មីយ៉ាន់ម៉ានាំចេញឧស្ម័នទៅទីផ្សារចិន

មីយ៉ាន់ម៉ារកចំណូលបាន ៨០០លានដុល្លារពីការនាំចេញឧស្ម័នទៅទីផ្សារចិន និងថៃនៅ៤ខែចុងក្រោយនេះ


របបយោធាមីយ៉ាន់ម៉ា រកបានប្រាក់ចំណូលដល់ទៅ ៨០០លានដុល្លារអាមេរិកពីការនាំចេញឧស្ម័នទៅកាន់ប្រទេសចិន និងថៃ នៅចន្លោះខែមេសា ដល់ខែកក្កដាឆ្នាំ២០២២ បើទោះបីជា បច្ចុប្បន្ន ស្ថានភាពនយោបាយនៅក្នុងប្រទេសអាស៊ានមួយនេះ កំពុងបន្ដហ្វឹកវ និងត្រូវបានរងទណ្ឌកម្មពីអន្តរជាតិយ៉ាងណាក្ដី។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរដ្ឋមីយ៉ាន់ម៉ា។
មីយ៉ាន់ម៉ារកចំណូលបាន ៨០០លានដុល្លារពីការនាំចេញឧស្ម័នទៅទីផ្សារចិន និងថៃនៅ៤ខែចុងក្រោយនេះ
ដោយ

ប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្ដើមមានស្ថានភាពនយោបាយ និងសេដ្ឋកិច្ចក្រឡាប់ចាក់ តាំងតែពីក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីដើមឆ្នាំមុនមកម្ល៉េះ។

របបយោធាបច្ចុប្បន្ននេះ កំពុងរិះរកគ្រប់វិធីដើម្បីបង្កើនទុនបម្រុងអន្តរជាតិ ខណៈដែលរូបិយបណ្ណគីយ៉ាតរបស់ប្រទេសនេះមានការធ្លាក់ថ្លៃខ្លាំង និងគួបផ្សំអតិផរណាកំពុងកើនខ្ពស់។ បញ្ហាទាំងនេះ បានធ្វើឲ្យរបបយោធា ប្រកាសដាក់បញ្ជាឲ្យក្រុមហ៊ុនត្រូវប្ដូររូបិយបណ្ណរបស់ពួកគេទៅជាប្រាក់គីយ៉ាតរបស់មីយ៉ាន់ម៉ា និងពន្យារការទូទាត់សងប្រាក់កម្ចីបរទេសផងដែរ។

ការនាំចេញថាមពល គឺជាប្រភពហិរញ្ញវត្ថុសំខាន់មួយរបស់របបយោធាមីយ៉ាន់នាពេលបច្ចុប្បន្ន។ យ៉ាងណាមិញ ក្រសួងពាណិជ្ជកម្មដែលគ្រប់គ្រងដោយរបបយោធាមីយ៉ាន់ម៉ា បានអះអាងថ្មីៗនេះថា ឧស្ម័នធម្មជាតិប្រហែល ៧៨លានគីឡូលីត្រ (៧៨ពាន់លានលីត្រ) ត្រូវបាននាំចេញតាមរយៈបំពង់បង្ហូរឧស្ម័ននៅក្នុងរយៈពេល៤ខែកន្លងមកនេះ ពីគម្រោងទាញយកឧស្ម័នធំៗចំនួន៤របស់ខ្លួន។

ចំណូលដែលបានទទួលបានពីការនាំចេញឧស្ម័នទាំងនោះ មានដល់ទៅ ៨០០លានដុល្លារ កើនឡើងជាង៦០លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយការនាំចេញភាគច្រើន គឺទៅកាន់ប្រទេសថៃ និងចិន។

ក្រុមហុនថៃ PTT Exploaration and Production Plc បានផលិត និងនាំចេញឧស្ម័នពីគម្រោងទាញយកឧស្ម័នធំៗចំនួន៣នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយប្រទេសមីយ៉ាន់ម៉ានេះ គឺមានចំណែកផ្គត់ផ្គង់ប្រហែល១៤% នៃតម្រូវការឧស្ម័នធម្មជាតិនៅក្នុងប្រទេសថៃ។

ក្រៅពីនេះ ក្រុមហ៊ុនប្រេងធំៗផ្សេងទៀតដូចជា Chevron Corp និង TotalEnergies គឺបានដកប្រតិបត្តិការរបស់ខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ារួចហើយ កាលពីខែមករាកន្លងទៅ ពោលគឺនៅក្រោយប្រទេសនេះមានរដ្ឋប្រហារដោយយោធា។ ក្រោយក្រុមហ៊ុនបារាំង TotalEnergies ដកខ្លួនចេញ ក្រុមហ៊ុន PTT ក៏បានប្រកាសថា ខ្លួននឹងគ្រប់គ្រងប្រតិបត្តិការបន្ដលើគម្រោងរបស់ក្រុមហ៊ុននោះផងដែរ៕




អត្ថបទបន្ទាប់


អាជ្ញាធរតៃវ៉ាន់រកឃើញថាមីកញ្ចប់វៀតណាមជាង១តោន មានផ្ទុកសារធាតុអាចបង្កជាជំងឺមហារីក

ព័ត៌មាន
កោះតៃវ៉ាន់ បានបញ្ជូនត្រឡប់ទៅវិញនូវមីកញ្ចប់វៀតណាមជាង១តោន ដោយនិយាយថា មីកញ្ចប់ម៉ាក Omachi ទាំងនោះ មានផ្ទុកសារធាតុអេទីឡែនអុកស៊ីតកម្រិត…

អ្នកជំនាញ៖ តំបន់ខាងជើងកាន់តែខ្លាំងរីកសក្ដានុពលខ្លាំង ខណៈហេដ្ឋារចនាសម្ព័ន្ធកាន់តែច្រើនត្រូវបានតភ្ជាប់បន្ថែម

ព័ត៌មាន
ប៉ែកខាងជើងរាជធានីភ្នំពេញនៅប៉ុន្មានឆ្នាំចុងក្រោយនេះបានផ្លាស់ប្តូរមុខមាត់គួរឲ្យកត់សម្គាល់ ពោលគឺអាគារពាណិជ្ជកម្ម ខុនដូ ផ្សារទំនើប ផ្ទះវីឡា …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ