សេដ្ឋកិច្ចចិន

តើទុនបម្រុងអន្តរជាតិទំហំ៣ទ្រីលានដុល្លាររបស់មហាយក្សចិន ពេលនេះស្ថិតក្នុងស្ថានភាពបែបណា និងវិនិយោគនៅទីណាខ្លះ?


ទុនបម្រុងអន្តរជាតិ គឺជាទ្រព្យសកម្មដែលធនាគារកណ្ដាលនៃប្រទេសមួយរក្សាទុកក្នុងទម្រង់ជាមាស រូបិយប័ណ្ណបរទេស ឬឧបករណ៍ហិរញ្ញវត្ថុផ្សេងៗដូចជាក្រដាសប្រាក់ ប្រាក់បញ្ញើ មូលបត្របំណុល ប័ណ្ណរតនាគារ និងមូលបត្ររដ្ឋាភិបាលផ្សេងទៀតផងដែរ។
សេដ្ឋកិច្ចចិន
ដោយ

បើយោងតាមទិន្នន័យបង្ហាញថា ទុនបម្រុងអន្តរជាតិរបស់មហាយក្សចិន ដែលមានសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមានដល់ទៅ៣ទ្រីលានដុល្លារអាម៉េរិកឯណោះ ហើយពេលនេះវាបង្កជាចម្ងល់ថា តើទុនបម្រុងអន្តរជាតិទាំងនោះត្រូវបានវិនិយោគនៅទីណាខ្លះ?

ប្រាក់យន់របស់ចិនបានស្ថិតក្រោមសម្ពាធជាថ្មីធៀបនឹងប្រាក់ដុល្លារអាម៉េរិក ចាប់តាំងពីដើមឆ្នាំ២០២៤ មក ចំពេលការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចចិន ក្រោយវិបត្តិកូវីដ-១៩ ជួបភាពរដាក់រដុប សម្ពាធបរិត្ត ផរណាដ៏រ៉ាំរ៉ៃ វិស័យលំនៅឋានដាំក្បាលចុះរយៈពេលវែង និងភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។

នៅក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ មហាយក្សចិន បានកសាងទុនបម្រុងដ៏ធំសម្បើមមួយដើម្បីការពាររូបិយប័ណ្ណយន់ ដោយក្នុងនោះរួមទាំងទុនបម្រុងអន្តរជាតិរហូតដល់ទៅប្រមាណ៣ទ្រីលានដុល្លារអាម៉េរិក។ តើមហាយក្សចិន វិនិយោគទុនបម្រុងអន្តរជាតិរបស់ខ្លួននៅទីណា?

យោងតាមរដ្ឋបាលគ្រប់គ្រងទីផ្សារប្ដូរប្រាក់អន្តរជាតិរបស់មហាយក្សចិន ហៅកាត់ថា SAFE បានឱ្យដឹងថា ប្រទេសចិនមានទុនបម្រុងអន្តរជាតិធំបំផុតទូទាំងពិភពលោកដែលមានសរុបដល់ទៅ៣,២ទ្រីលានដុល្លារអាម៉េរិក គិតមកទល់នឹងខែមករា ដើមឆ្នាំ២០២៤ នេះ ហើយនោះក៏ដោយសារតែចិនទទួលបានប្រាក់ចំណូលយ៉ាងសម្បើមពីការនាំចេញរបស់ខ្លួន។

រដ្ឋបាលគ្រប់គ្រងទីផ្សារប្ដូរប្រាក់អន្តរជាតិ (SAFE) ដែលជានិយ័តករប្តូរប្រាក់របស់មហាយក្សចិន បាននិយាយថា ទុនបម្រុងរូបិយប័ណ្ណបរទេសរបស់ប្រទេសចិនមានចំនួន៣,២៤ទ្រីលានដុល្លារ គិតត្រឹមខែធ្នូ ចុងឆ្នាំ២០២៣ ដោយបានកើនឡើងពី៣,១៧ទ្រីលានដុល្លារក្នុងខែវិច្ឆិកា ប៉ុន្តែមិនបង្ហាញពីកន្លែងដែលខ្លួនវិនិយោគទុនបម្រុងអន្តរជាតិរបស់ប្រទេសចិននោះទេ។

ទោះជាយ៉ាងណា យោងតាមក្រសួងរតនាគារអាម៉េរិក ដែលចេញផ្សាយទិន្នន័យប្រចាំខែស្តីពីម្ចាស់បំណុលបរទេសទាំងអស់របស់សហរដ្ឋអាម៉េរិកឱ្យដឹងថា ប្រទេសចិន ស្ថិតក្នុងចំណោមម្ចាស់បំណុលបរទេសកំពូលៗរបស់សហរដ្ឋអាម៉េរិក រួមជាមួយនឹងប្រទេសជប៉ុន។ ក្រៅពីទុនបម្រុងអន្តរជាតិរបស់ចិន ទិន្នន័យរបស់ក្រសួងរតនាគារអាម៉េរិក ក៏រួមបញ្ចូលការកាន់កាប់បំណុលអាម៉េរិកពីសំណាក់ស្ថាប័នវិនិយោគ និងអ្នកវិនិយោគឯកជនមកពីប្រទេសចិនផងដែរ។

ទិន្នន័យចុងក្រោយបំផុតពីក្រសួងរតនាគារអាម៉េរិកបង្ហាញថា ចិនបានកាន់កាប់វិក្កយបត្ររតនាគារអាម៉េរិក (Treasury Bills) ចំនួន៧៨២ពាន់លានដុល្លារ គិតត្រឹមខែវិច្ឆិកា ដែលធ្វើឱ្យប្រទេសចិនក្លាយជាម្ចាស់បំណុលបរទេសធំបំផុតទី២ បន្ទាប់ពីប្រទេសជប៉ុន។

ដោយផ្អែកលើទិន្នន័យរបស់សហរដ្ឋអាម៉េរិក លោក គ័ន ថាវ (Guan Tao) ប្រធានអ្នកជំនាញសេដ្ឋកិច្ចសកលនៅធនាគារចិន Bank of China International បានលើកឡើងកាលពីចុងខែមករា ឆ្នាំ២០២៤ ថា ដោយសារតែតម្លៃកើនឡើង ការកាន់កាប់របស់ស្ថាប័នចិន នូវបំណុលអាម៉េរិក និងសញ្ញាប័ណ្ណរដ្ឋាភិបាលអាម៉េរិក បានកើនឡើងដល់ជាង១ទ្រីលានដុល្លារ គិតត្រឹមចុងខែវិច្ឆិកា ខណៈការកាន់កាប់មូលបត្របំណុលសាជីវកម្មបានកើនឡើងដល់១៩ពាន់លានដុល្លារ ហើយការកាន់កាប់ភាគហ៊ុនអាម៉េរិក បានកើនឡើងដល់ជាង៣០៧ពាន់លានដុល្លារ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានកត្តាអ្វីធ្វើឱ្យវៀតណាមហាក់បាត់អនុភាពក្នុងការទាក់ទាញក្រុមហ៊ុនបណ្តាក់ទុនលើការផលិតបន្ទះឈីប?

ព័ត៌មាន
ប្រទេសវៀតណាម កំពុងយកចិត្តទុកដាក់បន្ថែមទៀតក្នុងការទាក់ទាញការវិនិយោគលើវិស័យផលិកម្មបន្ទះឈីប ខណៈដែលម៉ាឡេស៊ី កំពុងមានប្រៀបលើការទាក់ទាញក្ន…

តើក្សត្រទាំង១០ ដែលមានទ្រព្យសម្បត្តិច្រើនជាងគេលើពិភពលោកគង់នៅប្រទេសណាខ្លះ និងមានទ្រព្យសម្បត្តិច្រើនកម្រិតណា?

ព័ត៌មាន
ព្រះមហាក្សត្រ គឺជាស្ដេចផែនដី នៃប្រទេសមួយដែលគង់ជាម្លប់ដ៏ត្រជាក់សម្រាប់ប្រជានុរាស្ត្រ ហើយទោះបីជាបច្ចុប្បន្នមហាក្សត្រនៃប្រទេសជាច្រើនមិនកាន់អំណាចយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ