តម្រូវការដីឧស្សាហកម្មជួលនៅវៀតណាម

តម្រូវការដីឧស្សាហកម្មជួលនៅវៀតណាមមានទីផ្សារ ខណៈការផ្គត់ផ្គង់នៅមានកម្រិតទាបនៅឡើយ


តម្រូវការដីធ្លីជួលសម្រាប់បង្កើតរោងចក្រនៅវៀតណាមនៅតែមានខ្ពស់ ខណៈដែលការផ្គត់ផ្គង់នៅមានកម្រិតទាប ជាហេតុនាំឱ្យក្រុមហ៊ុនអចលនៈទ្រព្យសម្រាប់ឧស្សាហកម្មនៅក្នុងប្រទេសនេះនៅតែមានស្ថានភាពអាជីវកម្មវិជ្ជមាន។ នៅពេលនេះ តម្លៃនៃការជួលដីសម្រាប់ បំពេញតម្រូវការនេះ គឺនៅក្នុងតម្លៃចន្លោះពីជិត ១២៣ ដុល្លារ ទៅ ១៧៣ ដុល្លារនៅក្នុងមួយម៉ែត្រការ៉េ។
តម្រូវការដីឧស្សាហកម្មជួលនៅវៀតណាមមានទីផ្សារ ខណៈការផ្គត់ផ្គង់នៅមានកម្រិតទាបនៅឡើយ
ដោយ

តម្រូវការដីសម្រាប់បង្កើតរោងចក្រនៅក្នុងប្រទេសវៀតណាមនៅតែបន្តមានច្រើន ខណៈដែលរោងចក្រឧស្សាហកម្មមួយចំនួនកំពុងមានផែនការរើចេញពីប្រទេសចិន ដែលនាំឲ្យវិស័យអចលនៈទ្រព្យនៅក្នុងប្រទេសជិតខាងកម្ពុជាមួយនេះ ស្ថិតនៅក្នុងស្ថានភាពវិជ្ជមាន ។

សារព័ត៌មាន Vietnam News បានរាយការណ៍ថា នៅត្រីមាសទី១ នៃឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យនៅតាមសួនឧស្សាហកម្មធំៗនៅតែមានកំណើន ទោះបីជាកំណើននោះយឺតក៏ដោយចុះ ពោលគឺកើនប្រមាណជា ២ ភាគរយ បើធៀបនឹងដំណាច់ឆ្នាំ២០២២កន្លងទៅ ។

លោក ផាន វាន់ ម៉ៃ (Phan Văn Mai) អភិបាលក្រុងហូជីមិញ បាននិយាយនៅក្នុងកិច្ចប្រជុំមួយកាលពីពេលថ្មីៗនេះថា ទីក្រុងហូជីមិញនៅពេលនេះ កំពុងតែប្រឈមមុខនឹងការខ្វះខាតដីសម្រាប់គម្រោងបង្កើតតំបន់ឧស្សាហកម្មជូនក្រុមហ៊ុនថ្មីៗ ។

កង្វះខាតដីមិនមែនកើតមានតែនៅក្នុងទីក្រុងហូជីមិញប៉ុណ្ណោះទេ សម្រាប់ខេត្ត ឌុង ណៃ ក៏កំពុងតែជួបប្រទះបញ្ហានេះផងដែរ ដោយសារតែខេត្តនេះ បានកំពុងតែទាក់ទាញរំហូរទុនវិនិយោគច្រើនកាលពីឆ្នាំ២០២២ កន្លងទៅ ។

មកដល់ពេលនេះ អត្រានៃការកាន់កាប់ដីឧស្សាហកម្មនៅភាគខាងជើង គឺមានខ្ពស់ ដូចជានៅរដ្ឋធានីហាណូយ, ខេត្តហៃហ្វុង , ខេត្តហៃដុង, ខេត្តហងយ៉េន និងខេត្តបាក់និញ ហើយនៅតំបន់ភាគខាងត្បូងក៏ខ្ពស់ដែរ ដូចជានៅក្រុងហូជីមិញ, ខេត្តដុងណៃ, ខេត្តប៊ិញឌឿង និងខេត្តឡុងអាន ជាដើម។

អត្រានៃការកាន់កាប់ដីឧស្សាហកម្មនៅភាគខាងត្បូងនៃប្រទេសវៀតណាមនៅពេលនេះ អាចមានចន្លោះពី ៨៥ភាគរយ ទៅ ៩៤ ភាគរយឯណោះ ប៉ុន្តែនៅភាគខាងជើងមាននៅត្រឹមកម្រិតប្រមាណជា ៨១ ភាគរយ ធ្លាក់ចុះជាង ២ ភាគរយ ។

នៅពេលនេះ តម្លៃនៃការជួលដីសម្រាប់តំបន់ឧស្សាហកម្ម គឺនៅក្នុងចន្លោះប្រមាណជា ១២៣ ដុល្លារ ទៅ ១៧៣ ដុល្លារនៅក្នុងមួយម៉ែត្រការ៉េ។ តម្លៃនៃការជួលដីនៅខេត្តភាគខាងត្បូង ឡើង ៤ ភាគរយ ហើយនៅភាគខាងជើង ឡើងជាង ២ ភាគរយ ៕




អត្ថបទបន្ទាប់


គម្រោងនិងទំហំវិនិយោគនៅកម្ពុជា នៅ៥ខែនេះបានធ្លាក់ចុះ ប៉ុន្ដែអ្នកជំនាញថា ស្ថានភាពវិនិយោគនៅតែល្អប្រសើរ

ព័ត៌មាន
នៅរយៈពេល ៥ខែឆ្នាំ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន ៧៥គម្រោង ដែលមានទំហំ…

ហេតុអ្វីបានជាតម្លៃប្រាក់បាតថៃធ្លាក់ចុះទាប៧ខែជាប់ៗគ្នា?

ព័ត៌មាន
ប្រាក់បាតថៃត្រូវបានគេរាយការណ៍ថា បានធ្លាក់ថ្លៃរយៈពេល៧ខែជាប់ៗគ្នា ខណៈដែលប្រាក់ដុល្លាសិង្ហបុរី និងប្រាក់រីងហ្គិតម៉ាឡេស៊ី ក៏បានធ្លាក់ថ្លៃផងដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ