ទេសចរណ៍ក្នុងស្រុកនៅប្រទេសចិនបានកើនឡើង

ពលរដ្ឋចិនដែលចាយជាង ២១ ពាន់លានដុល្លារ អំឡុងថ្ងៃវិសមកាលខែឧសភា ជួយជំរុញការស្ដារសេដ្ឋកិច្ចចិនឡើវិញលឿន


ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងស្រុកនៅប្រទេសចិនបានកើនឡើងដល់ ១០១ % បើធៀបនឹងកម្រិតមុនមានជំងឺកូវីដ ១៩ រាតត្បាត ហើយបើគិតជាទំហំទឹកប្រាក់វិញគឺ ២១,៤ ពាន់លានដុល្លារ អំឡុងថ្ងៃឈប់សម្រាករយៈពេលប្រាំថ្ងៃក្នុងខែឧសភា ដែលគេហៅថាសប្តាហ៍មាស។ ស្ថានការណ៍នេះត្រូវបានអ្នកវិភាគនិយាយថាជាកត្តាជំរុញការស្ដារសេដ្ឋកិច្ចចិនឡើងវិញបានលឿន។
ពលរដ្ឋចិនដែលចាយជាង ២១ ពាន់លានដុល្លារ អំឡុងថ្ងៃវិសមកាលខែឧសភា ជួយជំរុញការស្ដារសេដ្ឋកិច្ចចិនឡើវិញលឿន
ដោយ

អ្នកវិភាគបាននិយាយថា ពលរដ្ឋចិនប្រហែលជា ២៧៤ លាននាក់ បានធ្វើដំណើរក្នុងឱកាសថ្ងៃឈប់សម្រាកទិវាពលកម្មអន្តរជាតិ ក្រោយពេលដែលអាជ្ញាធរបានប្រកាសបើកប្រទេសឡើងវិញ។

វិស័យសេវាកម្មនៅចិនបានងើបឡើងវិញ ស្របពេលដែលអត្រានៃការចំណាយរបស់អ្នកប្រើប្រាស់នៅក្នុងស្រុកអំឡុងសប្តាហ៍មាសនោះ បានឡើងលើសកម្រិតឆ្នាំ ២០១៩ ជាលើកដំបូង គិតចាប់តាំងពីពេលមានជំងឺរាតត្បាតមក។

ប្រាក់ចំណូលពីវិស័យទេសចរណ៍ក្នុងស្រុកបានកើនឡើងដល់ ១០១ ភាគរយ បើធៀបនឹងកម្រិតមុនមានជំងឺរាតត្បាត ជាមួយនឹងទឹកប្រាក់ ១៤៨ ពាន់លានយ័ន ឬជាង ២១,៤ ពាន់លានដុល្លារ។ ប៉ុន្តែ អ្នកវិភាគបានព្រមានថា កំណើននៃតម្រូវការនេះអាចនឹងមិនស្ថិតស្ថេរនោះទេ ខណៈដែលជំហ៊ានបន្ទាប់នៃការងើបឡើងវិញផ្នែកសេដ្ឋកិច្ចត្រូវបានគេព្យាករថាអាចកាន់តែលំបាក។

ក្រសួងវប្បធម៌និងទេសចរណ៍ចិនបានអះអាងថា ពលរដ្ឋប្រមាណជា ២៧៤ លាននាក់បានធ្វើដំណើរទូទាំងប្រទេសក្នុងថ្ងៃបុណ្យការងារ ដែលបានបញ្ចប់កាលពីថ្ងៃពុធ ដោយមានកំណើនដល់កម្រិត ១១៩% បើធៀបនឹងកម្រិតមុនការរាតត្បាតនៃជំងឺកូវីដ ក្នុងឆ្នាំ ២០១៩ នៅពេលដែលអ្នកទេសចរបានសម្រុកទៅតាមកន្លែងទាក់ទាញនានា បន្ទាប់ពីការដកវិធានការប្រឆាំងកូវីដ-១៩ចុងក្រោយកាលពីដើមឆ្នាំនេះ។

ក្រុមហ៊ុនវិនិយោគិន ហ្គោលមែន សាច (Goldman Sachs) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទិន្នន័យទេសចរចិននាថ្ងៃឈប់សម្រាកក្នុងទិវាពលកម្មដែលរឹងមាំ រួមទាំងភាពខ្លាំងនៃវិស័យសេវាកម្មកាលពីខែមេសា ឆ្លុះបញ្ចាំងអំពីការស្ទុះងើបឡើងវិញនៃការប្រើប្រាស់និងសេវាកម្មនាប៉ុន្មានខែខាងមុខ បើទោះបីជាសន្ទុះកំណើននៃឧស្សាហកម្មរាងខ្សោយក៏ដោយ។

កាលពីសប្តាហ៍មុន សន្ទស្សន៍ផ្លូវការនៃការគ្រប់គ្រងការបញ្ជាទិញផលិតផលមិនមែនឧស្សាហកម្ម នៅតែស្ថិតក្នុងអត្រាខ្ពស់បំផុតលំដាប់ទីពីរនៅឆ្នាំនេះ បើទោះបីជាវាបានធ្លាក់ចុះបន្តិចពីលេខ ៥៨,២ ក្នុងខែមីនា មកនៅត្រឹមលេខ ៥៦,៤ ក្នុងខែមេសាក៏ដោយចុះ ។

ក្រុមហ៊ុន ហ្គោលមែន សាច បានបន្ថែមថា ទោះជាយ៉ាងណាក៏ដោយ យើងជឿថា វិស័យដែលងាយងើបឡើងវិញ ក្រោយការបើកប្រទេសចិនទាំងស្រុង ក្នុងនោះមានទាំងការងើបឡើងវិញពេញលេញនៃផ្នែកដឹកជញ្ជូននិងផ្នែកតម្រូវការក្នុងវិស័យមួយចំនួន គឺបានងើបឡើងវិញអស់ហើយ។

ក្រុមហ៊ុននេះបានបញ្ជក់ថា ជំហានបន្ទាប់នៃការងើបឡើងវិញនៃការប្រើប្រាស់នឹងអាស្រ័យលើកំណើនប្រាក់ចំណូលកាន់តែខ្ពស់ និងលើការធ្វើឱ្យប្រសើរឡើងនូវទំនុកចិត្តរបស់អ្នកប្រើប្រាស់។ ទាំងនេះនឹងធ្វើឱ្យគំរូនៃការស្តារសេដ្ឋកិច្ចឡើងវិញមាននិរន្តរភាព៕




អត្ថបទបន្ទាប់


របាយការណ៍ចិនបង្ហាញថា អាមេរិកជាអ្នកគ្រប់គ្រង«អាណាចក្រចោរអ៊ីនធឺណិត» ដែលវាយប្រហារចិន និងប្រទេសផ្សេងទៀត

ព័ត៌មាន
របាយការណ៍មួយរបស់ប្រទេសចិន ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ បានឱ្យដឹងថា ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (CIA) ដែលជាទីភ្នាក់ងារចារកម្មស៊ីវិលរប…

សេដ្ឋវិទូថា វិនិយោគិនបរទេសសម្លឹងរកមើលគោលនយោបាយសេដ្ឋកិច្ច ខណៈការបោះឆ្នោតថៃខិតចូលមកដល់

ព័ត៌មាន
សេដ្ឋវិទូថៃមួយរូបបាននិយាយថា ប្រទេសថៃប្រឈមនឹងការដើរក្រោយប្រទេសផ្សេងៗទៀត ខណៈដែលគណបក្សនយោបាយនានានៅថៃមិនបានបង្ហាញផែនការដោះស្រាយបញ្ហាបរិស្ថា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ