សេដ្ឋកិច្ចពិភពលោក

បំណុលពិភពលោកបានកើនឡើងលើស៣០៧ទ្រីលានដុល្លារនៅក្នុងត្រីមាសទី៣ឆ្នាំ២០២៣


បំណុលសរុបនៅក្នុងពិភពលោក បានកើនឡើងលើស៣០៧ទ្រីលានដុល្លារ ក្នុងត្រីមាសទី៣ នៅក្នុងឆ្នាំ២០២៣ ដោយក្នុងនោះបំណុលរបស់ប្រទេស ដែលមានការអភិវឌ្ឍរួចហើយបានកើនឡើងដល់ជាង២០០ទ្រីលានដុល្លារ ចំណែកឯបំណុលរបស់ប្រទេសដែលកំពុងអភិវឌ្ឍន៍មានជាង១០០ទ្រីលានដុល្លារ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចពិភពលោក
ដោយ

បើយោងតាមរបាយការណ៍របស់វិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិ (IIF) បានឱ្យដឹងថា ចំនួនបំណុលសរុបនៅក្នុងពិភពលោកបានកើនឡើងលើសពី៣០៧ទ្រីលានដុល្លារទៅទៀត នៅក្នុងត្រីមាសទី៣ក្នុងឆ្នាំ២០២៣ ពោលគឺបានកើនឡើងជាង៦% បើធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំ២០២២ ដែលមានបំណុលសរុប២៨៩ទ្រីលានដុល្លារ។

របាយការណ៍ដែលចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា បាននិយាយថា បំណុលសរុបក្នុងពិភពលោកបានឈានដល់ជាង៣០៧ទ្រីលានដុល្លារ ក្នុងត្រីមាសទី៣ នៅឆ្នាំ២០២៣ ជាមួយនឹងការកើនឡើងច្រើនបំផុតទាំងនៅតាមទីផ្សារចាស់ទុំដូចជានៅសហរដ្ឋអាម៉េរិក ជប៉ុន បារាំង និងចក្រភពអង់គ្លេស និងទាំងនៅតាមទីផ្សារដែលកំពុងតែរីកចម្រើនដូចជានៅប្រទេសចិន ឥណ្ឌា ប្រេស៊ីល និងម៉ិកស៊ិកផងដែរ។

របាយការណ៍នេះបាននិយាយទៀតថា បំណុលសរុបរបស់ប្រទេសដែលមានការអភិវឌ្ឍរួចហើយបានកើនឡើងដល់២០៦ទ្រីលានដុល្លារ ចំណែកបំណុលសរុបរបស់ប្រទេស ដែលកំពុងអភិវឌ្ឍន៍បានកើនឡើងដល់ជាង១០១ទ្រីលានដុល្លារ គិតចាប់ពីខែកក្កដា ដល់ខែកញ្ញាឆ្នាំនេះ។

ទន្ទឹមនឹងនេះរបាយការណ៍នេះក៏បានបញ្ជាក់ដែរថា បំណុលសរុបរបស់បុគ្គលផ្ទាល់ខ្លួនវិញ គឺមានចំនួនជិត៥៨ទ្រីលានដុល្លារ ខណៈដែលបំណុលផ្នែកសាធារណៈ គឺមានចំនួនជាង៨៨ទ្រីលានដុល្លារ។ បើយោងតាមវិទ្យាស្ថានហិរញ្ញវត្ថុអន្តរជាតិបានឱ្យដឹងថា បំណុលសរុបរបស់ក្រុមហ៊ុនមិនមែនគ្រឹះស្ថានហិរញ្ញវត្ថុក្នុងពិភពលោកមានចំនួនជាង៩១ទ្រីលានដុល្លារ ហើយបំណុលសរុបរបស់គ្រឹះស្ថានហិរញ្ញវត្ថុមានចំនួនជាង៧០ទ្រីលានដុល្លារ៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនអាកាសចរណ៍មួយចំនួននឹងបង្កើនជើងហោះហើរចិន-កម្ពុជា ស្របពេលកម្ពុជាដាក់ចេញ«ផែនការពិសេស» ដើម្បីទាក់ទាញភ្ញៀវទេសចរ

ព័ត៌មាន
ក្រុមហ៊ុនអាកាសចរណ៍ China Southern Airlines នឹងបន្ថែមជើងហោះហើរត្រង់មកកាន់ប្រទេសកម្ពុជា ចំនួន៤ជើង ក្នុងមួយសប្តាហ៍លើមូលដ្ឋាននៃជើងហោះហើរ…

តើប្រទេសសមាជិក APEC បានដាក់ចេញគោលការណ៍អ្វីខ្លះ សម្រាប់ការវិនិយោគ និងពាណិជ្ជកម្មប្រកបដោយនិរន្តភាពក្រោយកិច្ចប្រជុំ?

ព័ត៌មាន
សមាជិកនៃក្រុមប្រទេសកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ក្រោយបិទបញ្ចប់កិច្ចប្រជុំនៅ San Francisco កាលពីថ្ងៃសុក្រ បានអនុម័តគោលការ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ