ធនាគារពិភពលោក

ធនាគារពិភពលោកបន្ថយការព្យាករកំណើនសេដ្ឋកិច្ចថៃមកនៅត្រឹមតែ ១%នៅឆ្នាំ២០២១


សេដ្ឋកិច្ចរបស់ប្រទេសថៃ នៅឆ្នាំ២០២១នេះ ក៏ដូចជាសេដ្ឋកិច្ចប្រទេសតំបន់អាស៊ីអាគ្នេយ៍ជាច្រើនផ្សេងទៀតដែរ គឺមានកំណើនយឺតជាងអ្វីដែលបានរំពឹងទុកកាលពីដើមឆ្នាំ។ ការដើរយឺតនៃសេដ្ឋកិច្ចថៃ ក៏ដោយសារតែ បញ្ហាមេរោគកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី ឌែលតា បាននិងកំពុងបន្ដវាយលុក និងអូសបន្លាយកាន់តែយូរនៅក្នុងប្រទេសមួយនេះ។ ជាក់ស្ដែង ការព្យាករថ្មីចុងក្រោយពីធនាគារពិភពលោក សេដ្ឋកិច្ចថៃនៅឆ្នាំ២០២១នេះ អាចនឹងមានកំណើនត្រឹមតែ ១%ប៉ុណ្ណោះ គឺទាបជាងការព្យាករ ២,២% កាលពីខែកក្កដាកន្លងទៅ។
សេដ្ឋកិច្ចថៃ២០២១មានកំណើន០.៧%

បន្ទាប់​ពី​ដាំ​ក្បាល​ចុះ -៦,១% កាលពី​ឆ្នាំ​២០២០ កំណើនសេដ្ឋកិច្ច​ថៃ នៅ​ឆ្នាំ​២០២១ ហាក់​មិនសូវ​រំពឹង​កើនឡើង​ខ្ពស់​នោះ​ទេ ដោយសារ​តែ​ប្រទេស​ក្បែរ​ខាង​កម្ពុ​ជាមួយ​នេះ កំពុង​ជាប់ដៃ​ខ្លាំង​មែនទែន​ក្នុង​ការ​ប្រយុទ្ធ​ទប់ទល់​នឹង​មេរោគ​កូ​វី​ដ​១៩ ដែល​កំពុង​ឆ្លង​រីក​រាលដាល​ខ្លាំង​។ ក្នុង​នោះ​ដែរ វិស័យ​ទេសចរណ៍​ថៃ គឺ​មានការ​ប៉ះទង្គិច​ខ្លាំង​ជាងគេ ខណៈ​ដែល​កន្លង​មកនេះ ថៃ​គឺ​ពឹងផ្អែក​ខ្លាំង​មែនទែន ទៅ​លើ​វិស័យ​ទេសចរណ៍​អន្តរជាតិ​សម្រាប់​កំណើនសេដ្ឋកិច្ច​។ 

សេចក្ដីថ្លែងការណ៍​របស់​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ នៅ​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​នេះ បាន​ឲ្យ​ដឹ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​ចូល​មក​ប្រទេស​ថៃ​នៅ​ឆ្នាំ​នេះ ត្រូវ​បាន​រំពឹង​នឹង​ទទួល​បាន​ត្រឹមតែ​ប្រហែល ២៨​ម៉ឺន​នាក់​ប៉ុណ្ណោះ ដែល​ទាប​ជាង​ការ​បាន​ព្យាករ កន្លះ​លាន​នាក់​កាលពី​កន្លង​ទៅ​ថ្មី​ៗ​នេះ​។ ការ​ធ្លាក់​ចុះ នៃ​ចំនួន​ទេសចរ​អន្តរជាតិ​របស់​ថៃ​នេះ គឺ​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការ​រង​ឥទ្ធិពល​នៃ​ការ​អូស​បន្លាយ​នៃ​វិបត្តិ​កូ​វី​ដ​១៩​នៅ​ក្នុង​ប្រទេស​នោះ​ទេ បើ​ទោះបីជា​ថៃ ខិតខំ​ស្វះស្វែង​បើក​ដំណើរការ​តំបន់​ទេសចរណ៍​មួយ​ចំនួន​ទទួលភ្ញៀវ​ទេសចរ​ចាក់​វ៉ាក់សាំង​យ៉ាងណា​ក្ដី​។

បើ​តាម​ក្រុមប្រឹក្សា​ទេសចរណ៍​ថៃ វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​នេះ គឺ​មានការ​បាត់បង់​ការងារ​ដល់​ទៅ ៣​លាន​កន្លែង​ឯណោះ​នៅ​ក្នុងអំឡុងពេល​មេរោគ​រាតត្បាត​នេះ​។

យ៉ាងណាមិញ ចំពោះ​សេដ្ឋកិច្ច​ថៃ​វិញ ត្រូវ​បាន​គេ​រំពឹង​ថា អាច​នឹង​វិល​មក​រក​ស្ថានភាព​ដូច​កាលពី​មិន​ទាន់​មាន​មេរោគ​រាតត្បាត​វិញ​បាន គឺ​ទាល់តែ​នៅ​ឆ្នាំ​២០២៣​ឯណោះ​។ នេះ​បើ​តាម​ការ​អះអាង​របស់​សេដ្ឋវិទូ​ជាន់ខ្ពស់​របស់​ធនាគារពិភពលោក​ប្រចាំ​ប្រទេស​ថៃ​។

សេដ្ឋវិទូ​រូប​នេះ​បាន​ព្រមាន​ថា ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ថៃ នៅ​ក្រោយ​វិបត្តិ​កូ​វី​ដ​១៩ អាច​នឹង​មានដំណើរ​យឺត​ជាង​១​ឆ្នាំ ធៀប​នឹង​អ្វី​ដែល​បាន​រំពឹង​ទុក​នៅ​ឆ្នាំ​២០២២ ហើយ​ការ​សន្និដ្ឋាន​បែប​នេះ គឺ​ផ្អែក​ទៅ​លើ​ការ​សន្មត​ថា ថៃ​អាច​នឹង​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ដល់ ៧០% នៅ​ក្នុង​ពាក់កណ្ដាល​ឆ្នាំ​ដំបូង​នៃ​ឆ្នាំ​២០២២​។

ជាមួយ​គ្នា​នេះ​ដែរ សម្រាប់​ឆ្នាំ​២០២២​ខាង​មុខ​នេះ​ដែរ អ្នកជំនាញ​ក៏​បាន​ព្យាករ​ថា ប្រទេស​ថៃ​នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ១​លាន​៧​សែន​នាក់ នៅ​គ្រា​ដែល​សេដ្ឋកិច្ច​ថៃ ត្រូវ​បាន​ព្យាករ​ថា នឹង​កើនឡើង ៣,៦%​ផង​ដែរ​។

ការ​នាំ​ចេញ និង​វិធានការ​សារពើពន្ធ ក៏​ត្រូវ​បាន​ផ្ដល់​ការ​គាំទ្រ​ក្នុង​ពេល​ជាមួយ​គ្នា ហើយ​ធនាគារពិភពលោក ក៏​បាន​គាំទ្រ​ដល់​ការ​បង្កើន​ពិ​ដាន​បំណុល​សាធារណៈ​របស់​រាជរដ្ឋាភិបាល​ថៃ​ផង​ដែរ ដើម្បី​ជួយ​ដល់​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើង​វិញ​។

ស្រប​ពេល​ដែល​ធនាគារពិភពលោក ទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​ថៃ នៅ​ឆ្នាំ​២០២១​មក​នៅ​ត្រឹម ១% ក្រសួង​ហិរញ្ញវត្ថុ​របស់​ថៃ​ឯណោះ​វិញ ក៏​បាន​បន្ថយ​ព្យាក​របស់​ខ្លួន​ផង​ដែរ​ជាមួយនឹង​អត្រាកំណើន​១,៣% ខណៈ​ធនាគារកណ្ដាល​របស់​ថៃ​ព្យាករ​ថា​សេដ្ឋកិច្ច​ថៃ​នឹង​មាន​ត្រឹមតែ ០,៧%​តែ​ប៉ុណ្ណោះ សម្រាប់​ឆ្នាំ​២០២១​នេះ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


WTO កាត់ក្ដីឲ្យអាមេរិកឈ្នះចិន ជុំវិញសំណុំរឿងពាណិជ្ជកម្មបន្ទះសូឡា ខណៈចិនចាត់ទុកការសម្រេចនេះថា «ជារឿងគ្រោះថ្នាក់»

ព័ត៌មាន
ចិនហៅសេចក្តីសម្រេចរបស់អង្គការពាណិជ្ជកម្មពិភពលោកថា ជារឿងគ្រោះថ្នាក់ ដែលបានកាត់ក្តីឲ្យអាមេរិកឈ្នះក្នុងសំណុំរឿងបន្ទះសូឡា។ ប្រទេសចិនបានថ្កោលទោ…

Ford ចាប់ដៃក្រុមហ៊ុនកូរ៉េ SK បង្កើតរោងចក្រធំៗអាមេរិក និងគ្រោងលក់រថយន្តអគ្គិសនីក្នុងឆ្នាំ២០២២

ព័ត៌មាន
ដើម្បីសម្រេចនូវផែនការជំរុញការលក់រថយន្តអគ្គិសនីនៅទូទាំសកលលោក ក្រុមហ៊ុន Ford Motor បានសហការជាមួយក្រុមហ៊ុនផលិតអាគុយរថយន្ដ SK Innovatio…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ