ហាងឆេងមាស

តម្លៃមាសនៅកម្ពុជា ហក់ឡើងខ្ពស់បំផុត ក្រោយធនាគារកណ្តាលអាម៉េរិក បញ្ចុះអត្រាការប្រាក់ ០,៥០% ប៉ុន្តែបានធ្លាក់ចុះមកវិញបន្តិចនៅថ្ងៃបន្ទាប់


នៅទីបំផុតធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានសម្រេចបញ្ចុះអត្រាការប្រាក់របស់ខ្លួនចំនួន ០,៥០%នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។ អ្នកជំនាញក្នុងទីផ្សារជួញដូរមាសនៅកម្ពុជា បានអះអាងថា បន្ទាប់ពីធនាគារកណ្តាលសហរដ្ឋអាម៉េរិក បានសម្រេចបញ្ចុះអត្រាការប្រាក់ បានជំរុញឱ្យតម្លៃហាងឆេងមាសនៅលើពិភពលោក រួមទាំងកម្ពុជា បានហក់ឡើងដល់តម្លៃខ្ពស់បំផុតប្រមាណ៣,១៣២ ដុល្លារក្នុង១តម្លឹង។ ប៉ុន្តែតម្លៃមាសបានធ្លាក់ចុះមកវិញបន្តិចនៅថ្ងៃបន្ទាប់ ពោលគឺមាស១តម្លឹងមានតម្លៃត្រឹមប្រមាណ៣,០៨០ដុល្លារប៉ុណ្ណោះនាពេលនេះ។
ហាងឆេងមាស
ដោយ

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុន ភីភីលីង ស៊ីឃ្យួរីធី បានគូសបញ្ជាក់ថា ក្រោយធនាគារកណ្តាលសហរដ្ឋអាម៉េរិក បញ្ចុះអត្រាការប្រាក់០,៥០% នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ភ្លាមៗនោះបានជំរុញឱ្យតម្លៃមាសនៅលើទីផ្សារពិភពលោក រួមទាំងកម្ពុជា ហក់ឡើងថ្លៃខ្ពស់បំផុតជាប្រវត្តិសាស្រ្ត ដោយមាស១តម្លឹងអាចលក់ចេញបានក្នុងតម្លៃប្រមាណ៣,១៣២ ដុល្លារ។ តែយ៉ាងណា តម្លៃមាសបានធ្លាក់ចុះមកវិញបន្តិចនៅថ្ងៃបន្ទាប់ ដោយបច្ចុប្បន្នមាសក្នុង១តម្លឹងមានតម្លៃត្រឹមប្រមាណ៣,០៨០ដុល្លារតែប៉ុណ្ណោះ។

​​ផ្អែកលើស្ថានភាពជាក់ស្តែងនាពេលបច្ចុប្បន្ននេះ អ្នកជំនាញរូបនេះវាយតម្លៃថា តម្លៃមាសនៅលើទីផ្សារពិភពលោក រួមទាំងកម្ពុជានឹងមានការប្រែប្រួលខ្លាំងជាបន្តបន្ទាប់ទៀត។ តែយ៉ាងណា លោកជឿជាក់ថា នៅពេលខាងមុខអត្រាកើនឡើងនៃតម្លៃមាសនឹងអាចមានភាគរយខ្ពស់ជាងការធ្លាក់ចុះ ដ្បិតថា ធនាគារកណ្តាលសហរដ្ឋអាម៉េ​រិក មានគម្រោងនឹងបញ្ចុះអត្រាការប្រាក់របស់ខ្លួនបន្ថែមទៀតនៅក្នុងឆ្នាំ២០២៤នេះ។ ម្យ៉ាងទៀត បញ្ហាភាពតានតឹងផ្នែកភូមិសាស្រ្តនយោបាយ និងបញ្ហាសង្គ្រាមនានា នៅតែបន្តកើតមាន បានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោកនៅមិនទាន់មានភាពធូរស្រាលនៅឡើយ ក៏អាចជំរុញឱ្យតម្លៃមាសមានការកើនឡើងផងដែរ។

​បើតាមការវាយតម្លៃរបស់លោក ឡុង សំណាង ស្របពេលដែលតម្លៃមាសមានការកើនឡើងខ្ពស់នៅមួយរយៈពេលចុងក្រោយនេះ ក៏បានជំរុញឱ្យមានការសម្រុកបញ្ចេញមាសលក់នៅលើទីផ្សារច្រើនផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើតម្រូវការប្រើប្រាស់សាច់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ អាចជួយជំរុញឱ្យតម្លៃសាច់សត្វរស់ហក់ឡើងដែរ ឬទេ?

ព័ត៌មាន
ក្រោយរដូវបុណ្យភ្ជុំបិណ្ឌបានឈានចូលមកដល់ គេសង្កេតឃើញថា តម្រូវការបន្លែ ត្រី សាច់មានការកើនឡើងគួរឱ្យកត់សម្គាល់ ដ្បិតវាជាតម្រូវការគ្រឿងផ្សំដែលមិ…

ធនាគារ ABA បន្ថែមដើមទុន 220 លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន 220 លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ