ការតែងតាំង

លោក ដូណាល់ ត្រាំ នឹងតែងតាំងនាយកប្រតិបត្តិធនាគារ JPMorgan ជារដ្ឋមន្ត្រីរតនាគារអាម៉េរិក បើលោកឈ្នះការបោះឆ្នោត


Bloomberg ក្នុងបទសម្ភាសន៍មួយដែលបានផ្សាយកាលពីថ្ងៃអង្គារ ទី១៦ ខែកក្កដា ថា លោកនឹងមិនព្យាយាមដកលោក ជើរ៉ូម ផៅវែល (Jerome Powell) ចេញពីតំណែងប្រធានធនាគារកណ្ដាលអាម៉េរិក មុនពេលអាណត្តិរបស់លោកផុតនោះឡើយ ហើយទន្ទឹមនេះ លោក នឹងពិចារណាតែងតាំងលោក ជេមី ដាយម៉ុន (Jamie Dimon) នាយកប្រតិបត្តិធនាគារអាម៉េរិក JPMorgan ជារដ្ឋមន្ត្រីរតនាគារអាម៉េរិក ប្រសិនបើលោកឈ្នះការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ។
ការតែងតាំង
ដោយ

អតីតប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានលើកឡើងគួរឱ្យភ្ញាក់ផ្អើលថា លោកនឹងពិចារណាតែងតាំងលោក ជេមី ដាយម៉ុន (Jamie Dimon) នាយកប្រតិបត្តិធនាគារដ៏ធំមួយរបស់សហរដ្ឋអាម៉េរិក JPMorgan ជារដ្ឋមន្ត្រីរតនាគារអាម៉េរិកប្រសិនបើលោកឈ្នះការបោះឆ្នោត។ ទោះជាយ៉ាងណា ធនាគារ JPMorgan បានបដិសេធមិនឆ្លើយបំភ្លឺទេជុំវិញការលើកឡើងរបស់លោក ដូណាល់ ត្រាំ នៅក្នុងបទសម្ភាសន៍ខាងលើនេះ។

សូមបញ្ជាក់ថា អាណត្តិរបស់លោក ជើរ៉ូម ផៅវែល (Jerome Powell) ជាប្រធានធនាគារកណ្ដាលអាម៉េរិកនឹងផុតនៅឆ្នាំ២០២៦ ខណៈដែលអាសនៈរបស់លោកនៅក្នុងក្រុមប្រឹក្សាភិបាលនៃធនាគារកណ្ដាលអាម៉េរិក នឹងផុតនៅឆ្នាំ២០២៨។

លោក ជើរ៉ូម ផៅវែល (Jerome Powell) បានបញ្ជាក់កាលពីថ្ងៃទី១៥ ខែកក្កដា ថា លោកគ្មានគម្រោងចុះចេញពីមុខតំណែងជាប្រធានធនាគារកណ្តាលអាម៉េរិក មុនពេលអាណត្តិរបស់លោកផុតកំណត់នោះឡើយ។

សូមបញ្ជាក់ថា លោក ជើរ៉ូម ផៅវែល (Jerome Powell) ត្រូវបានតែងតាំងលើកដំបូងជាសមាជិកក្នុងក្រុមប្រឹក្សាភិបាលរបស់ធនាគារកណ្ដាលអាម៉េរិក ដោយអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែក្រោយមកគឺលោក ដូណាល់ ត្រាំ បានជ្រើសរើសលោកឱ្យកាន់តំណែងជាប្រធានធនាគារកណ្តាលអាម៉េរិករហូតមកទល់នឹងសព្វថ្ងៃនេះ៕

ដោយ: តែម សុខុម

ទស្សនាវីដេអូខាងក្រោម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើកម្ពុជាអាចត្រឡប់មកជាប្រទេសអភិវឌ្ឍន៍តិចតួចវិញទេ ក្រោយពេលចាកចេញហើយនោះ?

ព័ត៌មាន
ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា កម្ពុជាមិនអាចបណ្តាយខ្លួនឱ្យស្ថិតក្នុងភាពជាប្រទេសមានការអភិវឌ្ឍ…

តើមានកត្តាអ្វីធ្វើឱ្យទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីម្ចាស់ម៉ាកយីហោទំនិញប្រណីតៗ ធ្លាក់ចុះដល់ទៅ

ព័ត៌មាន
ទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋីដែលជាម្ចាស់ Brand ឬម៉ាកយីហោទំនិញប្រណីតល្បីៗទូទាំងពិភពលោកបានធ្លាក់ចុះខ្លាំងរហូតដល់ទៅ១៧ពាន់លានដុល្លារអាម៉េ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ