វិស័យធនាគារ

យុគសម័យ នៃអត្រាការប្រាក់ហក់ឡើងខ្ពស់បំផុតជិតឈានដល់ទីបញ្ចប់ ក្រោយធនាគារកណ្ដាលទូទាំងពិភពលោកត្រៀមបញ្ចុះអត្រាការប្រាក់


យុគសម័យនៃអត្រាការប្រាក់ហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រជិតឈានដល់ទីបញ្ចប់ហើយ ខណៈដែលធនាគារកណ្ដាលនានាទូទាំងពិភពលោកត្រៀម ឬ បន្តបញ្ចុះអត្រាការប្រាក់របស់ខ្លួននៅរដូវស្លឹកឈើជ្រុះឆ្នាំនេះ ដែលចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ហើយវាជាអ្វីដែលបណ្ដាវិនិយោគិនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC។
វិស័យធនាគារ
ដោយ

មានការរំពឹងទុកខ្ពស់ និងយ៉ាងទូលំទូលាយថា នៅខែកញ្ញា នេះ ធនាគារកណ្តាលអាម៉េរិក នឹងចូលរួមជាមួយបណ្តាធនាគារកណ្ដាលទូទាំងពិភពលោករួមទាំងធនាគារកណ្ដាលអឺរ៉ុប ធនាគារកណ្ដាលអង់គ្លេស ធនាគារកណ្ដាលចិន ធនាគារកណ្ដាលស្វីស និងធនាគារកណ្ដាលជាច្រើនទៀត ដើម្បីបញ្ចុះអត្រាការប្រាក់គោលដែលបានហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានជាប្រវត្តិសាស្ត្រ ចាប់តាំងពីផ្ទុះវិបត្តិហិរញ្ញវត្ថុពិភពលោកក្នុងឆ្នាំ២០០៧-២០០៨ មក។

ទីផ្សាររូបិយប័ណ្ណបានបង្ហាញក្ដីរំពឹងរួចទៅហើយថា ធនាគារកណ្ដាលអាម៉េរិក នឹងបញ្ចុះអត្រាការប្រាក់​។ ប៉ុន្តែកាលពីសប្ដាហ៍មុន បណ្ដាវិនិយោគិនបានបង្ហាញទំនុកចិត្តកាន់តែខ្លាំងថា ច្បាស់ណាស់ថា ការបញ្ចុះអត្រាការប្រាក់នឹងកើតមានឡើងក្នុងពេលដ៏ខ្លីខាងមុខដោយចៀសមិនផុត។

បណ្ដាវិនិយោគិនមានសុទិដ្ឋិនិយមដោយបានបង្ហាញក្ដីរំពឹងថា ការបញ្ចុះអត្រាការប្រាក់នឹងអាចជំរុញកំណើនសេដ្ឋកិច្ច និងជួយគាំទ្រដល់ផ្សារហ៊ុននានា ប៉ុន្តែទន្ទឹមនេះវិនិយោគិនខ្លះក៏បង្ហាញការព្រួយបារម្ភផងដែរថា ការបញ្ចុះអត្រាការប្រាក់ទាំងនេះ ក៏អាចបង្ហាញពីទិន្នន័យសេដ្ឋកិច្ចចុះខ្សោយផងដែរ។ នៅពេលនេះ ក្ដីបារម្ភដ៏ចម្បងដែលបណ្ដាវិនិយោគិនផ្ដោតការយកចិត្តទុកដាក់បំផុតនោះគឺ ថាតើការបញ្ចុះអត្រាការប្រាក់ទាំងនេះនឹងជះផលប៉ះពាល់ដល់ទីផ្សារហ៊ុន និងតម្លៃរូបិយប័ណ្ណបែបណា៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា អង់គ្លេសនឹងខាតបង់សេដ្ឋកិច្ចធ្ងន់ធ្ងររហូតដល់១៧ពាន់លានដុល្លារ បើរដ្ឋដំឡើងពន្ធលើប្រេងឥន្ធនៈ និងឧស្ម័ន

ព័ត៌មាន
រដ្ឋាភិបាលចក្រភពអង់គ្លេស គ្រោងបង្កើនពន្ធលើប្រាក់ចំណេញក្នុងវិស័យប្រេងឥន្ធនៈ និងឧស្ម័នពី៣៥% ទៅ៣៨% ដែលធ្វើឲ្យមានការព្រមានពីផលប៉ះពាល់ដ៏សម្បើមដល…

ក្រសួងមហាផ្ទៃ សហការជាមួយធនាគារ អេស៊ីលីដា លើការប្រើប្រាស់សេវាកម្មទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រមូលកម្រៃទិដ្ឋាការពីអតិថិជន

ព័ត៌មាន
ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៤ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងធនាគារ អេស៊ីលីដា ស្តីពីការប្រើប្រាស់សេវា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ