វិស័យទេសចរណ៍

ថៃដាក់គោលដៅទាក់ទាញភ្ញៀវទេសចរឱ្យបាន៤០លាននាក់ ខណៈនៅ៤ខែទទួលបានលើស១០លាននាក់


ថៃ ដែលជាប្រទេសជាប់ភូមិផងរបងជាមួយកម្ពុជា និងដែលមានសេដ្ឋកិច្ចធំបំផុតទី២ ក្នុងអាស៊ាន ទទួលបានភ្ញៀវទេសចរបរទេសរហូតដល់ទៅលើស១០លាននាក់ ត្រឹមរយៈពេល៤ខែ ដើមឆ្នាំ២០២៤ និងទទួលបានចំណូលពីវិស័យទេសចរណ៍សរុបចំនួន១៤ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Star។
វិស័យទេសចរណ៍
ដោយ

ស្ថិតិរបស់ក្រសួងទេសចរណ៍ និងកីឡានៃប្រទេសថៃ បានបង្ហាញថា គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ នេះ ប្រទេសថៃ ទទួលបានភ្ញៀវទេសចរអន្តរជាតិ សរុបជាង១០លាន៧សែននាក់។ ក្នុងចំណោមភ្ញៀវទេសចរទាំងនោះ ភ្ញៀវទេសចរចិន មានចំនួនច្រើនជាងគេបង្អស់ គឺជាង២លាននាក់ ហើយបន្ទាប់មក គឺភ្ញៀវទេសចរ ម៉ាឡេស៊ី ដែលមានជិត១លាន៤សែននាក់ ភ្ញៀវទេសចររុស្ស៊ី មានជិត៧០ម៉ឺននាក់ ភ្ញៀវទេសចរកូរ៉េខាងត្បូង មានជិត៦២ម៉ឺននាក់ និងភ្ញៀវទេសចរឥណ្ឌា មានជិត៥៧ម៉ឺននាក់។

រដ្ឋមន្ត្រីទេសចរណ៍ និងកីឡាថៃ លោកស្រី ស៊ូដាវ៉ាន់ វ៉ាងស៊ូផាគិចសូកុល (Sudawan Wangsuphakijkosol) បានលើកឡើងថា ភ្ញៀវបរទេសជិត៧៤ម៉ឺននាក់ បានទៅលេងប្រទេសថៃ គិតចាប់ពីថ្ងៃទី៨ ខែមេសា ដល់ថ្ងៃទី១៤ ខែដដែល ឬជាមធ្យមជាង១០ម៉ឺន៥ពាន់នាក់ ក្នុងមួយថ្ងៃ។

លោកស្រីបានបន្ថែមថា ចំនួនភ្ញៀវបរទេស ត្រូវបានរំពឹងថា នឹងបន្តកើនឡើងដោយសារតែកត្តាជាច្រើនរួមទាំងការបញ្ចប់នៃពិធីបុណ្យបួសរ៉ាម៉ាដន តាមជំនឿសាសនាអ៊ីស្លាម ដែលអ្នកជំនាញជាច្រើនបានព្យាករថា នឹងទទួលបានកំណើនភ្ញៀវទេសចរមកពីប្រទេសម៉ាឡេស៊ី ក៏ដូចជាបណ្ដាប្រទេសដែលមានកិច្ចព្រមព្រៀងលើកលែងទិដ្ឋាការ។

ប្រទេសថៃ បានកំណត់គោលដៅទាក់ទាញភ្ញៀវបរទេសឱ្យបានចំនួន៤០លាននាក់ នៅឆ្នាំនេះ ដូចគ្នានឹងតួលេខមុនពេលផ្ទុះវិបត្តិកូវីដ-១៩ ក្នុងឆ្នាំ២០១៩។ ទន្ទឹមនេះប្រទេសថៃ បានព្យាករថា ខ្លួននឹងទទួលបានប្រាក់ចំណូលចំនួន៨១ពាន់លានដុល្លារអាម៉េរិក ពីភ្ញៀវទេសចរទាំងក្នុង និងក្រៅប្រទេសត្រឹមដំណាច់ឆ្នាំនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌា ចិន និងសមាជិក៦ទៀតរបស់ WTO រិះគន់សហភាពអឺរ៉ុប និងអង់គ្លេស ចំពោះវិធានការគាំពារនិយមលើដែកថែប

ព័ត៌មាន
ប្រទេសឥណ្ឌា មហាយក្សចិន និងរុស្ស៊ី រួមជាមួយប្រទេសជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំនួន៥ផ្សេងទៀតបានរិះគន់សេចក្ដីសម្រេចរបស់សហភាពអឺ…

រុស្ស៊ីព្រមានថា ពិភពលោកកំពុងស្ថិតនៅលើមាត់ជ្រោះ នៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី លោក សឺហ្កេ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃចន្ទថា ការបន្តគាំទ្ររបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ