កាសែត The Observer

Guardian កំពុងចរចាលក់កាសែត The Observer ដែលមានវ័យចំណាស់ជាងគេនៅលើពិភពលោក


ម្ចាស់កាសែត Guardian បានបញ្ជាក់ថា កាសែតនេះកំពុងពិភាក្សាអំពីការលក់កាសែត Observer ដែលជាកាសែតចេញផ្សាយរៀងរាល់ថ្ងៃអាទិត្យ មានវ័យចំណាស់ជាងគេនៅលើពិភពលោកទៅឱ្យក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Tortoise Media ក្រោយខាតបង់ចំណូលជាង៦លានដុល្លារ កាលពីឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន BBC។
កាសែត The Observer
ដោយ

ក្រុមហ៊ុនផ្សព្វផ្សាយ Tortoise បានស្នើ Guardian Media Group (GMG) សុំវិនិយោគក្នុងទំហំទឹកប្រាក់ជាង៣២លានដុល្លារអាម៉េរិក លើការបន្តឱ្យចេញផ្សាយនូវបទវិចារណកថា និងពាណិជ្ជកម្មនៅលើទំព័រកាសែត Observer ក្នុងរយៈពេល៥ឆ្នាំខាងមុខ។ ប្រព័ន្ធផ្សព្វផ្សាយ Tortoise ត្រូវបានបង្កើតឡើងកាលពី៥ឆ្នាំមុននៅក្រោមការគ្រប់គ្រងរបស់លោក James Harding ជាអតីតប្រធានសារព័ត៌មាន BBC និងជាអតីតនិពន្ធនាយកកាសែត Times ផងដែរ។

កាសែត Guardian អះអាងថា អត្ថបទកាសែតនឹងបន្តចេញផ្សាយតាមប្រព័ន្ធឌីជីថលជាប្រចាំថ្ងៃ ដែលហាក់មិនសូវខ្វាយខ្វល់នឹងលទ្ធផលនៃការចរចាជាមួយនឹងកាសែត Tortoise អំពីការទិញយកកាសែត Observer នោះឡើយ។ ប៉ុន្តែបុគ្គលិកកាសែត Observer ត្រូវបានគេប្រាប់ថា ការវិនិយោគនេះនឹងជួយការពារអនាគតរបស់កាសែតឯករាជ្យមួយនេះ។

សូមរំលឹកថា កាសែត Observer ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៧៩១ ដែលចេញផ្សាយនៅរៀងរាល់ថ្ងៃអាទិត្យ ដែលមានអាយុកាលយូរជាងគេបំផុតនៅលើពិភពលោក និងមានបុគ្គលិកប្រហែល៧០នាក់ ប៉ុន្តែការចេញផ្សាយរបស់កាសែតនេះបានធ្លាក់ចុះរហូតដល់ឆ្នាំ២០២១ ទើបសម្រេចឈប់បោះពុម្ពផ្សាយផ្នែកមួយចំនួនដោយបានបោះផ្សាយតែជាង១៣ម៉ឺនច្បាប់ប៉ុណ្ណោះក្នុងមួយសប្ដាហ៍។

អាជីវកម្មកាសែតនេះបានខាតបង់ប្រាក់ចំណូលប្រតិបត្តិការជាង៦លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២២ ជាឆ្នាំចុងក្រោយបំផុតក្នុងការបិទបញ្ចប់ប្រាក់ចំណូល ដែលកាសែតនេះរកបានប្រចាំឆ្នាំជាង៨លានដុល្លារ៕

អត្ថបទ៖ សុខ មង្គល

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកគ្រោងទិញចូលប្រេងរហូតដល់៦លានបារ៉ែល ដើម្បីបំពេញស្តុកប្រេងរបស់ខ្លួន ស្របពេលតម្លៃប្រេងចុះថោក

ព័ត៌មាន
រដ្ឋបាលដឹកនាំរបស់ប្រធានាធិបតី ចូ បៃឌិន មានផែនការទិញចូលប្រេងរហូតដល់ទៅ៦លានបារ៉ែលសម្រាប់ស្តុកប្រេងយុទ្ធសាស្ត្រ (SPR) របស់ខ្លួន បន្ទាប់ពីបា…

ធនាគារថៃ ខ្នាតយក្ស Krungsri នឹងជួយក្រុមហ៊ុនក្នុងស្រុករាប់រយ ដើម្បីពង្រីកទីផ្សារទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់

ព័ត៌មាន
ធនាគារខ្នាតយក្សរបស់ថៃ Krungsri មានផែនការជួយក្រុមហ៊ុនថៃរហូតដល់ទៅរាប់រយក្រុមហ៊ុន ដើម្បីពង្រីកទីផ្សារទៅកាន់ប្រទេសជាច្រើននៅក្នុងតំបន់នៅក្នុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ