អតីតប្រធានាធិបតីអាមេរិកទីមួយ ដែលរងបណ្តឹងព្រហ្មទណ្ឌ

លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកទីមួយ ដែលរងបណ្តឹងព្រហ្មទណ្ឌ


លោក ដូណាល់ ត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកទីមួយហើយ ដែលត្រូវរងនូវបណ្តឹង ព្រហ្មទណ្ឌនៅតុលាការក្រុងញូវយ៉ក ពាក់ព័ន្ធនឹងរឿងអាស្រូវបងប្រាក់ឲ្យតារាកុនអាសអាភាសស្រីម្នាក់ ដែលករណីនេះបានផ្ទុះឡើងតាំងពីលោកនៅកាន់តំណែងជាប្រធានាធិបតីម្ល៉េះ ហើយរឿងនេះបានចាប់ផ្ដើមផ្ទុះក្ដៅជាថ្មីទៀត ចំពេលដែលលោកត្រាំ កំពុងស្វែងរកការគាំទ្រដើម្បីឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី សម្រាប់ការបោះឆ្នោតនៅឆ្នាំក្រោយ។
លោក ដូណាល់ ត្រាំ ក្លាយជាអតីតប្រធានាធិបតីអាមេរិកទីមួយ ដែលរងបណ្តឹងព្រហ្មទណ្ឌ

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានឲ្យដឹងថា ករណីចោទប្រកាន់នេះបាន កើតចេញពីការស៊ើបអង្កេតដែលដឹកនាំដោយ លោក អាលវីន ប្រ៊េក (Alvin Bragg) ព្រះរាជអាជ្ញា ប្រចាំសង្កាត់ ម៉ាហាតាន់ (Manhattan) ខណៈពេលដែលលោក ដូណាល់ ត្រាំ កំពុងតែស្វែងរកការគាំទ្រជាបេក្ខភាពប្រធានាធិបតីអាមេរិកសម្រាប់គណបក្សសាធារណរដ្ឋជាថ្មី ដើម្បីប្រកួតប្រជែងយកដំណែងនេះ​នៅក្នុងការបោះឆ្នោតដែលគ្រោងនឹងរៀបចំនៅឆ្នាំ ២០២៤ ។

ទោះបីជាមានការចោទប្រកាន់បែបនេះក៏ដោយក៏ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក ដូណាល់ ត្រាំ បានអះអាង ថា លោក "គ្មានកំហុសទាំងស្រុង" ។

លោកបាននិយាយថា ការចោទប្រកាន់នេះ គឺជាការបៀតបៀននយោបាយ និងការជ្រៀតជ្រែកការបោះឆ្នោតនៅកម្រិតខ្ពស់បំផុត​ក្នុងប្រវត្តិសាស្ត្រ ដោយមិនមានភស្តុតាង។

មកដល់ពេលនេះ តុលាការនៅមិនទាន់​ប្រកាសជាចំហរ​នូវបទចោទប្រកាន់ជាក់ស្តែង​ប្រឆាំង លោក ដូណាល់ ត្រាំ នៅឡើយទេ ប៉ុន្តែគេរំពឹងថា ព្រះរាជអាជ្ញារនឹងប្រកាសនៅពេលឆាប់ៗខាងមុខ​ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោក ដូណាល់ ត្រាំ គឺត្រូវតែធ្វើដំណើរទៅ សង្កាត់ ម៉ាហាតាន់ ដើម្បី​ស្កេន​ក្រយៅដៃ និងដើម្បី​ដំណើរការទម្រង់ឯកសារ​ផ្សេង​ទៀត​ពាក់ព័ន្ធ នឹងផ្លូវច្បាប់​។​

មកដល់ពេលនេះ ការិយាល័យ ព្រះរាជអាជ្ញា Alvin Bragg គឺកំពុងតែធ្វើការជាមួយនឹងមេធាវី លោក ដូណាល់ ត្រាំ ជុំវិញនឹងសំណុំរឿងនេះ។

សហមេធាវី លោក ដូណាល់ ត្រាំ គឺលោកស្រី សូសាន នីឆេលេស (Susan Necheles) និង លោក ចូសេប ថាកូភីណា (Joseph Tacopina) បានអះអាងថា ពួកគេត្រៀមខ្លួនរួចរាល់នឹងតស៊ូការពារ​ការចោទប្រកាន់ គ្រប់ទម្រង់មកលើកូនក្តី​របស់ពួកគេ ។

លោក ដូណាល់ ត្រាំ ត្រូវបានគេដឹងថា ជាប្រធានាធិបតីអាមេរិកទី ៤៥ ដែលកាន់ដំណែងពីថ្ងៃទី ២០ ខែ មករា ឆ្នាំ​២០១៧ ទៅដល់ ថ្ងៃទី​២០ ខែ មករា ឆ្នាំ​២០២១ បន្តពីលោក Barack Obama​ ហើយអតីតប្រធានាធិបតីមាត់រអិលរូបនេះ ក៏មានរឿងចម្រូងចម្រាស់កើតឡើងជាច្រើនផងដែរនៅពេលដែលលោកនៅកាន់តំណែង៕




អត្ថបទបន្ទាប់


កម្ពុជារកចំណូលបានជិត៥ពាន់លានដុល្លារពីការនាំចេញផលិតផលកសិកម្មឆ្នាំ២០២២

ព័ត៌មាន
ទោះបីនៅក្នុងឆ្នាំ២០២២កន្លងទៅ វិស័យកសិកម្មកម្ពុជា បន្តជួបប្រទះនូវបញ្ហាប្រឈមនៅឡើយ ជាពិសេសតម្លៃកសិផលមួយចំនួនត្រូវបានធ្លាក់ចុះក៏ពិតមែន ប៉ុន្ដ…

សិក្ខាសាលាស្ដីពី ការធានារ៉ាប់រងយានយន្តដឹកជញ្ជូនអ្នកដំណើរ និងទំនិញ

ព័ត៌មាន
ក្រោមកិច្ចសហការណ៍ជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ក្រុមហ៊ុនលី ហួរ អុិនសួរេន មានកិត្តិយស និងសេចក្តីសោមនស្សក្រៃលែង ក្នុងការរៀបចំសិក្ខាស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ