រលកកំដៅឥណ្ឌា

ឥណ្ឌាកំពុងរងការវាយប្រហារដោយរលកកំដៅជាថ្មីទៀតហើយ ខណៈគ្រោះអគ្គីភ័យកើតមានកាន់តែច្រើន


រលកកម្ដៅដែលគំរាមកំហែងដល់អាយុជីវិតមនុស្ស និងសត្វ បានកើតឡើងដល់ប្រទេសឥណ្ឌាជាថ្មីទៀតហើយ។ អាកាសធាតុក្ដៅខ្លាំងនេះ បានចូលមកដល់មុន១ខែ បើធៀបនឹងរដូវក្ដៅឆ្នាំមុនៗ ហើយអ្វីដែលគេកាន់តែបារម្ភនោះ គឺថារាល់កំណត់ត្រាសីតុណ្ហភាពកើនឡើងកម្ដៅជាខ្លាំងរហូតដល់កម្រិត ៣៨ អង្សាសេ ប៉ុន្ដែនៅសប្ដាហ៍នេះ វាបានឡើងកម្ដៅកាន់តែខ្លាំងជាងពេលសព្វដង ហើយវាក៏បានធ្វើឲ្យងាយកើតមានគ្រោះអគ្គិភ័យកើតឡើងថែមទៀតផង។ នេះបើតាមការរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ឥណ្ឌាកំពុងរងការវាយប្រហារដោយរលកកំដៅជាថ្មីទៀតហើយ
ដោយ

រលក​កម្ដៅ​ដ៏​អាក្រក់​បំផុត​ត្រូវ​បាន​គេ​រំពឹង​ទុក​ថា នឹង​កើតឡើង​នៅ​ចុង​ស​ប្តា​ហ៍​នេះ​ជាមួយ​សីតុណ្ហភាព​ខ្ពស់​ជាង​មុន​បន្ថែម​ទៀត​ប្រហែល ៥-៨ អង្សា​សេ ពោល​គឺ​ខុស​ជាង​ពេល​ធម្មតា​នៅ​ទូ​ទាំង​ភាគ​ខាងជើង និង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ឥណ្ឌា និង​ផ្នែក​ខ្លះ​ទៀត​នៅ​ប្រទេស​ប៉ា​គី​ស្ថាន​។

យោង​តាម​លោក Scott Duncan អ្នកជំនាញ​ខាង​អាកាសធាតុ​ក្ដៅ​ខ្លាំង​បាន​និយាយ​ថា មនុស្ស​ជាង​មួយ​ពាន់​លាន​នាក់​នឹង​ត្រូវ​ទទួល​រង​នូវ​កម្ដៅ​ខ្លាំង គឺ​ស្មើនឹង​ប្រហែល ១០% នៃ​ចំនួន​ប្រជាជន​ពិភពលោក​។

តំបន់​ខាងលើ​នេះ រួម​ទាំង​រដ្ឋធានី​ញូ​វ​ដេ​លី​ដែរ​នោះ អាច​នឹង​មាន​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​រហូត​ដល់​ជាង ៤០ អង្សា​សេ​នៅ​ក្នុង​ពាក់កណ្តាល​ឆ្នាំ​នេះ ហើយ​ពេល​នោះ​រលក​កម្ដៅ​នេះ​នឹង​ធ្វើ​ឱ្យ​មនុស្ស​មិន​អាច​គេង​លក់​ស្រួល​បាន​ឡើយ​។

ប៉ុន្តែ​វា​នឹង​មាន​ភាព​ធូរស្រាល​តិចតួច​នៅ​ក្នុងអំឡុងពេល​យប់​ដោយសារ​សីតុណ្ហភាព​នឹង​បាន​ធ្លាក់​ចុះ​ខ្លះ​ៗ​ដែរ ប៉ុន្តែ​វា​នៅ​តែ​ស្ថិត​នៅ​ក្នុង​កម្រិត​អប្បបរមា​មិន​ក្រោម ៣០ អង្សា​សេ​នោះ​ទេ​នៅ​ក្នុង​តំបន់​ជា​ច្រើន​។

ប្រសិនបើ​កម្ដៅ​នៅ​ពេល​យប់​មាន​រយៈពេល​យូរ​វា​អាច​បង្ហាញ​ពី​សញ្ញា​ប្រកបដោយ​គ្រោះថ្នាក់​ដល់​ជីវិត​របស់​មនុស្ស​សត្វ​ពីព្រោះ​រាង​កាយ​របស់​មនុស្ស​បាន​រង​កម្ដៅ​ពេញ​មួយ​យប់​ហើយ​ក៏​ស្រាប់តែ​មក​រង​កម្ដៅ​ខ្លាំង​បន្ថែម​ទៀត​នៅ​ក្នុង​ពេល​ថ្ងៃ​ដែល​អាច​ធ្វើ​ឱ្យ​ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន​។

កត្តា​នេះ​បាន​បង្ហាញ​ពី​បញ្ហា​ចម្បង​មួយ​សម្រាប់​ប្រជាជន​ឥណ្ឌា​ដោយសារ​ប្រជាពលរដ្ឋ​មួយ​ភាគ​ធំ​រស់នៅ​ដោយ​គ្មាន​ម៉ាស៊ីនត្រជាក់​ដែល​បង្ក​ឱ្យ​មាន​ស្ថានភាព​គំរាមកំហែង​ដល់​អាយុជីវិត ជា​ពិសេស​សម្រាប់​មនុស្ស​ចាស់​តែ​ម្ដង​។

ទីក្រុង បា​មឺ (Barmer) ដែល​ជាទី​ក្រុង​មួយ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា​បាន​និង​កំពុង​រង​គ្រោះ​ដោយ​សីតុណ្ហភាព​ក្ដៅ​ខ្លាំង​រួច​ស្រាប់​ទៅ​ហើយ គឺ​កើនឡើង​រហូត​ដល់​ជាង ៤៥ អង្សា​សេ​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ ។

នៅ​ក្នុង​ថ្ងៃ​ដដែល​នោះ ស្ថានីយ៍​មួយ​កន្លែង​នៅ​ក្នុង​ប្រទេស​ប៉ា​គី​ស្ថាន​បាន​បំបែក​កំណត់​ត្រា​សម្រាប់​សីតុណ្ហភាព​អតិបរមា ខ្ពស់​បំផុត​នៅ​តំបន់​អឌ្ឍគោល​ខាងជើង គឺ​កើនឡើង​រហូត​ដល់ ៤៧ អង្សា​សេ​ឯណោះ​។ នេះ​បើ​យោង​តាម​លោក ម៉ា​ស៊ី​មី​លៀ​ណូ ហេ​រ៉េ​រ៉ា (Maximiliano Herrera) មន្ត្រី​ជំនាញ​ខាង​អាកាសធាតុ​ក្ដៅ​ខ្លាំង​៕

អត្ថបទ​៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអ្នកជំនាញថា តម្លៃដឹកជញ្ចូនទៅចិនហក់ឡើងខ្លាំង ប៉ុន្ដែទៅប្រទេសប៉ែកអឺរ៉ុបមួយចំនួនថយចុះ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យដឹកជញ្ជូន បានអះអាងថា តម្លៃដឹកជញ្ជូនតាមផ្លូវទឹកនៅមួយរយៈចុងក្រោយនេះ បានបន្តឡើងថ្លៃខ្ពស់បន្ថែមទៀត ដែលកំពុងបង្កជាក្តីបារម្ភ…

តើពលរដ្ឋមានការសាទរ និងការយល់ឃើញបែបណា ក្រោយរាជរដ្ឋាភិបាលលើកលែងការពាក់ម៉ាសនៅតាមទីសាធារណៈ?

ព័ត៌មាន
ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសលើកលែងចំពោះកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស តាមទីសាធារណៈ និងកន្លែងចំហ រួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ