ក្រុមឧក្រិដ្ឋជន

ប៉ូលីសអន្តរជាតិអះអាងថា ក្រុមឧ.ក្រិ.ដ្ឋជនរកប្រាក់បានរហូតដល់៣ទ្រីលានដុល្លារ ក្នុង១ឆ្នាំពីការជួ.ញ.ដូ.រមនុស្ស និងឧ.ក្រិ.ដ្ឋកម្ម


របាយការណ៍មួយរបស់ស្ថាប័នប៉ូលីសអន្តរជាតិបានអះអាងថា ក្រុមឧ.ក្រិដ្ឋ.ជននានាអាចរកប្រាក់ដ៏មហាសាលពីសកម្មភាពឧ,ក្រិ.ដ្ឋកម្ម ជាពិសេសគឺការជួ.ញ.ដួរ.មនុស្ស និង គ្រឿង.ញៀ.ន។ តាមការប៉ាន់ប្រមាណរបស់ស្ថាប័នសមត្ថកិច្ចអន្តរជាតិនេះ ពួកគេអាចរកប្រាក់ពីសកម្មភាពឧ.ក្រិ.ដ្ឋកម្មនៅក្នុងមួយឆ្នាំចន្លោះពី២ទៅ៣ទ្រីលានដុល្លារ។ គោលដៅនៃការធ្វើសកម្មភាពទាញយកប្រាក់ចំណូលទាំងនេះ ក៏មានមួយចំណែកពីតំបន់អាស៊ីអគ្នេយ៍ដោយរួមទាំងកម្ពុជាផងដែរ។
ក្រុមឧក្រិដ្ឋជន
ដោយ

នៅក្នុងបទអត្ថាធិប្បាយមួយ ដែលបង្ហាញពីប្រាក់ចំណេញដ៏ច្រើន ដែលរកបានដោយក្រុម.ជួ.ញដូ.រមនុស្សបានឱ្យដឹងថា ការក្លែង.បន្លំ ដែលបណ្តាលមកពីការជួ.ញដូ.រមនុស្សកំពុងផ្ទុះឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្រុមឧ.ក្រិ.ដ្ឋជន ដែលបានរៀបចំប្រពឹត្តិការណ៍បំ.ពានច្បាប់ទាំងនេះអាចរកប្រាក់ក្នុងមួយឆ្នាំបានដល់ជិត៣ទ្រីលានដុល្លារ។

លោក ជ័រហ្គេន ស្តុក (Jurgen Stock) អគ្គលេខាធិការនៃស្ថាប័នប៉ូលីសអន្តរជាតិ( Interpol) បានឱ្យដឹងថា ក្រុមឧ.ក្រិ.ដ្ឋកម្មអន្តរជាតិអាចរកប្រាក់ចំណេញប្រមាណជា៥០ពាន់លានដុល្លារក្នុងមួយឆ្នាំ ខណៈដែលចរន្តសាច់ប្រាក់ពី២ទៅ៣ទ្រីលានដុល្លារ ត្រូវបានក្រុមឧ.ក្រិ.ដ្ឋជនប្រើប្រាស់ តាមច្រកនានានៅក្នុងប្រព័ន្ធហិរញ្ញវត្ថុពិភពលោកជារៀងរាល់ឆ្នាំ។

ប្រភពដដែលបានឲ្យដឹងថា ចរន្តនៃការរកប្រាក់របស់ពួកគេគឺមានការជួ.ញដូ.រគ្រឿង.ញៀ.នបានរួមចំណែកប្រហែលពី៤០% ទៅ៧០% នៃប្រាក់ចំណូលឧ.ក្រិ.ដ្ឋកម្ម ហើយក្រុមឧ.ក្រិ.ដ្ឋជនបានប្រើប្រាស់បណ្តាញរត់ពន្ធទាំងនោះ ដើម្បីផ្លាស់.ទីមនុ.ស្ស អា.វុធ និងផលិតផលដែលទទួលផលដោយខុ.ស.ច្បា.ប់។

ប្រភពដដែលបានបន្តថា តាំងពីឆ្នាំ២០២១មក សម្រាប់អាស៊ី បានធ្វើសកម្មភាពយ៉ាងសកម្មលើការអនុវត្តច្បាប់ដោយបានចាប់ខ្លួនឧ.ក្រិ.ដ្ឋជ.នជិត៣ពាន់៥រយនាក់ និងរឹបអូសទ្រព្យសម្បត្តិប្រមាណជា៣០០លានដុល្លារនៅ៣៤ប្រទេស ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ជនដែលនៅតែសោយសុខនឹងឧ.ក្រិ.ដ្ឋក.ម្មនេះនៅមានច្រើន ខណៈដែលជនរង.គ្រោះ គឺកាន់តែមានចំនួនច្រើនថែមទៀត។ នៅអាស៊ីអគ្នេយ៍គេប៉ាន់ប្រមាណថា មានជនរង.គ្រោះលើសពី ២២ម៉ឺននាក់ ដែលអាចរង.គ្រោះ ក្នុងនោះក៏មានកម្ពុជាផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួងព័ត៌មានស្នើឱ្យអ្នកសារព័ត៌មានបញ្ឈប់ការផ្សាយព័ត៌មានគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានតុល្យភាព

ព័ត៌មាន
ក្រសួងព័ត៌មានបន្តក្រើនរំលឹកឱ្យអង្គភាពសារព័ត៌មានទាំងអស់គោរពឱ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ និងបញ្ឈប់ការផ្សាយរាល់ព័ត៌មានដែលគ្មានម…

ធនាគារ មេយប៊ែង ចាប់ដៃគ្នាជាមួយក្រុមហ៊ុន ខៀវ អូតូ ខូអិលធីឌី លើហិរញ្ញប្បទាន ប្រកបដោយចីរភាព សម្រាប់រថយន្តអគ្គិសនីម៉ាក BYD

ព័ត៌មាន
ធនាគារ មេយប៊ែង ខេមបូឌា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយក្នុងប្រទេសកម្ពុជា បានបន្តគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះអនាគតប្រកបដោ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ