បញ្ហា EBA

សម្តេច ហ៊ុន សែន៖ កម្ពុជានឹងមិនស្នើសុំ EBA ដែលត្រូវបានដក ២០% នោះមកវិញនោះទេ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន បានអះអាងថា កម្ពុជា នឹងមិនស្នើសុំអឺរ៉ុប នូវប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលត្រូវបានដក ២០% នៃទំនិញនាំចេញទៅទីផ្សារអឺរ៉ុបមកវិញនោះទេ។ សម្ដេច ហ៊ុន សែន បញ្ជាក់ថា « ខ្មោចងាប់ហើយមិនបាច់មកគាស់ឡើងវិញទេ»។
សម្តេចហ៊ុន សែន ៖ការបិទរោងចក្រណាមួយនៅកម្ពុជា វាមិនបានពាក់ព័ន្ធនឹងEBA នោះទេ(https://asia.nikkei.com/)
ដោយ

សម្តេច ហ៊ុន សែន នៅក្នុងឱកាស​ដែលសម្ដេច អញ្ជើញថ្លែង សារពិសេសមួយ​ជូនជនជាតិ ខ្មែរទាំងអស់​ពាក់ព័ន្ធ​ស្ថានភាព​ថ្មីៗ​ចុងក្រោយ ដែលធ្វើឡើង​នៅវិមានសន្តិភាព រាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃទី ២៤ កុម្ភៈ ឆ្នាំ២០២០។

នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងទៀតថា «ហ៊ុនសែន មិនស្នើសុំមកវិញ (EBA) ដើម្បីដោះដូរ​អធិបតេយ្យភាពរបស់ជាតិនោះទេ»។

សម្ដេច បន្ថែមទៀតថា នៅពេល​ដែល​មានការដក​ EBA ផ្នែកខ្លះ​ ដែលមានប្រមាណ​២០% នៃ​ទំនិញ​​នាំចេញ​ទៅអឺរ៉ុបនោះ កម្ពុជា​នឹងត្រូវ​បង់ពន្ធ​ប្រមាណ តែ ១០០ លាន​ដុល្លារអាមេរិក​ប៉ុណ្ណោះ ក្នុងមួយឆ្នាំ ដូច្នេះ រាជរដ្ឋាភិបាល​មិនដោះដូរ​អធិបតេយ្យភាព​ ជាមួយនឹង​លុយ​១០០ លាន​ដុល្លារអាមេរិកនោះទេ។

សម្តេច ហ៊ុន សែន បញ្ជាក់ថា «យើងមិនអាច​តាម EU ទេ។

សម្តេច ហ៊ុន សែន បានស្នើដល់​វិនិយោគិនចិន​ កុំឲ្យរត់​ចោលកម្ពុជា​​នៅពេល​ EBA ត្រូវបានដក ហើយរាជរដ្ឋាភិបាល​ក៏នឹង​បន្ត​ស្វែងរក​ទីផ្សារ​បន្ថែមទៀត ដើម្បី​ជំរុញ​ដល់ការនាំចេញ។ ជាមួយគ្នានេះ សម្តេច ក៏បាន​ស្នើ​ឲ្យ​រោងចក្រ​ចិន បន្ត​ការផ្គត់ផ្គង់​វត្ថុធាតុដើម​សម្រាប់​ការផលិត​របស់រោងចក្រ​កាត់ដេរ​កម្ពុជា​ឡើងវិញ ខណៈដែលបច្ចុប្បន្ន​រោងចក្រ​កាត់ដេរ​នៅកម្ពុជា​កំពុង​រងផល​ប៉ះពាល់​ដោយសារតែ​កង្វះវត្ថុធាតុដើមផលិត ក្រោយពី​មានការផ្ទុះឡើង​នៃវីរុស Covid 19។

សូមបញ្ជាក់ថា បើតាម​សហភាពអឺរ៉ុប បាន​លើកឡើង​នៅក្នុ​ង​សេចក្ដី​ថ្លែងការ​របស់ខ្លួន​នាពេល​ថ្មីៗនេះ បាន​ឲ្យដឹងថា ការ​សម្រេច​ដក EBA ផ្នែកខ្លះ ដែលប៉ះ​ពាល់​ ដល់​ទំហំ​ការនាំចេញ​របស់កម្ពុជា​ទៅអរ៉ុបប្រមាណ ២០% នោះ នឹង​ត្រូវ​អនុវត្ត​ចាប់ពីថ្ងៃទី ១២ ខែ សីហា ឆ្នាំ២០២០នេះ។ បើតាម​សហភាពអឺរ៉ុប ទំហំ២០% នៃការ​ដកនេះ អាចនឹង​​ប៉ះពាល់​ទឹកប្រាក់នាំចេញ​ប្រមាណជាង ១ពាន់លាន​ដុល្លារអាមេរិក និង​បាត់បង់​ការងារ​របស់​កម្មករ​កម្មការិនី​រាប់ម៉ឺននាក់។ 

សម្តេច ហ៊ុន សែន ក៏បាន​គូសបញ្ជាក់ដែរថា “ទាំង EBA និង បញ្ហា Covid 19 សុទ្ធតែប៉ះពាល់​ដល់​វិស័យកាត់ដេរ​កម្ពុជា ប៉ុន្ដែ តិចតួចប៉ុណ្ណោះ”។

ទោះយ៉ាងណា នាយករដ្ឋមន្ត្រី​កម្ពុជា គូសបញ្ជាក់ដែរថា រាជរដ្ឋាភិបាល​នឹងលើកលែង​ពន្ធ ៦ខែ ទៅ​១ឆ្នាំ ដល់រោងចក្រ​កាត់ដេរ​ទាំងឡាយណា​ ដែលមានផលប៉ះពាល់​ធ្ងន់ធ្ងរ​ ដោយសារតែបញ្ហា​ដែលបាន​កើតឡើងខាងលើនេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្ដេច ហ៊ុន សែន៖ អំឡុងពេលរោងចក្រព្យួរការងារ កម្មករកម្មការិនី នឹងទទួលបានប្រាក់ខែ ៦០%

ព័ត៌មាន
នៅព្រឹកថ្ងៃទី ២៤ ខែកុម្ភៈនេះ សម្តេច ហ៊ុន សែននាយករដ្ឋមន្ត្រី កម្ពុជា បានលើកឡើងថា នៅអំឡុងពេលរោងចក្រកាត់ដេរបិទទ្វារ​បណ្ដោះអាសន្ន ដែលអាចនឹងច…

នាយករដ្ឋមន្ត្រី​ចំណាស់​ជាង​គេ​បំផុត លោក មហាធៀ មហាម៉ាត់ លាលែង​ពីមុខ​តំណែង​ហើយ

ព័ត៌មាន
បន្ទាប់ពី​កាន់​អំណាច​បានជិត​ពីរឆ្នាំ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉ាត់ បាន​ដាក់ពាក្យ​លាលែង​ពីមុខ​តំណែង​ហើយ នៅថ្ងៃចន្ទ ទី២៤…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ