គម្រោងបើកទទួលទេសចរបរទេសឡើងវិញ

សម្ដេចតេជោ ហ៊ុន សែន៖ កម្ពុជានឹងផ្ដល់អាទិភាពបើកទទួលទេសចរជនជាតិចិនមុនគេ នៃគម្រោងបើកទទួលទេសចរបរទេសឡើងវិញ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានមានប្រសាសន៍ថា កម្ពុជា គ្រោងបើកទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងរួច និងតម្រូវឱ្យអ្នកទេសចរទាំងនោះធ្វើចត្តាឡីស័ក រយៈពេល ៧ថ្ងៃ ប៉ុណ្ណោះ។ ក្នុងនោះទេសចរចិន ជាអាទិភាពដែលកម្ពុជា នឹងអនុវត្តបើកទទួលមុនគេ។ ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បែបនេះបានធ្វើឡើង នាឱកាសសម្ដេចតេជោ ចូលរួមក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបើកយុទ្ធនាការនៃការចាក់វ៉ាក់សាំងបង្កាកូវីដ១៩ ជូនកុមារដែលមានអាយុចាប់ពី អាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ។
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា (រូបភាព៖ ហ្វេសប៊ុក​សម្ដេច ហ៊ុន សែន)

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា វិស័យ​សេវាកម្ម គឺជា​អាទិភាព​ចម្បង ក្នុង​ការ​អភិវឌ្ឍន៍​លើ​វិស័យសេដ្ឋកិច្ច ដែល​ទាមទារ​ឱ្យ​កម្ពុជា ព​ន្លឿ​ន​ក្នុង​កិច្ចការ បើក​ទទួល​ទេសចរ​បរទេស ឡើង​វិញ​។ ផ្អែក​តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ការ​បើក​ទទួល​ទេសចរ​បទេស​ឡើង​វិញ គឺ​តម្រូវ​ឱ្យ​ជនបរទេស​ទាំងនោះ​បាន​ចាក់​វ៉ាក់សាំង​បង្កា​កូ​វី​ដ​-១៩ រួចរាល់ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក រយៈពេល ៧​ថ្ងៃ​។ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ជនបរទេស​នេះ​ទៀត​សោត មិនមែន​ឲ្យ​ពួក​គាត់​ស្នាក់​នៅ​បន្ទប់​នោះ​ទេ គឺ​ធ្វើ​លក្ខណៈ​ខេត្ត មាន​ន័យ​ថា បើ​ភ្ញៀវ​ទេសចរ​មក​លេង​នៅ​ខេត្ត​ណា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​នោះ ដោយ​ពួក​គេ​អាច​ដើរ​លេង​កម្សាន្ត ក្នុង​ខេត្ត​នោះ​ដោយ​សេរី គ្រាន់តែ​មិន​ឲ្យ​ឆ្លងខេត្ត​។ នេះ​ជា​ការ​បញ្ជាក់​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​។

ដោយសារ​តែ​វិបត្តិ​កូ​វី​ដ​-១៩ បាន​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍ កម្ពុជា ជាប់​គាំង​យ៉ាងធ្ងន់ធ្ងរ និង​រាំងស្ទះ ដល់​ការ​អភិវឌ្ឍន៍​សង្គម​ផង​ដែរ​។ ប្រការ​នេះ ទើប​ធ្វើ​ឱ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា គិតគូ លើ​ផែនការ​បើក​ទេសចរ​បរទេស​ឡើង​វិញ នៅ​ពេល​ខាង​មុខ​។ បើ​ការ​បញ្ជាក់​របស់​នាយក​រដ្ឋមន្ត្រី​កម្ពុជា នៅ​ពេល​ស្ថានភាព​កូ​វី​ដ​-១៩ បាន​ធូរស្បើយ សម្ដេច ហ៊ុន សែន នឹង​ពិចារណា​បើក​ឡើង​វិញ​នូវ​គ្រប់​វិស័យ ប៉ុន្តែ​ជា​ដំណាក់កាល​ដំបូង កម្ពុជា នឹង​បើក​ទេសចរណ៍​ក្នុងស្រុក​ជា​មុន​សិន​។

រយៈពេល​ជិត ២​ឆ្នាំ​ហើយ ដែល​វិស័យ​ទេសចរណ៍​ត្រូវ​ជាប់​គាំង និង​អាកខាន ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ដោយឡែក យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ នៅ​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​១០​ម៉ឺន​នាក់ ថយ​ចុះ ៩១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រដ្ឋថៃគ្រោងចំណាយ ៣០០លានដុល្លារ ដើម្បីធានាតម្លៃកៅស៊ូ ឆ្នាំ២០២១-២០២២

ព័ត៌មាន
គណៈកម្មាធិការគោលនយោបាយកៅស៊ូជាតិថៃ បានសម្រេចអនុម័តជាគោលការណ៍ទៅលើ ផែនការធានាតម្លៃកៅស៊ូ សម្រាប់ឆ្នាំ ២០២១-២០២២ ដោយសន្យាថា នឹងចំណាយទឹក…

ការនាំចេញកាហ្វេវៀតណាមរវាងការបន្ទច់បង្អាក់ដោយសារតែកូវីដ-១៩ ប៉ុន្ដែ តម្លៃនៅតែរក្សាបានខ្ពស់

ព័ត៌មាន
ក្រុមអ្នកវិភាគទីផ្សារវៀតណាម Fitch Solutions បានឱ្យដឹងថា រលកឆ្លងកូវីដ១៩ ដែលបានវាយលុកប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ ហើយបានប៉ះពាល់ដល់សកម្មភាព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ