អត្ថបទពាណិជ្ជកម្ម

រោងចក្រដំឡើងរថយន្ត Ford ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និង ISO 14001:2015 ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!


កាលថ្មីៗនេះ រោងចក្រដំឡើងរថយន្ត Ford ដែលជាបុត្រសម្ព័ន្តមួយរបស់ក្រុមហ៊ុន RMA Cambodia ដែលមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ស្ថិតក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
រោងចក្រដំឡើងរថយន្ត Ford ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និង ISO 14001:2015 ដំបូងគេបង្អស់នៅប្រទេសកម្ពុជា!
ដោយ
អំពី Ford Cambodia

រោងចក្រដំឡើងរថយន្ត​​ Ford គឺជារោងចក្រដំឡើងរថយន្តដំបូងគេ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែល​ទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និងកម្រិត ISO 14001:2015 ក្រោមការធ្វើសវនកម្មដ៏តឹងរឹង និង ល្អិតល្អន់ពីក្រុមអ្នកជំនាញ​បរទេស​វាយតម្លៃទៅលើកម្រិតស្តង់ដារបស់ Bureau Veritas Certification (Thailand) ដែលជាបុត្រ​សម្ព័ន្ត​មួយរបស់ក្រុមហ៊ុន BVC Holding SAS មកពីចក្រភពអង់គ្លេស។

ដើម្បីសម្រេចបាននូវវិញ្ញាបនបត្រដ៏មានកិត្យានុភាពនេះ រោងចក្រដំឡើងរថយន្ត Ford បានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ និងអនុវត្តប្រព័ន្ធគ្រប់គ្រងគុណភាពផ្ទៃក្នុង បរិស្ថាន និងគោលនយោបាយនិរន្តរភាព ដែលត្រូវបានវាយតម្លៃយ៉ាងម៉ត់ចត់ ដើម្បីផ្តល់ជូន​នូវផលិតផលមួយដែល​មានគុណ​ភាព​​ខ្ពស់ដល់​អតិថិជន​ជា​អ្នក​​ប្រើប្រាស់​ផ្ទាល់។

ស្តង់ដារកម្រិត ISO 9001:2015 គឺសំដៅទៅលើ

-ប្រព័ន្ធគ្រប់គ្រងទៅលើគុណភាព៖ បង្ហាញពីការប្តេជ្ញាចិត្តចំពោះផលិតផល និងសេវាកម្មដែលមានគុណភាពខ្ពស់

-ការពេញចិត្តរបស់អតិថិជន៖ ផ្តោតសំខាន់ទៅលើទំនុកចិត្តរបស់អតិថិជន តាមរយៈគុណភាព​ផលិតផលដែល​ប្រើប្រាស់បានយូរអង្វែង

-ការកែលម្អដំណើរការ៖ ពង្រឹងទៅលើការកែលម្អសង្វាក់ផលិតកម្មជានិរន្ត និងដំណើរការ​នៃ​ការ​គ្រប់​គ្រងប្រកប​ដោយប្រសិទ្ធភាព

-ការទទួលស្គាល់ជាសកល៖ ស្របតាមស្តង់ដារអន្តរជាតិសម្រាប់ការគ្រប់គ្រងគុណភាព

ស្តង់ដារកម្រិត ISO 14001:2015 គឺសំដៅទៅលើ

-ការគ្រប់គ្រងបរិស្ថាន៖ បញ្ជាក់ពីការយកចិត្តទុកដាក់ក្នុងការកាត់បន្ថយផលប៉ះពាល់​បរិស្ថាន

-និរន្តរភាព៖ ការអនុវត្តគោលការណ៍ដែលលើកកម្ពស់និរន្តរភាពបរិស្ថាន និងទំនួលទទួលខុសត្រូវ

-ការអនុលោមតាមបទប្បញ្ញត្តិ៖ ធានាការអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន

-ប្រសិទ្ធភាពធនធាន៖ ផ្តោតលើការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាព និងការកាត់បន្ថយកាកសំណល់

ក្រោយការធ្វើសវនកម្មដ៏តឹងរឹងខាងលើនេះ ដោយគ្មានចន្លោះប្រហោងត្រង់ចំណុចណាមួយ​នៅ​ក្នុង​សង្វាក់ផលិតកម្មដ៏​ឥតខ្ចោះ​​របស់​​រោងចក្រ​ដំឡើង​រថយន្ត Ford ទើបធ្វើអោយរោងចក្រមួយនេះ ជា​រោងចក្រ​ដំបូងគេ ដែលទទួលបានវិញ្ញាបនបត្រស្តង់ដារអន្តរជាតិ កម្រិត ISO 9001:2015 និងកម្រិត ISO 14001:2015 មុនគេបង្អស់សម្រាប់ប្រទេសកម្ពុជា ហើយនេះក៏ជាមោទនភាពដ៏វិសេស​វិសាល​មួយសម្រាប់ប្រទេសកម្ពុជា​ ដែលសង្វាក់ផលិតកម្មរបស់ជាតិ​យើងត្រូវ​បាន​ទទួល​ស្គាល់ពី​អន្តរជាតិ​ ដើម្បី​​បញ្ជាក់​ពីគុណភាពស្តង់ដារក្នុងការ​​ដំឡើងរថយន្ត​​​ ​​និង​រក្សា​នូវ​បទដ្ឋានខ្ពស់​សម្រាប់​អតិថិជន។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យរាជរដ្ឋាភិបាលបង្កើតក្រុងកំពង់សោម នៃខេត្តព្រះសីហនុ?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចបង្កើត«ក្រុងកំពង់សោម»នៃខេត្តព្រះសីហនុ ដោយកាត់យកឃុំចំនួន៥ចេញពីស្រុកព្រៃនប់ខេត្តព្រះសីហនុ ខណៈទីតាំងរដ្ឋបាលនៃក្…

ធនាគារ មេយប៊ែង ខេមបូឌា និងក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ បានពង្រឹងកិច្ចសហការតាមរយៈការតភ្ជាប់ប្រព័ន្ធប្រតិបត្តិការស្នូល Host-to-Host

ព័ត៌មាន
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤៖ ធនាគារ មេយប៊ែង ខេមបូឌា និងក្រុមហ៊ុន កម្ពុជា ខេមប៊្រូវ បានប្រកាសពីការបន្តកិច្ចសហការប្រកបដោយភ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ