មូលនិធិបរទេស

មូលនិធិបរទេសដែលបានវិនិយោគក្នុងទីផ្សារភាគហ៊ុននៅប្រទេសចិនបានចាកចេញជាង៧៥%


មូលនិធិបរទេសជាង៣ភាគ៤ ដែលបានហូរចូលទីផ្សារភាគហ៊ុនរបស់ប្រទេសចិន នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំនេះ បានចាកចេញពីប្រទេសនេះវិញហើយ ដោយវិនិយោគិននៅទូទាំងពិភពលោកបានបោះបង់ភាគហ៊ុនដែលមានតម្លៃសរុបជាង២៥ពាន់លានដុល្លារអាម៉េរិក។បើទោះបីជាទីក្រុងប៉េកាំងបានប្រឹងប្រែងស្តារទំនុកចិត្តយ៉ាងខ្លាំងក្លាទៅលើប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះក៏ដោយ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មូលនិធិបរទេស
ដោយ

កាលពីឆ្នាំមុន វិនិយោគិននៅទូទាំងពិភពលោក បានសម្រុកទិញភាគហ៊ុននៅប្រទេសចិនក្នុងល្បឿនដ៏លឿនបំផុតមួយនៅក្នុងខែមករា ឆ្នាំ២០២៣ ដោយសារពួកគេរំពឹងថា​ សេដ្ឋកិច្ចចិននឹងមានការស្ទុះងើបឡើងវិញ ខណៈប្រទេសនេះបានលុបចោលកម្មវិធី«សូន្យ-កូវីដ» របស់ខ្លួន។

ប៉ុន្តែមូលនិធិបរទេសភាគច្រើនត្រូវបានលក់ចេញដោយបង្ខំក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីវិបត្តិសាច់ប្រាក់នៅក្នុង វិស័យអចលនទ្រព្យ និងលទ្ធផលកំណើនដ៏គួរឱ្យខកចិត្ត។

លោក ប្រ៊ូស ផាង (Bruce Pang) ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនស្រាវជ្រាវនិងវិនិយោគអចលនទ្រព្យ JLL នៅប្រទេសចិន បាននិយាយថា ការសន្យាជាបន្តបន្ទាប់របស់អាជ្ញាធរចិន ក្នុងការផ្តល់ការគាំទ្របន្ថែមទៀតសម្រាប់អ្នកអភិវឌ្ឍអចលនទ្រព្យឯកជនដែលកំពុងតែជួបការលំបាក គឺ​កំពុងធ្វើឲ្យប៉ះពាល់ដល់ទីផ្សារ។

ទិន្នន័យបង្ហាញថាតម្លៃលំនៅឋានចុងក្រោយបង្អស់បង្ហាញថា នៅតែត្រូវការគាំទ្រគោលនយោបាយបន្ថែមទៀតដើម្បីជំរុញការងើបឡើងវិញប្រកបដោយនិរន្តរភាពសម្រាប់វិស័យអចលនទ្រព្យ​។

ស្ថាប័នហិរញ្ញវត្ថុបានងាកទៅរកទីផ្សារនៅប្រទេសឥណ្ឌា និងកូរ៉េខាងត្បូងក្នុងឆ្នាំនេះ ដោយរំហូរបា្រក់ចូលនៅឥណ្ឌាមានចំនួនជាង១២ពាន់លានដុល្លារ ហើយរំហូរប្រាក់ចូលនៅកូរ៉េខាងត្បូងមានចំនួនជាង ៦ពាន់លានដុល្លារ។ នេះបើតាមការប៉ាន់ស្មានពីក្រុមហ៊ុន Goldman Sachs។ ហើយការទិញភាគហ៊ុនជាសកលនៅកូរ៉េខាងត្បូងបានធ្វើឱ្យទីក្រុងសេអ៊ូលរីកចម្រើនបំផុតសម្រាប់ឆ្នាំនេះ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកថា ការរឹបអូសកប៉ាល់ជប៉ុន គឺជាការរំលោភច្បាប់អន្តរជាតិ និងទាមទារឱ្យក្រុមហ៊ួធីដោះលែងបន្ទាន់

ព័ត៌មាន
បន្ទាប់ពីរឹបអូសបានមួយថ្ងៃ ក្រុមហ៊ូធីរបស់យេម៉ែន ដែលមានអ៊ីរ៉ង់នៅពីក្រោយបានចេញផ្សាយវីដេអូមួយបង្ហាញពីកម្លាំងប្រដាប់អាវុធចុះពីឧទ្ធម្ភាគចក្រ …

ហេតុអ្វីបានជាប្រទេសថៃ កាត់បន្ថយពន្ធ ៥០ភាគរយ ដើម្បីជំរុញផែនការអភិវឌ្ឈទីក្រុងឆ្លាតវៃ?

ព័ត៌មាន
ក្រសួងសេដ្ឋកិច្ចថៃ បានប្រកាសកាលពីថ្ងៃចន្ទថា រដ្ឋាភិបាលបានលើកទឹកចិត្តដល់ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ដោយផ្តល់ការបញ្ចុះតម្លៃរហូតដល់ទៅ៥០ភាគរយលើកម្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ