ថាមពលឥន្ធនៈ

ក្រុមហ៊ុនផលិតគីមីឥន្ធនៈធំៗទូទាំងពិភពលោកកំពុងត្រដាបត្រដួស និងកំពុងខិតខំសម្របខ្លួននឹងវិបត្តិការផ្គត់ផ្គង់លើសតម្រូវការ


ក្រុមហ៊ុនផលិតគីមីឥន្ធនៈទូទាំងពិភពលោក ពោលគឺទាំងនៅតំបន់អឺរ៉ុប និងតំបន់អាស៊ី នាពេលនេះ កំពុងត្រដាបត្រដួសដោយសារវិបត្តិផ្គត់ផ្គង់លើសតម្រូវការក្នុងប្រទេសចិន និងតម្លៃថាមពលហក់ឡើងខ្ពស់នៅអឺរ៉ុប។ កត្តានេះបាននាំឱ្យប្រាក់ចំណេញរបស់ក្រុមហ៊ុនផលិតគីមីឥន្ធនៈធំៗធ្លាក់ចុះខ្លាំងសម្រាប់រយៈពេលរហូតដល់ទៅ៣ឆ្នាំឯណោះ ដែលបង្ខំឱ្យក្រុមហ៊ុនទាំងនោះប្រឹងសម្របខ្លួនតាមស្ថានការណ៍ ដើម្បីសម្រាលផលប៉ះពាល់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ថាមពលឥន្ធនៈ
ដោយ

ក្រុមហ៊ុនផលិតគីមីឥន្ធនៈធំៗទូទាំងពិភពលោក​កំពុងបន្តដំណើរទៅមុខយ៉ាងត្រដាបត្រដួសដោយសារវិបត្តិផ្គត់ផ្គង់លើសតម្រូវការនៅក្នុងប្រទេសចិន និងកំពុងប្រឹងសម្របខ្លួនដើម្បីសម្រាលផលប៉ះពាល់។ ក្រុមហ៊ុនផលិតគីមីឥន្ធនៈធំៗទាំងនោះ រួមមាន ទី១, ក្រុមហ៊ុនអាម៉េរិក អ៊ិចសុនម៉ូប៊ីល (ExxonMobil) ដែលបានបិទរោងចក្ររបស់ខ្លួនក្នុងប្រទេសបារាំង បន្ទាប់ពីខាតបង់ប្រាក់រហូតដល់ទៅជាង៥៤៦លានដុល្លារអាម៉េរិក ចាប់តាំងពីឆ្នាំ២០១៨ មក។

ទី២, ក្រុមហ៊ុនតៃវ៉ាន់ ហ្វ័រម៉ូសា ប៉េត្រូខេមីខល (Formosa Petrochemical) ពេលនេះដំណើរការរោងចក្រតែ១ប៉ុណ្ណោះ ក្នុងចំណោមរោងចក្រចំនួន៣របស់ខ្លួន ដោយសារតម្រូវការធ្លាក់ចុះ។ ទី៣, ក្រុមហ៊ុនអង់គ្លេស អ៊ីណូស (INEOS) បានទិញភាគហ៊ុនរបស់ក្រុមហ៊ុនបារាំង តូតាល់ (TotalEnergies) ក្នុងក្រុមហ៊ុមបុត្រសម្ព័ន្ធជាច្រើននៅបារាំង។ ទី៤, ក្រុមហ៊ុនអាម៉េរិក លីអូនដេល បេសែល (LyondellBasell) កំពុងពិនិត្យមើលឡើងវិញនូវទ្រព្យសកម្មនៅអឺរ៉ុប និងលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធមួយនៅរដ្ឋតិចសាស ក្នុងសហរដ្ឋអាម៉េរិក តម្លៃ៧០០លានដុល្លារ។

ទី៥, ក្រុមហ៊ុនជប៉ុន មីតស៊ូអ៊ី ខេមីខល (Mitsui Chemicals) បានបិទរោងចក្រជាច្រើននៅប្រទេសជប៉ុន ហើយកំពុងពិចារណាបិទរោងចក្របន្ថែមទៀត។ ទី៦, ក្រុមហ៊ុនម៉ាឡេស៊ី ប៉េនហ្គើរ៉ាង ប៉េត្រូខេមីខល (Pengerang Petrochemical) បន្តបិទរោងចក្រដ៏ធំមួយដោយគ្មានកាលបរិច្ឆេទចាប់ផ្តើមឡើងវិញ​។ ទី៧, ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត សាប៊ីក (SABIC) បិទរោងចក្រមួយនៅប្រទេសហូឡង់ ជាអចិន្ត្រៃយ៍​។ ទី៨, ក្រុមហ៊ុនអង់គ្លេស សែល (Shell) លក់រោងចក្រចម្រាញ់ប្រេងមួយនៅប្រទេសសិង្ហបុរី និងទ្រព្យសកម្មគីមីឥន្ធនៈរបស់ខ្លួនទៅឱ្យក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា។

ហើយទី៩, ក្រុមហ៊ុនជប៉ុន ស៊ូមីតូម៉ុ ខេមីខល(Sumitomo Chemical) លក់ភាគហ៊ុន២២,៥%នៅក្នុងក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយឱ្យទៅក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត សូឌី អារ៉ាមកូ (Saudi Aramco) ដោយកាត់បន្ថយចំណែកភាគហ៊ុនរបស់ខ្លួនមកត្រឹម១៥%៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ី ទទួលស្គាល់ថា ការបង្កើតប្រព័ន្ធទូទាត់ថ្មីរបស់ BRICS ជួបបញ្ហាប្រឈមច្រើន ហើយពិបាកនឹងជំនួសប្រព័ន្ធទូទាត់អន្តរជាតិ Swift

ព័ត៌មាន
ទន្ទឹមនឹងការពង្រីកខ្លួនតាមរយៈការបញ្ចូលប្រទេសជាសមាជិកថ្មីៗ ប្លុកប្រទេសមានសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ខ្លាំងហៅកាត់ថា BRICS កំពុងបង្កើនយុទ្ធនាការ…

តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុន Toyota កាត់បន្ថយការផលិតពីជាង១០លានគ្រឿង មកនៅត្រឹមជិត១០លានគ្រឿងនៅឆ្នាំនេះ?

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុន Toyota Motor បានទម្លាក់គោលដៅផលិតកម្មសកលប្រចាំឆ្នាំរបស់ខ្លួនពីជាង១០លានគ្រឿង ក្នុងឆ្នាំ២០២៣ មកនៅត្រឹមជិត១០លា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ