វិស័យឯកជនថៃកាន់តែព្រួយបារម្ភចំពោះការអូសបន្លាយពេលបង្កើតរដ្ឋាភិបាល

វិស័យឯកជនថៃថា ការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាល កំពុងតែធ្វើឲ្យថៃប្រឈមមុខ នឹងការខាតបង់ដ៏ច្រើន


វិស័យឯកជននៅក្នុងប្រទេសថៃកាន់តែបង្ហាញនូវការព្រួយបារម្ភចំពោះការពន្យារពេលបន្ថែមទៀត ក្នុងការបង្កើតរដ្ឋាភិបាលថៃថ្មីនៅក្នុងប្រទេសនេះ ដោយអះអាងថា ប្រសិនបើដូចដែលមតិមួយចំនួនបានលើកឡើងថា វិបត្តិអាចអូសបន្លាយដល់ទៅ១០ខែមែនោះ ផលប៉ះពាល់លើសេដ្ឋកិច្ច និងការវិនិយោគរបស់ថៃនឹងមានទំហំកាន់តែធំ ។ គិតមកទល់ពេលនេះ ស្ថានភាពនយោបាយនៅក្នុងប្រទេសថៃកំពុងតែស្ថិតនៅក្នុងភាពជាប់គាំងប្រមាណជា ៣ ខែហើយ ក្រោយការបោះឆ្នោតនៅថ្ងៃ១៤ ខែឧសភា ។
វិស័យឯកជនថៃថា ការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាល កំពុងតែធ្វើឲ្យថៃប្រឈមមុខ នឹងការខាតបង់ដ៏ច្រើ
ដោយ

តាមការវិភាគដែលចុះផ្សាយដោយសារព័ត៌មាន The Nation បានឲ្យដឹងថា សេណារីយ៉ូនៃការរង់ចាំរដ្ឋាភិបាលថៃថ្មី អាចអូសបន្លាយដល់រយៈពេល១០ខែទៀត ពីព្រោះសមាជិកព្រឹទ្ធសភាថៃក្រោមស្រមោលយោធា គឺនឹងផុតអាណត្តិនៅក្នុងរង្វង់ខែឧសភាឆ្នាំ២០២៤ ។ ការលើកឡើងនេះ គឺដោយសារតែពេលនេះសមាជិកសភា គឺជាឆ្អឹងទទឹងកដ៏សំខាន់នៅក្នុងការកំណត់ តំណែងនាយករដ្ឋមន្រ្តីថៃទី៣០ របស់ប្រទេស។

លោក គ្រៀនក្រៃ បានអះអាងថា ប្រសិនបើសេណារីយូនយោបាយដើរតាមខ្សែបន្ទាត់នៃការវិភាគបែបនេះមែននោះ ប្រទេសថៃ ច្បាស់ជាជួបបញ្ហាធំមិនខានឡើយ។ នៅក្នុងអំឡុងពេលនេះសហគ្រិននានា នៅក្នុងប្រទេសថៃកំពុងតែប្រឈមមុខនឹងបញ្ហាលំបាកជាច្រើន ដោយរួមទាំងបញ្ហាបំណុល បញ្ហាទីផ្សារ បញ្ហាសម្ពាធពីចរន្តសាកល គឺសុទ្ធតែបញ្ហាអាក្រក់ ដែលត្រូវរង់ចាំការវះកាត់ពីរដ្ឋាភិបាលថ្មី។

គូររំលឹកថា កាលពីខែមិថុនា លោក គ្រៀនក្រៃ ធ្លាប់បាននិយាយថា ការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាលលើសពីខែសីហា អស្ថិរភាពនយោបាយអាចបំបាក់ទឹកចិត្តជនបរទេសមិនឱ្យមកលេងប្រទេសថៃក្នុងអំឡុងពេលចុងឆ្នាំនេះ ហើយទំនុកចិត្តវិនិយោគទុនបរទេសក៏ធ្លាក់ចុះផងដែរ។

លោកបានបន្តថា វិបត្តិនេះនឹងជះឥទ្ធិពល ដល់កំណើនសេដ្ឋកិច្ច ដែលនាំទៅដល់ការកែសម្រួលដល់ការកំណត់ អត្រាកំណើន GDPទៀតផង ។

អត្រាកំណើត GDP ដែលគេព្យាករណ៍សម្រាប់ឆ្នាំ២០២៣ នេះគឺអាចនៅក្នុងរង្វង់ ពី ៣ ទៅ ៣,៥ ភាគរយ ប៉ុន្តែប្រសិនបើវិបត្តិនយោបាយនៅបន្តអត្រាកំណើន GDP អាចនឹង ទាញមកនៅត្រឹម ២ ទៅ ២,៥ ភាគរយ ប៉ុណ្ណោះនៅឆ្នាំនេះ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


IMF ដំឡើងការព្យាករកំណើនសេដ្ឋកិច្ចឥណ្ឌា ប៉ុន្ដែមើលឃើញសន្ទុះសេដ្ឋកិច្ចចិនចុះខ្សោយ

ព័ត៌មាន
អង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃអង្គារទី២៥កក្កដា បានបង្កើនការព្យាករសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់ប្រទេសឥណ្ឌានៅឆ្នាំនេះឡើងដល់ ៦…

គណៈប្រតិភូយោធារុស្ស៊ី និងប្រតិភូបក្សកុម្មុយនិស្តចិនបំពេញទស្សនកិច្ចកូរ៉េខាងជើង ដើម្បីចូលរួមខួបលើកទី៧០នៃ«ទិវាជ័យជំនះ»

ព័ត៌មាន
គណៈប្រតិភូរុស្ស៊ីមួយក្រុមដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើហ្គី ស៊ូហ្គូ កាលពីថ្ងៃអង្ការទី ២៥ ខែកក្កដា ត្រូវបានសារព័ត៌មានជាច្រើន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ