ប្រទេសថៃ

ថៃគ្រោងបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចចាប់ពីខែតុលា តើអាចទៅរួចទេ?


ក្រោយមើលឃើញពីភាពវិជ្ជមាននៃលំហូរភ្ញៀវទេសចរអន្តរជាតិ តាមរយៈកម្មវិធី បើកកោះភូកេត និងតំបន់ទេសចរណ៍មួយចំនួនទៀតរបស់ថៃ រដ្ឋាភិបាលក្រុងបាងកក គ្រោងនឹងបើកទទួលភ្ញៀវទេសចរណ៍ដែលចាក់វ៉ាក់សាំងរួចនៅទូទាំងប្រទេសថៃតែម្តង ចាប់ពីខែតុលាខាងមុខនេះតទៅ ប៉ុន្តែគម្រោងខាងលើហាក់មិនសូវត្រូវបានអ្នកជំនាញថៃសារទប៉ុន្មានឡើយ តើដោយសារតែមូលហេតុអ្វីខ្លះ?
កន្លែងកម្សាន្តនិងការសម្ដែងពិសេសរបស់ប្រទេសថៃ
ដោយ

ផែនការ​បើក​ប្រទេស​ទទួលយក​ភ្ញៀវ​ទេសចរ​បរទេស ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​នេះ គឺ​ធ្វើ​ឡើង​ស្រប​ទៅ​នឹង​ការ​សន្យា​របស់​នាយក​រដ្ឋមន្ត្រី​ថៃ លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដែល​បាន​សន្យា​កាលពី​ខែមិថុនា​ថា លោក​នឹង​ដោះស្រាយ បើក​ទទួល​ទេសចរណ៍​ឡើង​វិញ​ឲ្យ​បាន​ក្នុង​រយៈពេល ៣​ខែ​។​នេះ​បើ​តាម​ការ​រាយការណ៍​ដោយ​កាសែត​បាងកក​ប៉ុស្ដិ៍​។

យ៉ាងណាមិញ មាន​អ្នក​រិះគន់ និង​អ្នកជំនាញ​មួយ​ចំនួន​ក្នុង​ប្រទេស​ថៃ មិន​បាន​សារ​ទរ​នឹង​ចំណាត់ការ​នេះ​ប៉ុន្មាន​ទេ​។ ពួក​គេ​អះអាង​ថា ការ​បើក​ប្រទេស​ក្នុង​ខែតុលា គឺ​ធ្វើ​ឡើង​ឆាប់រហ័ស​ពេក​។

ភ្លាម​ៗ​ក្រោយ​មានការ​រិះគន់ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ថៃ លោក អា​នុ​ទី​ន ចាន់​វី​រ៉ា​គុល បាន​ចេញ​មក​អះអាង​ថា ផែនការ​ក្នុង​ការ​បើក​ប្រទេស​នៅ​ខែ​ក្រោយ អាច​ទៅ​រួច ឬ​មិន​អាច​ទៅ​រួច គឺ​អាស្រ័យ​ទៅ​លើ​អ្នកជំនាញ​សុខាភិបាល និង​នាយកដ្ឋាន​គ្រប់គ្រង​ជំងឺឆ្លង​របស់​ថៃ ហៅ​កាត់​ថា CDC ជា​អ្នក​សម្រេចចិត្ត​។ ដោយឡែក រដ្ឋាភិបាល​រង់ចាំ​តែ​ផ្តល់​ការ​គាំទ្រ​ប៉ុណ្ណោះ​។

លោក​អា​នុ​ទី​ន បាន​បន្ត​ថា បញ្ហា​នេះ​មិន​អាច​ប្រញាប់ប្រញាល់​បាន​ទេ ព្រោះ​ព័ត៌មាន​អំពី​ស្ថានភាព​ជំងឺ​រាតត្បាត និង​ហានិភ័យ​របស់​វា ត្រូវ​តែ​ដោះស្រាយ​ឱ្យ​បាន​ហ្មត់ចត់​ជា​មុន​សិន​។ រដ្ឋាភិបាល​ថៃ​មិន​បាន​កំណត់​ដាច់​ណាត់ ថា​ត្រូវ​បើក​ប្រទេស​នៅ​ខែតុលា​ឲ្យ​ខាង​តែ​បាន​នោះ​ទេ ប៉ុន្តែ​ប្រសិនបើ​អ្នកជំនាញ​ធានា​ថា អាច​អនុវត្ត​ការ​បើក​ប្រទេស​បាន​ឡើង​វិញ​នោះ រដ្ឋាភិបាល​នឹង​មិន​រារែក​ក្នុង​ការ​គាំទ្រ​យ៉ាង​ពេញទំហឹង​នោះ​ឡើយ​។

ដោយឡែក សម្រាប់​ក្រុង​បាំង​កក​ដែល​ជា​តំបន់ មានការ​ឆ្លង​រាលដាល​កូ​វី​ដ​១៩​ខ្លាំង ត្រូវ​បាន​អាជ្ញាធរ​អះអាង​ថា មិន​ទាន់​អាច​បើក​ទទួល​ទេសចរ​ត្រឹម​ខែតុលា​បាន​ទេ ដោយសារ​តែ​មក​ទល់​នឹង​ពេល​នេះ មាន​ពលរដ្ឋ​នៅ​បាំង​កក​ប្រមាណ​តែ ៤០%​ប៉ុណ្ណោះ​ដែល​ទទួល​បាន​វ៉ាក់សាំង​ទាំង​ពីរ​ដូ​ស​។ ដូច្នេះ​គេ​ត្រូវ​រង់ចាំ​ដល់​ពលរដ្ឋ​៧០%​បាន​ទទួល​វ៉ាក់សាំង​ទាំង​ពីរ​ដូ​សសិន ទើប​អាច​បើក​ទទួល​ទេសចរណ៍​សម្រាប់​ក្រុង​បាំង​កក​ឡើង​វិញ​បាន​។

សូម​ជម្រាប​ថា ប្រទេស​ថៃ​នៅ​បន្ត​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩​ថ្មី ក្នុង​អត្រា​ជាង​១​ម៉ឺន​នាក់​ក្នុង​មួយ​ថ្ងៃ​ៗ​ដដែល​។ ជាក់ស្តែង នៅ​ថ្ងៃអាទិត្យ​ម្សិលមិញ ថៃ​រក​ឃើញ​អ្នក​ឆ្លង​ថ្មី​ប្រមាណ ១​ម៉ឺន​៣​ពាន់​នាក់​ទៀត ខណៈ​ចំនួន​អ្នក​ឆ្លង​សរុប​បាន​កើន​ដល់​ជាង ១​លាន​៤​សែន​នាក់​ហើយ​។ ដោយឡែក​អត្រា​ចាក់​វ៉ាក់សាំង​បាន​ទាំង​ពីរ​ដូ​ស​នៅ​ទូ​ទាំង​ប្រទេស​ថៃ សម្រេច​បាន​ត្រឹម​២០%​ប៉ុណ្ណោះ​នៃ​ពលរដ្ឋ​គោលដៅ​។ នេះ​បើ​តាម​ទិន្ន​ដែល​តាមដាន និង​ចងក្រង​ដោយ Bloomberg​។

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហភាពអឺរ៉ុបគ្រោងចំណាយ ៣៥ពាន់លានដុល្លារ ដើម្បីបង្កើតស្ថាប័នសុខភាពថ្មីមួយ

ព័ត៌មាន
គណៈកម្មការអឺរ៉ុប នាពេលថ្មីៗនេះ បានប្រកាសផ្តល់ថវិកាប្រមាណ ៣៥ពាន់លានដុល្លារ ក្នុងការបើកដំណើរការនូវស្ថាប័នសុខភាពថ្មីមួយ ដែលត្រូវបានហៅថា អ…

វៀតណាម ពិចារណាលើកលែងពន្ធជាង ៩០០លានដុល្លារ ដើម្បីសម្រាលបន្ទុកសេដ្ឋកិច្ច

ព័ត៌មាន
រដ្ឋាភិបាលវៀតណាម កំពុងតែពិចារណាទៅលើ ការលើកលែងពន្ធអាករលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូល ដែលមានទំហំជាង ៩៣២លានដុល្លារអាមេរិក ដើម្បីជួយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ