សេដ្ឋកិច្ចពិភពលោក

ប្រធាន IMF ព្យាករថា អត្រាការប្រាក់សកលអាចនៅតែមានកម្រិតខ្ពស់រហូតដល់ឆ្នាំ២០២៥


បើទោះជាគេបានរំពឹងថា កម្រិតអតិផរណាសរុបនឹងធ្លាក់ចុះពីជាង៩% កាលពីឆ្នាំ២០២២ មកនៅត្រឹមជិត៥%នៅឆ្នាំ២០២៤ យ៉ាងណាក៏ដោយ ក៏ប្រធានមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) គឺលោកស្រី គ្រីស្តាលីណា ចចជីវ៉ា (Kristalina Georgieva) បាននិយាយថា អត្រាការប្រាក់គោលនៅជុំវិញពិភពលោកនៅតែអាចបន្តក្នុងកម្រិតខ្ពស់រហូតដល់ឆ្នាំ២០២៥។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
សេដ្ឋកិច្ចពិភពលោក
ដោយ

លោកស្រី ចចជីវ៉ា នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយកាលពីថ្ងៃសុក្រ ទី១៧ ខែវិច្ឆិកាថា អត្រាការប្រាក់គោលនៅជុំវិញពិភពលោកអាចនៅតែបន្តក្នុងកម្រិតខ្ពស់ដដែលរហូតដល់ឆ្នាំ២០២៥។

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់មេដឹកនាំនៃវេទិកាអន្តររដ្ឋាភិបាលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលធ្វើឡើងនៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក លោកស្រី ចចជីវ៉ា បាននិយាយថា អតិផរណាកំពុងធ្លាក់ចុះដោយសន្សឹមៗហើយដោយពួកគេរំពឹងថា អតិផរណាសរុបនឹងធ្លាក់ចុះពីជាង៩% កាលពីឆ្នាំ២០២២មកនៅត្រឹម៤.៨% នៅក្នុងឆ្នាំ២០២៤។

លោកស្រីបានបន្ថែមថា កម្រិតអតិផរណាស្នូលក៏កំពុងតែធ្លាក់ចុះជាបណ្ដើរៗហើយដែរ ប៉ុន្តែគេនៅតែសន្និដ្ឋានថា បើទោះជាអតិផរណាកំពុងតែធ្លាក់ចុះក៏ដោយ ក៏មូលនិធិ IMF ត្រូវតែត្រៀមទប់ទល់នឹងអត្រាការប្រាក់សកលដែលនៅតែមានកម្រិតខ្ពស់ក្នុងរយៈពេលកាន់តែយូរដែលទំនងជាបន្តរហូតដល់ឆ្នាំ២០២៤ ហើយក៏ប្រហែលអាចបន្តចូលដល់ឆ្នាំ២០២៥ ផងដែរ។

លោកស្រី ចចជីវ៉ា បានបន្ថែមថា មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងចូលមកក្នុងកម្រិត៣% សម្រាប់ទាំងឆ្នាំបច្ចុប្បន្ន និងឆ្នាំ២០២៤ ប៉ុន្តែលោកស្រីមើលឃើញថា ទស្សនវិស័យកំណើនរយៈពេលមធ្យមនៅតែចុះខ្សោយ។ លោកស្រីបានបន្តទៀតថា កំណើនសេដ្ឋកិច្ចសកល គឺល្អប្រសើរជាងការព្យាករ ដែលមូលនិធិ IMF បានព្យាករកាលពីឆ្នាំ២០២២។ ទោះយ៉ាងណាមូលនិធិនេះបានព្យាករថា វានឹងស្ថិតនៅក្រោមគន្លងកំណើនប្រចាំឆ្នាំជិត៤%ដូចកាលពីរយៈពេល៣ទសវត្សរ៍មុន។ ប្រធានមូលនិធិ IMF បានជំរុញឱ្យធនាគារកណ្តាលបន្តធ្វើការប្រុងប្រយ័ត្ន និងបន្តប្រាស្រ័យទាក់ទងគ្នាក្នុងពេលអនាគតដោយតាមទិន្នន័យជាក់ស្ដែង៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


Smart Axiata បំពាក់បច្ចេកវិទ្យា iPowerStar របស់Huawei ដើម្បីជួយបរិស្ថានឆ្ពោះទៅកាន់ អព្យាក្រិតកាបោន

ព័ត៌មាន
ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា Smart Axiata បានប្រកាសពីការដាក់ប្រើប្រាស់នូវបច្ចេកវិទ្យា iPowerStar 2.0 របស់ក្រុមហ៊ុន Huawei ដ…

ហេតុអ្វីអ្នកជំនាញសេដ្ឋកិច្ចជំរុញឱ្យរដ្ឋាភិបាលថៃកែលម្អយុទ្ធសាស្ត្រលើគម្រោងកាបូបឌីជីថល?

ព័ត៌មាន
នៅក្នុងរយៈពេល២ទៅ៣ខែកន្លងមកនេះ ចំណុចស្នូលរបស់រដ្ឋាភិបាលថៃ របស់លោក ស៊្រីថា ថាវេស៊ីន គឺជាគម្រោងកាបូបឌីជីថល ហើយគម្រោងនេះកំពុងតែត្រូវបានគ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ