេះ។ យ៉ាងណាមិញ ក្រោយប្រតិបត្តិការហោះហើរក្នុងស្រុកជំហានដំបូងនេះ ដាក់ឱ្យដំណើរការ ក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្តហោះនេះត្រូវបន្តធ្វើនីតិវិធីជាបន្តបន្ទាប់ទៀត ដើម្បីអាចឈានទៅការបើកការហោះហើរកម្រិតមធ្យម កម្រិតធំ និងជាលក្ខណៈអន្តរជាតិ នាពេលខាងមុខបន្តទៀត។

តាមការរំពឹងទុករបស់អ្នកជំនាញ ក្រោយព្រលានយន្តហោះនេះ ដាក់ឱ្យដំណើរការ វានឹងជួយធ្វើឲ្យវិស័យទេសចរណ៍របស់ខេត្តកោះកុង កាន់តែមានភាពរីកចម្រើនបន្ថែមទៀត ជាពិសេសជួយស្រូបទាញភ្ញៀវទេសចរបរទេសឱ្យមកកម្សាន្តនៅខេត្តនេះកាន់តែច្រើនថែមទៀត។ លើសពីនេះ ព្រលានយន្តហោះនេះនឹងរួមចំណែកជួយសម្រួលដល់ការដឹកជញ្ជូនតាមផ្លូវអាកាស ទាក់ទាញការវិនិយោគ និងជំរុញការធ្វើពាណិជ្ជកម្មជាមួយបណ្តាប្រទេសផ្សេងៗផងដែរ។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ តារាសាគរ ដំណាក់កាលទី១ អភិវឌ្ឍន៍លើផ្ទៃដី២១៨ហិកតា និងមានដីបម្រុងសម្រាប់ការអភិវឌ្ឍបន្តចំនួន១ពាន់ហិកតា ដោយគ្រោងចំណាយថវិកាប្រមាណ២រយលានដុល្លារ។ តាមផែនការអភិវឌ្ឍន៍រយៈពេលខ្លី និងមធ្យម ព្រលានយន្តហោះនេះរំពឹងទទួលបានអ្នកដំណើរ៧លាននាក់ និងទំនិញ១ម៉ឺនតោន ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០២១-២០៣០ និងបន្តកើនឡើងអ្នកដំណើរដល់២០លាននាក់ និងទំនិញ៦ម៉ឺនតោន ក្នុង១ឆ្នាំ ចាប់ពីឆ្នាំ២០៣០-២០៥០។ ព្រលានយន្តហោះដែលមានទីតាំងស្ថិតនៅស្រុកគិរីសាគរ និងបុទុមសាគរ ខេត្តកោះកុងនេះ ជាលំដាប់ 4E និង 4F ដែលមានសមត្ថភាពអាចឲ្យយន្តហោះធំៗ ដូចជា អ៊ាបើស A-350-900 និងប៊ូអ៊ីង 777 អាចចុះចតបាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ បានបញ្ចប់ការសិក្សាសមិទ្ធលទ្ធភាព និងកំពុងរៀបចំនីតិវិធីដើម្បីសុំការអនុម័តពីរដ្ឋាភិបាល

ព័ត៌មាន
បើតាមការគូសបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន មកទល់ពេលនេះគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ បានបញ្ចប់ការសិក្សាសមិទ្ធ…

ចិន កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះស្ថិរភាពហិរញ្ញវត្ថុ និងបានធ្វើអន្តរាគមន៍លើទីផ្សារមូលបត្របំណុល

ព័ត៌មាន
កាលពីពេលថ្មីៗនេះ មហាយក្សចិន ដែលជាមហាអំណាចសេដ្ឋកិច្ចធំបំផុតទី២ លើពិភពលោក បានធ្វើអន្តរាគមន៍លើទីផ្សារសញ្ញាបណ្ណ ឬមូលបត្របំណុល ហើយការអន្តរាគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ