អតីតប្រធានាធិបតីសហរដ្ឋអាមេរិក

លោក ដូណាល់ ត្រាំ អះអាងនៅក្នុងសវនាការជុំនំជម្រះក្ដីថា រូបលោក«គ្មានទោស»នោះទេ

អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានតុលាការនៅខណ្ឌ ម៉ាន់ហាតាន់ ក្នុងបុរីញូវយ៉ក សហរដ្ឋអាមេរិក បើកសវនាការជំនុំជម្រះកាលពីថ្ងៃអង្គារ លើសំណុំរឿងមួយចំនួន ពាក់ព័ន្ធនឹងការចំណាយប្រាក់ទៅឱ្យតារាភាពយន្តអាសអាភាស ការធ្វើពាណិជ្ជកម្ម និងការរៀបចំផែនការដ៏ទូលំទូលាយមួយ ដើម្បីផ្ដល់ប្រាក់ទៅឱ្យស្ត្រីផ្សេងទៀត និងយាមទ្វារជាបុរសម្នាក់ ក្នុងអំឡុងពេលយុទ្ធនាការឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយរបស់កាសែត ឌឹ ញូវយ៉ក ថាមស៍។
លោក ដូណាល់ ត្រាំ អះអាងនៅក្នុងសវនាការជុំនំជម្រះក្ដីថា រូបលោក«គ្មានទោស»នោះទេ

លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ត្រូវបានក្រុមរដ្ឋអាជ្ញាខណ្ឌម៉ាន់ហាតាន់ (Manhattan) នៅបុរីញូវយ៉ក ចោទប្រកាន់កាលពីថ្ងៃអង្គារ ទី៤ ខែមេសា ពីបទរៀបចំគម្រោងផ្ដល់លុយកាក់បំបិទមាត់ ដើម្បីត្រួសត្រាយផ្លូវឱ្យលោកបានកាន់តំណែងប្រធានាធិបតី ហើយបន្ទាប់មកបានលាក់រឿងនេះមិនឱ្យសេតវិមានដឹងឡើយ។ លោក ត្រាំ ធ្លាប់បានប្រឡូកក្នុងសវនាការជំនុំជម្រះដកតំណែងលោក ចំនួន ២ លើក, ឆ្លាប់បានឆ្លងកាត់ការសួរដេញដោលដោយក្រុមប្រឹក្សាពិសេស និងបានប្រឈមមុខនឹងការស៊ើបអង្កេតរាប់ទសវត្សរ៍។

ក្នុងសវនាការកាលពីថ្ងៃអង្គារនោះ លោក ត្រាំ បាននិយាយការពារខ្លួនថា លោកមិនមានកំហុសក្នុងបទឧក្រិដ្ឋដូចការចោទប្រកាន់ទេ។ ការចោទប្រកាន់នោះមានផលវិបាកខាងនយោបាយដ៏យូរអង្វែង ហើយវាក៏បើកជំពូកថ្មីដ៏គ្រោះថ្នាក់មួយសម្រាប់ជីវភាពសាធារណៈរបស់មហាសេដ្ឋីអចលនទ្រព្យនិងអតីតប្រធានាធិបតីអាមេរិករូបនេះដែរ។ លោក ត្រាំ ឥឡូវនេះ ប្រឈមមុខនឹងការកាត់ទោសពីឧក្រិដ្ឋកម្មដ៏គួរឱ្យអាម៉ាស់។

លោក ត្រាំ ដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋចំនួន ៣៤ ករណី និងដែលរងការចោទក្នុងបទល្មើសបិទបាំងរឿងអាស្រូវផ្លូវភេទដ៏ធំមួយ ពាក់ព័ន្ធនឹងតារាភាពយន្តអាសអាភាសផងនោះបានចូលទៅបង្ហាញខ្លួនគួរឱ្យភ្ញាក់ផ្អើលក្នុងអគារតុលាការឧក្រិដ្ឋកម្មនៅខណ្ឌ ម៉ាន់ហាតាន់ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ទាំងអស់នេះ។ ទៅបីជាអ្នកគាំទ្ររូបលោកជាច្រើននាក់បានប្រមូលផ្ដុំគ្នានៅខាងក្រៅក៏ដោយ ក៏អតីតប្រធានាធិបតីរូបនេះបានអង្គុយចុះនៅឯតុសម្រាប់ជនជាប់ចោទ សឹងតែតាមបង្គាប់របស់តុលាការទាំងស្រុង ហើយស្ដាប់រដ្ឋអាជ្ញារៀបរាប់អំពីបណ្ដឹងប្រឆាំងនឹងរូបលោក។

សរុបមក គាត់បាននិយាយមិនដល់ ១២ ពាក្យផង ប៉ុន្តែនៅពេលមួយនោះ នៅក្នុងបន្ទប់សវនាការពេញណែនដោយអ្នកចូលរួមស្ដាប់ដោយស្ងៀមស្ងាត់ គាត់បានបន្ទន់ខ្លួនទៅមុខ ហើយបញ្ចេញវាចាថាខ្លួន"មិនមានកំហុស"ទេ។ នេះជាឈុតឆាកដ៏ចម្លែកសម្រាប់បុរសម្នាក់ដែលកាលពីប៉ុន្មានខែមុន បានប្រឹងប្រែងយ៉ាងខ្លាំងដើម្បីចូលរួមប្រជែងជាលើកទីបីសម្រាប់តំណែងប្រធានាធិបតី។

អស់ជាច្រើនសប្តាហ៍មកហើយ ដែលលោក ត្រាំ មានក្ដីបារម្ភ និងនិយាយទាំងខឹង អំពីលទ្ធភាពនៃការចាប់ខ្លួនលោក ខណៈដែលជំនួយការជាច្រើននាក់របស់លោក បានប្រើការចោទប្រកាន់លើរូបលោក ដើម្បីបង្កើនការរៃអង្គាសថវិកា និងរុញគូប្រជែងសំខាន់ៗឱ្យស្ថិតក្នុងជំហរប៉ាក់ប៉ើក។ ករណីនេះក៏នឹងសាកល្បងភាពបត់បែនរបស់លោក ត្រាំ ទៅលើគណបក្សរបស់គាត់។

សវនាការបានកើតឡើងចំពេលថ្ងៃដ៏ចលាចលនៅខាងក្រៅតុលាការ។ នៅពេលដែលឧទ្ធម្ភាគចក្រហោះឆ្វែលពីលើក្បាល វិថីនានាពោរពេញដោយអ្នកសារព័ត៌មាន ហើយបាតុកររាប់រយនាក់ ដោយមានទាំងអ្នកគាំទ្រ ទាំងអ្នករិះគន់អតីតប្រធានាធិបតីរូបនេះផង បានប្រមូលផ្តុំគ្នានៅសួនក្បែរនោះ ជាកន្លែងដែលពួកគេបានស្រែកដាក់គ្នាទៅវិញទៅមក សងខាងរបាំងដែកប៉ូលីស ដែលដាក់ដើម្បីរក្សាសន្តិសុខ។

ដោយមានភ្នាក់ងារសម្ងាត់អូសទាញផង លោក ត្រាំ ត្រូវបានគេឱ្យផ្ដិតមេដៃនៅលើឯកសារ ហើយនាំខ្លួនទៅតាមអាគារតាំងវត្ថុសិល្បៈក្នុងតុលាការ បន្ទាប់ពីបានប្រគល់ខ្លួនឱ្យអ្នកស៊ើបអង្កេតនៅការិយាល័យរដ្ឋអាជ្ញានាព្រឹកថ្ងៃអង្គារនោះ។ ប៉ុន្តែ ការសម្របសម្រួលពិសេសត្រូវធ្វើ សម្រាប់អតីតប្រធានាធិបតី៖ គាត់បានចំណាយពេលត្រឹមតែមួយរយៈខ្លីប៉ុណ្ណោះ នៅក្នុងកន្លែងឃុំខ្លួន ហើយគាត់មិនត្រូវបានគេដាក់ខ្នោះដៃទេ ហើយក៏មិនត្រូវបានគេថតរូបទុកដែរ។

វានៅតែមិនច្បាស់ថាតើលោក ត្រាំ ប្រឈមមុខនឹងការជាប់ពន្ធនាគារឬទេ។ យ៉ាងច្រើន ករណីប្រព្រឹត្តបទល្មើសក្លែងបន្លំកំណត់ត្រាអាជីវកម្ម គឺស្មើនឹងបទឧក្រិដ្ឋកម្រិតទាប ដែលជាប់ពន្ធនាគារអតិបរមា 4 ឆ្នាំ ក្នុងករណីនីមួយៗ នៅពេលដែលជាចៅក្រមអាចព្យួរទោសរូបគាត់៕

អត្ថបទបន្ទាប់

រំលស់ម៉ូតូ ថែមមួកសុវត្តិភាព និងសាំងភ្លាមៗ ជាមួយ អេ អឹម ខេ!!

ព័ត៌មាន
ដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានកាដូពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកស…

ថៃរំពឹងទទួលបានចំណូលជាង ៥៤៦ លានដុល្លារពីពិធីបុណ្យសង្ក្រានចូលឆ្នាំថ្មី

ព័ត៌មាន
អាជ្ញាធរទេសចរណ៍ថៃរំពឹងថា ថ្ងៃបុណ្យសង្ក្រាននឹងរកចំណូលបានសរុបជាង ៥៤៦ លានដុល្លារអាមេរិក ពីការធ្វើដំណើរក្នុងស្រុកលើសពីកម្រិតឆ្នាំ២០១៩ ដោយសា…
More

Related Stories

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ