អត្ថបទក្រុមហ៊ុន

អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើនឹងរដ្ឋមន្ត្រី


រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានការតែងតាំងទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៣៦៣ រូប។ ក្នុងនោះ អ្នកឧកញ៉ា សៀ ឫទ្ធី ជា ដែលជាអ្នកជំនួញមានឈ្មោះបោះសំឡេងមួយរូបនៅកម្ពុជា ក៏ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ រដ្ឋមន្ត្រី ផងដែរ។ នេះបើយោងតាមព្រះរាជក្រឹត្យមួយរបស់ព្រះមហាក្សត្រ ដែលបានឡាយព្រះហស្ដលេខាកាលពីថ្ងៃទី ២៦ ខែសីហាឆ្នាំ២០២៣។
អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើនឹងរដ្ឋមន្ត្រី

យោងតាម​ព្រះរាជក្រឹត្យ​ដដែលនេះ ព្រះមហាក្សត្រ សម្តេចព្រះបរមនាថ​ នរោត្តម សីហមុនី បាន​ត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈឥស្សរជន និងបុគ្គលមានស្នាដៃ​ ជាទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា​សរុប​ទាំង​ ៣៦៣រូបនោះ គឺំមានឋានៈស្មើចាប់ អគ្គនាយក រហូតដល់ឧបនាយករដ្ឋមន្ត្រី។

ក្នុងនោះ អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល​ មានឋានៈស្មើ​រដ្ឋមន្ត្រី ដោយពុំទទួលប្រាក់ប្រាក់បំណាច់លើមុខងារនោះឡើយ។

អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបានព្រះមហាក្សត្រតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើនឹងរដ្ឋមន្ត្រី

អ្នកឧកញ៉ា សៀ ឫទ្ធី គឺជាម្ចាស់គម្រោងអភិវឌ្ឍន៍ផ្ទះតម្លៃសមរម្យដំបូងគេនៅកម្ពុជា Worldbridge Homes បុរី ទីក្រុង រណប សិរី មង្គល និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលប្រ៊ីដ គ្រុប។ អ្នកឧកញ៉ា ត្រូវបាន​មហាជនទូទៅស្គាល់ថា គឺជា​អ្នកជំនួញ​ដ៏មានទេពកោសល្យមួយរូប​នៅកម្ពុជា។ ផ្ដើមចេញពីបុគ្គលិក​បម្រើការ​នៅក្នុងវិស័យដឹកជញ្ជូន បច្ចុប្បន្ន ​អ្នកឧកញ៉ា មានក្រុមហ៊ុនជាង​៣០ វិនិយោគលើពហុវិស័យ​នៅកម្ពុជា ពិសេស​ក្នុងវិស័យអចលនទ្រព្យ, ធនាគារ និងហិរញ្ញវត្ថុ និងវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម​ជាដើម។

អ្នកឧកញ៉ា សៀ ឫទ្ធី បច្ចុប្បន្ន ក៏មានតួនាទីជាអនុប្រធាន​សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋាន​កម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ា​កម្ពុជាផងដែរ។

អ្នកឧកញ៉ា សៀ​ ឫទ្ធី ក៏ត្រូវបានគេស្គាល់ថា ជាវិនិយោគិនមួយរូប ដែលមានភាពប៉ិនប្រសប់​នៅក្នុងការ​កៀរគរវិនិយោគិន​អន្តរជាតិ​ឲ្យមកវិនិយោគ​នៅកម្ពុជា ដោយកន្លងមក​ តាមរយៈកិច្ចសម្ភាសន៍ជាមួយ​នឹងសារព័ត៌មានខេមបូណូមីស អ្នកឧកញ៉ា ធ្លាប់លើកឡើងក្នុងន័យប្រៀបធៀបទាក់ទងនឹងទាក់ទាញ​ការវិនិយោគពីក្រៅប្រទេសនេះថា ««ខ្ញុំ​មិន​ព្យាយាម​ផឹក​ទឹក​អណ្តូង​ខ្លួន​ឯង​ទេ បើ​សិន​ជា​យើង​នាំ​គ្នា​ផឹក​ទឹក​អណ្តូង​របស់​យើង​គ្រប់​គ្នា នៅ​ថ្ងៃ​ណា​មួយ អណ្តូង​របស់​យើង​នឹង​រីង។ ដូច្នេះ ខ្ញុំ​ត្រូវ​ស្វែង​​រក​ប្រភព​ទឹក​ទន្លេ​និង​សមុទ្រ​ពី​ខាង​ក្រៅ នោះ​ទើប​យើង​មិន​ចេះ​រីង​ស្ងួត»។ ក្នុងន័យនេះ អ្នក​ឧកញ៉ា​ចង់​បញ្ជាក់​ថា លោក​មិន​ព្យាយាម​ធ្វើការ​វិនិយោគ​តែ​នៅ​ក្នុង​ស្រុក​ទេ ប៉ុន្តែ ​ត្រូវ​ស្វែងរក​ប្រភព​ជំនួញ​ពាណិជ្ជកម្ម​ធំៗ​​មក​ពី​ក្រៅ​ប្រទេស ដើម្បី​សហការ​វិនិយោគ​រួម​គ្នា នោះ​ទើប​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​លោក​កាន់តែ​រីក​ចម្រើន​មិន​ចេះ​រីង​ស្ងួត ហើយ​នាំ​មក​នូវ​ចំណូល​ចូល​ជាតិ តាម​រយៈ​ការ​បង់​ពន្ធ​ផ្សេងៗ​ផង។

ប្រទេស​និង​ក្រុមហ៊ុន​បរទេស​ធំៗ​ល្បីៗ ដែល​លោក​ឧកញ៉ា សៀ ឫទ្ធី បោះទុន​រក​​ស៊ី​ជាមួយ មាន​មក​ពី​ប្រទេស​ចិន អាមេរិក ហុងកុង តៃវ៉ាន់ សិង្ហ​បុរី រុស្ស៊ី អាល្លឺម៉ង់ អូស្ត្រាលី ថៃ វៀតណាម និង​ភូមា៕




អត្ថបទបន្ទាប់


អូស្ត្រាលីសម្លឹងចាប់យកឧស្សាហកម្មរថយន្តអគ្គិសនី ដើម្បីធ្វើពិពិធកម្មសេដ្ឋកិច្ចសេដ្ឋកិច្ចរបស់ខ្លួន

ព័ត៌មាន
ប្រទេសអូស្ត្រាលីនឹងបង្កើតឧស្សាហកម្មក្នុងស្រុក ដើម្បីស្វែងរកលោហធាតុពាក់ព័ន្ធមួយចំនួនសម្រាប់ផ្គត់ផ្គង់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី ក្នុងបំណងធ្វើពិ…

រោងចក្ររថយន្ដ TOYOTA ចំនួន១២ ក្នុងចំណោម១៤រោងចក្រនៅជប៉ុន ផ្អាកដំណើរការផលិត

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្ដ TOYOTA Motor របស់ជប៉ុន នៅព្រឹកថ្ងៃទី ២៩ខែសីហានេះ បានបង្ខំចិត្តផ្អាកប្រតិបត្តិការរោងចក្រចំនួន ១២ ក្នុងចំណោមរោងចក្រទាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ