គណៈប្រតិភូកំពូលៗរបស់រុស្ស៊ីនិងចិន ធ្វើដំណើរទៅកូរ៉េខាងជើង!

គណៈប្រតិភូយោធារុស្ស៊ី និងប្រតិភូបក្សកុម្មុយនិស្តចិនបំពេញទស្សនកិច្ចកូរ៉េខាងជើង ដើម្បីចូលរួមខួបលើកទី៧០នៃ«ទិវាជ័យជំនះ»


គណៈប្រតិភូរុស្ស៊ីមួយក្រុមដឹកនាំដោយរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក ស៊ើហ្គី ស៊ូហ្គូ កាលពីថ្ងៃអង្ការទី ២៥ ខែកក្កដា ត្រូវបានសារព័ត៌មានជាច្រើនរាយការណ៍ថា បានរួមគ្នាជាមួយគណៈប្រតិភូចិនមួយក្រុមទៀតដឹកនាំដោយលោក លី ហុងហ្ស៊ុង (Li Hongzhong) សមាជិកការិយាល័យនយោបាយបក្សកុម្មុយនិស្តចិន ធ្វើដំណើរទៅដល់ប្រទេសកូរ៉េខាងជើងហើយ។ នេះគឺដំណើររបស់មន្ត្រីបរទេសដំបូងបំផុតទៅកាន់រដ្ឋផ្ដាច់ការមួយនេះ ចាប់តាំងការផ្ទុះជំងឺរាតត្បាតកូវីដ១៩មក។
គណៈប្រតិភូកំពូលៗរបស់រុស្ស៊ីនិងចិន ធ្វើដំណើរទៅកូរ៉េខាងជើង!

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េ KCNA ដំណើររបស់ក្រុមមន្ត្រីប្រតិភូទាំងពីរនេះ គឺដើម្បីចូលរួមប្រារព្វខួបលើកទី៧០នៃ «ទិវាជ័យជំនះ»របស់កូរ៉េខាងជើង ដែលនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ទី២៧ ខែកក្កដា នៅក្នុងទីក្រុងព្យុងយ៉ាង។

តាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ ក្រសួងការពារជាតិរុស្ស៊ីឱ្យដឹងថា ខ្លួនត្រូវបានសមភាគីកូរ៉េខាងជើងអញ្ញើញឱ្យទៅចូលរួមពិធីបុណ្យជាតិ «ជ័យជំនះ»នោះ។ តាមរយៈសេចក្តីថ្លែងការណ៍របស់ខ្លួន ដំណើរទស្សនកិច្ចនេះ គឺជួយពង្រឹងចំណងយោធានៃប្រទេសទាំងពីរ ក៏ដូចជាការអភិវឌ្ឍលើកិច្ចសហប្រតិបត្តិការយោធាផងដែរ។

ព្រឹត្តិការណ៍គម្រប់ខួបនេះ ត្រូវបានគេរំពឹងថា នឹងរួមបញ្ចូលការដង្ហែរក្បួនព្យុះហយាត្រាយោធាដ៏ធំមួយនៅក្នុងរដ្ឋធានីរបស់ប្រទេសកូរ៉េខាងជើងដែរ។ ទោះយ៉ាងណា ជាង២ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងឆ្នាំ២០២០ដែលមានការផ្ទុះការរីករាលដាលនៃកូវីដ១៩ កូរ៉េខាងជើងបានបិទច្រកព្រំដែនទាំងអស់រួមទាំងច្រកពាណិជ្ជកម្ម ផ្លូវទូត និងទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជាមួយសម្ព័ន្ធមិត្តចិន និងប្រទេសរុស្ស៊ី។

ប្រទេសចិនកាលពីថ្ងៃចន្ទទី២៤ កក្កដា បានចេញមកអះអាងថា ខ្លួនបានអនុវត្ត «យ៉ាងតឹងរ៉ឹង» ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិលើកូរ៉េខាងជើង ដែលជាឆ្លើយតបទៅនឹងលិខិតជំហរមួយរបស់ក្រុមប្រទេសG7 ដែលជំរុញឱ្យទីក្រុងប៉េកាំងបញ្ឈប់ព្យុងយ៉ាងប្រើប្រាស់ដែនទឹកចិនតទៅទៀត។ ពីមុនមក សហរដ្ឋអាមេរិកក៏បានចោទប្រកាន់កូរ៉េខាងជើងថា បានផ្តល់ជំនួយយោធាដល់រុស្ស៊ីសម្រាប់ធ្វើសង្គ្រាមនៅអ៊ុយក្រែនដែរ ប៉ុន្ដែ ទីក្រុងព្យុងយ៉ាងបានបដិសេធ។

នៅក្នុងសន្និសីទកាសែតកាលពីថ្ងៃអង្គារអ្នកនាំពាក្យរងប្រចាំក្រសួងការបរទេសអាមេរិក លោកវេដាន់ ប៉ាថេល បាននិយាយដោយទទូចថា រុស្ស៊ី និងចិន «អាចប្រើប្រាស់ឥទ្ធិពលរបស់ពួកគេលើកូរ៉េខាងជើងដើម្បីលើកទឹកចិត្តឱ្យទីក្រុងព្យុងយ៉ាងបញ្ឈប់ការគំរាមកំហែង និងអាកប្បកិរិយាខុសច្បាប់ ព្រមទាំងធ្វើឱ្យគេវិលមកតុចរចាវិញផងដែរ»៕




អត្ថបទបន្ទាប់


វិស័យឯកជនថៃថា ការពន្យារពេលក្នុងការបង្កើតរដ្ឋាភិបាល កំពុងតែធ្វើឲ្យថៃប្រឈមមុខ នឹងការខាតបង់ដ៏ច្រើន

ព័ត៌មាន
វិស័យឯកជននៅក្នុងប្រទេសថៃកាន់តែបង្ហាញនូវការព្រួយបារម្ភចំពោះការពន្យារពេលបន្ថែមទៀត ក្នុងការបង្កើតរដ្ឋាភិបាលថៃថ្មីនៅក្នុងប្រទេសនេះ ដោយអះអាងថា…

ទីតាំងកសិកម្មជាង ១២០០កន្លែង ទទួលបានការបញ្ចុះតម្លៃអគ្គិសនី៤៨០រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង

ព័ត៌មាន
រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយអនុគ្រោះថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម ដែលមានតម្លៃទាបជាងការប្រើប្រាស់អគ្គិសនីប្រភេទផ្សេងៗ ចាប់តាំងពី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ