គម្រោងព្រែកជីកហ្វូណនតេជោ

សម្តេចធិបតី ចាត់ទុកព្រែកជីកហ្វូណនតេជោជាគម្រោងដែលមានជាតិនិយមខ្ពស់បំផុតរបស់កម្ពុជា


នៅទីបំផុតគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងនាវាចរណ៍ប្រវត្តិសាស្ត្ររបស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការហើយ នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការបើកការដ្ឋានសាងសង់នេះ គឺសបញ្ជាក់ឱ្យឃើញពីភាពម្ចាស់ការរបស់កម្ពុជាក្នុងការសាងសង់ព្រែកជីកនេះ ហើយរាជរដ្ឋាភិបាលប្ដេជ្ញានឹងធ្វើឱ្យគម្រោងនេះលេចចេញជារូបរាងឱ្យបាន និងធ្វើឱ្យបានល្អបំផុត ដើម្បីនាំមកនូវប្រយោជន៍ដ៏មហិមា និងការរីកចំរើនរបស់កម្ពុជា។ សម្រាប់ប្រមុខរាជរដ្ឋាភិបាល ព្រែកជីកហ្វូណនតេជោ ជាគម្រោងដែលឆ្លុះបញ្ចាំងពីស្មា
គម្រោងព្រែកជីកហ្វូណនតេជោ
ដោយ

នាពិធីបើកការដ្ឋានសាងសង់គម្រោងព្រែកជីកហ្វូណនតេជោនៅព្រឹកថ្ងៃទី៥ សីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា ការកសាងគម្រោងព្រែកជីកហ្វូណនតេជោនាពេលនេះ គឺជាការកសាងនូវប្រព័ន្ធធារាសាស្ត្រ និងផ្លូវទឹកដ៏មានសារៈសំខាន់ជាប្រវត្តិសាស្ត្រ ដូចទៅនឹងគំនិតរបស់បុព្វបុរសខ្មែរកាលពី២ពាន់ឆ្នាំមុន ពោលគឺគម្រោងនេះធ្វើឡើង ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។ សម្តេចបានបន្តថា តាមរយៈគម្រោងនេះវានឹងជួយលើកកម្ពស់ស្វ័យភាពសេដ្ឋកិច្ចរបស់កម្ពុជា ពង្រឹងឯករាជ្យជាតិ ភាពម្ចាស់ការលើកការដឹកជញ្ជូនតាមផ្លូវទឹក ដែលនឹងជួយសម្រួលដល់លំហូរពាណិជ្ជកម្មជាតិ និងអន្តរជាតិ។

សម្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត គម្រោងព្រែកជីកនេះមិនត្រឹមជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនដែលជំរុញដល់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ជាគម្រោងមួយដែលបានឆ្លុះបញ្ចាំងពីចលនាជាតិនិយមខ្ពស់បំផុតរបស់កម្ពុជា ពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់វណ្ណៈ និងគ្រប់ទីកន្លែង។ ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលបារម្ភខ្លាចបាត់បង់ទឹកដី និងអធិបតេយ្យភាពរបស់ខ្លួនតាមរយៈគម្រោងព្រែកជីកនេះ សម្តេចធិបតី បានអះអាងថា គ្មានបរទេសណាអាចមករំលោភអធិបតេយ្យភាពរបស់កម្ពុជាបានឡើយ និងប្ដេជ្ញាចិត្តប្រឹងប្រែងធ្វើឱ្យបានល្អបំផុតក្នុងការសាងសង់ព្រែកជីកហ្វូណនតេជោនេះឱ្យសម្រេចបានជោគជ័យ ដើម្បីជាប្រយោជន៍ដ៏មហិមាសម្រាប់កម្ពុជា។

សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ ដែលកម្ពុជាកាន់កាប់ភាគហ៊ុន៥១%នេះ មានប្រវែង១៨០គីឡូម៉ែត្រ ក្នុងនោះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងផ្នែកខាងក្រោម៨០ម៉ែត្រ ដោយតភ្ជាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ រួចចូលតាមបណ្តាព្រែកនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមានខេត្តកណ្តាល តាកែវ កំពត និងកែប។ គម្រោងព្រែកជីកនេះ គ្រោងចំណាយទុនសាងសង់ប្រមាណ១ពាន់៧រយលានដុល្លារ និងចំណាយរយៈពេល៤ឆ្នាំ សម្រាប់សាងសង់៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យតម្លៃកៅស៊ូនៅលើទីផ្សារអន្តរជាតិ ធ្លាក់ចុះយ៉ាងគំហុកនៅ២ខែកន្លងមកនេះ?

ព័ត៌មាន
តម្លៃកៅស៊ូនៅទីផ្សារអន្តរជាតិ បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មាននៅក្នុងរយៈពេលជាង២ខែកន្លងមកនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លា…

ថ្នាក់ដឹកនាំ និងបុគ្គលិក អេស៊ីលីដា រាប់រយនាក់ ចូលរួមអបអរពិធីបើកការដ្ឋានសាងសង់ «ព្រែកជីកហ្វូណនតេជោ»

ព័ត៌មាន
ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជខ្មែរ ដ៏ធំជាងគេនៅកម្ពុជា នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ បានរៀបចំពិធីអបអរសាទរ ការបើកការរដ្ឋានសាងសង់ព្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ