វិស័យកសិកម្ម

ហេតុអ្វីមន្រ្តីកសិកម្មណែនាំកសិករឱ្យងាកមកដាំដុះស្រូវសែនក្រអូប ជាជាងដាំស្រូវ OM ដែលនាំចូលពីបរទេស?


ស្រូវសែនក្រអូប គឺជាស្រូវពូជយុទ្ធសាស្ត្ររបស់កម្ពុជា ប៉ុន្តែកសិករមួយចំនួនពុំទាន់ចាប់អារម្មណ៍ក្នុងការដាំដុះឱ្យបានច្រើននៅឡើយទេ ខណៈពួកគេមួយចំនួនកំពុងដាំដុះប្រភេទពូជស្រូវ OM ដែលជាពូជនាំចូលពីបរទេស។ យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តឱ្យកសិករងាកមកដាំដុះពូជស្រូវសែនក្រអូប ដ្បិតវាមានទីផ្សារ និងតម្លៃខ្ពស់។ តើស្រូវសែនក្រអូប អាចលក់បានក្នុងតម្លៃប៉ុន្មាន និងមានអត្ថប្រយោជន៍បែបណា បានជាមន្រ្តីកសិកម្មណែនាំកសិករឱ្យងាកមកដាំដុះពូជស្រូវនេះ?
វិស័យកសិកម្ម
ដោយ

ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា ថ្លៃស្រូ​វ​សែនក្រអូប ដែលជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា បានបន្តកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយបច្ចុប្បន្ននេះស្រូវសើមមានតម្លៃ១៤០០៛ ក្នុងមួយគីឡូ ខណៈស្រូវ OM មានតម្លៃចន្លោះពី៨០០៛-១០០០៛ ជារៀងរាល់ខែកញ្ញានៃឆ្នាំនីមួយៗ និងបានថ្លៃខ្ពស់កាលពីឆ្នាំ២០២៣ប៉ុណ្ណោះ។ មន្រ្តីជាន់ខ្ពស់រូបនេះ បានណែនាំឱ្យកសិករខ្មែរគួរពិចារណាងាកមកប្រើប្រាស់ពូជស្រូវក្នុងស្រុកវិញទើបប្រសើរជាង ព្រោះពូជស្រូវ​នេះមានតម្លៃល្អ ហើយប្រសិនបើមានបញ្ហារឿងថ្លៃ ក្រសួងនឹងមានយន្តការអាចជួយអន្តរាគមន៍ភ្លាមៗបាន ដែលខុសពីការប្រើប្រាស់ពូជរបស់គេ ព្រោះបើគេមិនទិញ ឬគេបង្អាប់ទិញក្នុងតម្លៃថោក គឺកសិករគ្មានអ្វីក្រៅពីទ្រាំទទួលយកនោះទេ។

ពាក់ព័ន្ធនឹងវិស័យស្រូវអង្ករនេះដែរ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍នៅក្នុងពិធីបិទវេទិកាស្រូវអង្ករកម្ពុជា លើកទី៧ ឆ្នាំ២០២៤ ថា រាជរដ្ឋាភិបាលតែងតែផ្តល់ការយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ និងបានផ្ដល់ការលើកទឹកចិត្តគ្រប់ប្រភេទដូចជាការលើកទឹកចិត្តផ្នែកពន្ធដារដល់សហគមន៍កសិកម្ម, រោងម៉ាស៊ីនកិនស្រូវ និងការនាំចេញអង្ករ។ ទន្ទឹមនេះការនាំចូលបរិក្ខារកសិកម្ម និងគ្រឿងចក្រសម្រាប់ដំណើរការម៉ាស៊ីនកិនស្រូវ ក៏ត្រូវបានលើកលែងផងដែរ​។

សម្ដេចនាយករដ្ឋមន្រ្តី បានគូសបញញជាក់ថា រដ្ឋនៅតែបន្តយកចិត្តទុកដាក់លើការកាត់បន្ថយថ្លៃដើម ដូចជាការកាត់បន្ថយថ្លៃអគ្គិសនីសម្រាប់វិស័យកសិកម្ម, រោងម៉ាស៊ីនកិនស្រូវ ដែលកិនកែច្នៃបម្រើការនាំចេញ និងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកផងដែរ។ ក្រៅពីកត្តាទិន្នផល កម្ពុជាបានពង្រីកវិសាលភាព និងធ្វើពិពិធកម្មទីផ្សារស្រូវអង្កររបស់ខ្លួន ដោយបានបន្តចែកចាយ និងនាំចេញទៅគោលដៅ ទីផ្សារពិភពលោកចំនួន២១២គោលដៅ លើបរិមាណប្រមាណជាង៦,៦លានតោនអង្ករ ពីឆ្នាំ ២០១០ មកដល់ឆ្នាំ ២០២៤ ដែលនេះសបញ្ជាក់ឱ្យឃើញថា ការជំរុញដោយសកម្មនៅក្នុងការធ្វើទីផ្សារអង្ករកម្ពុជា​ ពីសំណាក់រាជរដ្ឋាភិបាល និងវិស័យឯកជន បានទទួលជោគជ័យជាបណ្តើរៗ បើទោះបីជាប្រទេសកម្ពុជាជាប្រទេសថ្មី ហើយត្រូវប្រកួតប្រជែងជាមួយប្រទេសដែលមានបទពិសោធន៍ និងកាន់កាប់ទីផ្សារក្នុងរយៈពេលយូរឆ្នាំក៏ដោយ។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញអង្ករចំនួន១១២ពាន់តោន និងបាននាំចេញស្រូវចំនួន៣,៣លានតោន ខណៈបច្ចុប្បន្នអង្កររបស់កម្ពុជាបាននាំចេញទៅកាន់ទៅផ្សារគោលដៅចំនួន១២១ និងបានធ្វើឱ្យអន្តរជាតិទទួលស្គាល់អង្កររបស់កម្ពុជាតាមរយៈពានរង្វាន់អង្ករល្អដាច់គេជាបន្តបន្ទាប់៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើមានអ្វីខ្លះជំរុញឱ្យការបញ្ជាទិញផលិតផលកាត់ដេរ ជាពិសេសពីទីផ្សារអឺរ៉ុប មានការកើនឡើងខ្ពស់នៅឆ្នាំនេះ?

ព័ត៌មាន
កាបញ្ជាទិញ និងការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបរបស់កម្ពុជា បានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់ស…

បំណុលគ្រួសារនៅថៃ ហក់ឡើងខ្ពស់ដល់កម្រិតកំណត់ត្រាប្រកបដោយគ្រោះថ្នាក់

ព័ត៌មាន
ការស្ទង់មតិមួយបានបង្ហាញថា បំណុលគ្រួសារពលរដ្ឋជាមធ្យមនៅក្នុងប្រទេសថៃ បានកើនឡើងខ្ពស់ឈានដល់កម្រិតកំណត់ត្រាមិនធ្លាប់មានប្រកបដោយភាពគ្រោះថ្នាក់ដោ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ