ឥន្ធនៈហ្វូស៊ីល

ហេតុអ្វីកិច្ចប្រជុំអាកាសធាតុ COP28 សម្រេចលុបចោលពាក្យ«បញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល»?


សេចក្តីព្រាង នៃកិច្ចព្រមព្រៀងអាកាសធាតុដ៏មានសក្តានុពលមួយនៅឯកិច្ចប្រជុំកំពូលអាកាសធាតុ COP28 នៅទីក្រុងឌូបៃបានស្នើឱ្យបណ្តាប្រទេសនានាអាចចាត់វិធានការដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ប៉ុន្តែបានលុបចោលពាក្យបញ្ឈប់ការប្រើប្រាស់«ឥន្ធនៈហ្វូស៊ីល» ដែលប្រទេសជាច្រើនបានទាមទារ និងចង់បាន ដើម្បីលុបបំបាត់ការបំពុលបរិយាកាស ដែលបង្កឡើងដោយធ្យូងថ្មនិងប្រេងឥន្ធនៈការលុបចោននេះបានទាញការរិះគនខ្លាំងៗពីប្រទេសធំៗដូចជាសហរដ្ឋអាម៉េរិកសហភាពអឺរ៉ុបនិងប្រទេសដែលងាយរងគ្រោះដោយសារអាកាសធាតុជាដើម។
ឥន្ធនៈហ្វូស៊ីល
ដោយ

សេចក្តីព្រាងអាកាសធាតុថ្មីនេះ នឹងកំណត់ឱ្យមានកិច្ចចរចារជាបន្តទៅទៀត និងបង្កភាពចម្រូងចម្រាសកាន់តែខ្លាំងឡើងនៅក្នុងកិច្ចប្រជុំកំពូលពីរសប្តាហ៍ ដែលរៀបចំធ្វើឡើងកាលពីថ្ងៃទី៣០វិច្ឆិកា និងគ្រោងបិទបញ្ចប់នៅថ្ងៃអង្គារនេះ នៅទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។ កាលដើមឡើយ មានប្រទេសជាង១០០កំពុងជំរុញឱ្យមានកិច្ចព្រមព្រៀងមួយ ដែលនឹងប្តេជ្ញាបញ្ចប់យុគសម័យប្រើប្រាស់ប្រេងឥន្ធនៈ និងធ្យូងថ្ម ដើម្បីលុបបំបាត់ការបំពុលចម្បង នៃការបំភាយឥន្ធនៈហ្វូស៊ីល ទៅកាន់បរិកាស។ តែយ៉ាងណា ការប៉ុនប៉ងនេះត្រូវបានជំទាស់ប្រឆាំងពីប្រទេសមួយចំនួនដូចជារុស្ស៊ី និងអារ៉ាប៊ីសាអូឌីត ដែលជាសមាជិកនៃអង្គការក្រុមអ្នកផលិតប្រេង OPEC។

ប្រធានកិច្ចប្រជុំ COP28 លោក Sultan Al Jaber នៅមុនការចេញសេច្តីព្រាងនេះបានអំពាវនាវ និងជំរុញឱ្យប្រទេសជិត២០០ ដែលចូលរួមនៅក្នុងកិច្ចប្រជុំ ពន្លឿនបញ្ចប់កិច្ចព្រមព្រៀងមួយនេះ មុនពេលបិទទ្វារកិច្ចប្រជុំកំពូលអាកាសធាតុមួយនេះ ដែលគ្រោងទុកនៅថ្ងៃអង្គារ ទី១២ ខែធ្នូនេះ។ ប៉ុន្តែសេចក្តីព្រាងថ្មីស្តីពីអាកាសធាតុ COP28 ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយអេមីរ៉ាតអារ៉ាប់រួម ជាប្រធាននេះ មិនបាន«បញ្ចូលពាក្យបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល»នោះទេ។ ផ្ទុយទៅវិញ វាបានសរសេរអំពីជម្រើសមួយចំនួន ដែលប្រទេសលើពិភពលោកគួរអនុវត្តតាម ដើម្បីកាត់បន្ថយការបំភាយឧស្ម័ន រួមមានការកាត់បន្ថយការប្រើប្រាស់ និងការផលិតឥន្ធនៈហ្វូស៊ីលក្នុងលក្ខណៈត្រឹមត្រូវ សណ្តាប់ធ្នាប់ និងសមធម៌ ដើម្បីសម្រេចបានគោលដៅសូន្យកាបូននៅត្រឹម មុន ឬប្រហែលឆ្នាំ២០៥០។

ទោះជាយ៉ាងណា ការមិនបានបញ្ចូលពាក្យបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នៅក្នុងសេចក្តីពា្រង នៃកិច្ចព្រមព្រៀងនេះ បានបង្កឱ្យមានការរិះគន់ខ្លាំងៗពីប្រទេសជាច្រើន។

ប្រេសិតពិសេសផ្នែកអាកាសធាតុរបស់សហរដ្ឋអាម៉េរិក លោក John Kerry បានប្រាប់កិច្ចប្រជុំថា សេចក្តីព្រាងកិច្ចព្រមព្រៀងនេះត្រូវតែពង្រឹងជាថ្មី ព្រោះប្រទេសជាច្រើនបានអំពាវនាវឱ្យពិភពលោកបញ្ឈប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល មិនមែនកាត់បន្ថយនៅក្នុងទសវត្សន៍នេះទេ។ ស្របពេលជាមួយគ្នានេះ ប្រធានអ្នកចរចារអាកាសធាតុរបស់សហភាពអឺរ៉ុប លោក Wopke Hoekstra បានប្រាប់អ្នកយកព័ត៌មានថា «សេចក្តីព្រាងច្បាប់នេះ គឺច្បាស់ណាស់ គឺមិនគ្រប់គ្រាន់ក្នុងការដោះស្រាយបញ្ហាអាកាសធាតុនោះទេ។


ខណៈអ្នកតំណាងមកពីប្រទេសកោះប៉ាស៊ីហ្វិក ដូចជាកោះ Samoa និងកោះ Marshall ដែលទទួលរងផលប៉ះពាល់នៃការកើនឡើងកម្រិតសមុទ្រហើយនោះ បាននិយាយថា សេចក្តីព្រាងថ្មីនេះប្រៀបបានជាការកាត់ទោសប្រហារជីវិត។

បើតាមរដ្ឋមន្ត្រីបរិស្ថានរបស់កោះ Samoa លោក Cedric Schuster បានប្រាប់អ្នកយកព័ត៌មានថា ពួកគេមិនអាចចុះហត្ថលេខាលើអត្ថបទ ដែលមិនមានការប្ដេជ្ញាចិត្តខ្លាំងក្នុងការបញ្ឈប់ឥន្ធនៈហ្វូស៊ីលនោះទេ»។ ហើយលោក John Silk ប្រធានគណៈប្រតិភូកោះ Marshall បាននិយាយដែរថា ប្រទេសកោះរបស់លោក ក៏នឹងមិននៅស្ងៀមស្ងាត់ទុកឱ្យទឹកសមុទ្រត្រូវបានបំពុលនោះដែ។

គួរជម្រាបថា សេចក្តីព្រាងថ្មីណាមួយត្រូវបានគេរំពឹងថា នឹងអាចចេញនៅថ្ងៃអង្គារនេះ ជាថ្ងៃបិទបញ្ចប់កិច្ចប្រជុំតែម្តង ខណៈការជំទាស់ណាមួយអាចនឹងមិនកើតឡើងទេ ដោយសាតែពេលវេលាតិចពេក។

យោងតាមប្រភពដែលស្និតនឹងបញ្ហានេះបានឱ្យដឹងថា ការផ្លាស់ប្តូរពីការលុបបំបាត់ឥន្ធនៈហ្វូស៊ីល មិនដាក់ពាក្យ«កាត់បន្ថយ»វិញពីសំណាក់ប្រធាន COP28 គឺអេមីរ៉ាត់អារ៉ាប់រួមនេះ អាចមកពីមានការដាក់សម្ពាធពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសផលិតប្រេងកំពូលរបស់ពិភពលោក និងជាមេដឹកនាំអង្គការផលិតប្រេង OPEC ដែលមានអេមីរ៉ាត់អារ៉ាប់រួមជាសមាជិកដែរនោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការស្ទង់មតិបង្ហាញថា ក្រុមហ៊ុនអង់គ្លេស៦០% សម្រេចផ្អាកវិនិយោគនៅចិន ក្រោយបារម្ភពីការធ្លាក់ចុះសេដ្ឋកិច្ច

ព័ត៌មាន
សភាពាណិជ្ជកម្មអង់គ្លេស ប្រចាំប្រទេសចិន បាននិយាយថា ក្រុមហ៊ុនរបស់អង់គ្លេសចំនួន៦០% បានសម្រេចផ្អាកការវិនិយោគរបស់ខ្លួននៅប្រទេសចិន ក្រោយពួកគេគ…

អ្នកវិភាគថា រុស្ស៊ីបានកើបប្រាក់យ៉ាងសន្ធឹកសន្ធាប់ពីការនាំចេញប្រេងកាលពីខែតុលា

ព័ត៌មាន
ទោះបីជាមហាអំណាចបច្ចិមប្រទេសដាក់ទណ្ឌកម្មយ៉ាងណា ក៏ការនាំចេញប្រេងរបស់ រុស្ស៊ីនៅតែអាចដំណើរការ ដោយកាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ រុស្ស៊ីទទួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ