ឌូបៃប្រកាសអាសន្ន

ឌូបៃ ប្រកាសអាសន្នបិទគ្រប់ឆ្នេរខ្សាច់ សួនសាធារណៈ និងផ្សារ ខណៈអាកាសធាតុប្រែប្រួលខ្លាំងពិបាកប៉ាន់ស្មាន


សាលាក្រុងឌូបៃ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីថ្ងៃពុធ ទី១ ខែឧសភា បានប្រកាសអាសន្ន ដោយតម្រូវឱ្យបិទគ្រប់ឆ្នេរសមុទ្រ សួនសាធារណៈ និងផ្សារទាំងអស់ជាបណ្ដោះអាសន្នចាប់ពីថ្ងៃព្រហស្បតិ៍ ទី២ ឧសភា នេះតទៅ ដើម្បីរក្សាសុវត្ថិភាពរបស់សាធារណជន ខណៈដែលស្ថានភាពអាកាសធាតុប្រែប្រួលខ្លាំងពិបាកនឹងប៉ាន់ស្មាននៅក្នុងប្រទេសនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន ខាលីច ថាមស៍ (Khaleej Times)។
ឌូបៃប្រកាសអាសន្ន
ដោយ

ប្រទេសអេមីរ៉ាតអារ៉ាប់រួម បានចេញសេចក្ដីជូនដំណឹងប្រកាសអាសន្នថា នឹងមានភ្លៀងធ្លាក់ពីមធ្យមទៅខ្លាំងនៅរយៈពេល២ថ្ងៃខាងមុខ។ ទន្ទឹមនេះ ប្រទេសនេះក៏បានប្រកាសឱ្យមន្ត្រីរាជការធ្វើការងារពីផ្ទះ និងបានណែនាំឱ្យបណ្ដានិយោជកក្នុងវិស័យឯកជនអនុញ្ញាតឱ្យបុគ្គលិកធ្វើការងារពីផ្ទះដូចគ្នាផងដែរ។

មិនតែប៉ុណ្ណោះ អាកាសយានដ្ឋានអន្តរជាតិក្រុងឌូបៃ និងបណ្ដាក្រុមហ៊ុនអាកាសចរណ៍ក៏បានចេញសេចក្តីណែនាំដល់អ្នកដំណើរទាំងអស់ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ផងដែរ។ ប្រទេសអេមីរ៉ាតអារ៉ាប់រួមបានចាត់វិធានការបង្ការយ៉ាងសកម្ម ដើម្បីទប់ទល់ស្ថានភាពអាកាសធាតុបែបនេះ ហើយអាជ្ញាធរមានសមត្ថកិច្ចបានធានាអះអាងចំពោះពលរដ្ឋថា សុវត្ថិភាពនៅតែជាអាទិភាពចម្បងរបស់ខ្លួន៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាមានមហិច្ឆតាប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលផលិត និងចែកចាយគ្រឿងបង្គុំយានយន្ត និងបរិក្ខាអេឡិចត្រូនិកនាពេលអនាគត

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាមានមហិច្ឆតាប្រែក្លាយកម្ពុជាជាមជ្ឈមណ្ឌលប្រមូលផ្ដុំសកម្មភាពផលិតគ្រឿងបង្គុំយានយន្ត និងបរិក្ខារអេឡិចត្រូនិកសម្រាប់នាំចេញទៅកាន…

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះសួរសុខទុក្ខយោធិន នៃកងពលធំអន្តរាគមន៍លេខ៣ នៅខេត្តព្រះវិហារ

ព័ត៌មាន
ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានចុះសួរសុខទុក្ខ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ