ឥទ្ធិពលចិន

ឥណ្ឌាតាមបញ្ចុះបញ្ចូលអារ៉ាប់រួម និងកាតា ដើម្បីប្រឆាំងទប់ទល់ចិន នៅតំបន់មជ្ឈិមបូព៌ា


នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានចាប់ផ្ដើមដំណើរទៅកាន់ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសកាតាក្នុងបំណងស្វែងរកការបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពង្រឹងទំនាក់ទំនងនៅមជ្ឈិមបូព៌ា ដើម្បីទប់ទល់នឹងប្រទេសចិន ខណៈដែលចិនបានពង្រីកឥទ្ធិពលរបស់ខ្លួននៅទីនោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
ឥទ្ធិពលចិន
ដោយ

លោក ណារិនត្រា ម៉ូឌី បានធ្វើដំណើរទៅដល់ប្រទេសអេមីរ៉ាតអារ៉ាប់រួមនៅថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ដោយបានជួបជាមួយនឹងប្រធានាធិបតីលោក ស៊េក ម៉ូហាម៉េដ ក្នុងទីក្រុងអាប៊ូដាប៊ី (Abu Dhabi)។ នេះជាដំណើរទស្សនកិច្ចលើកទី៧របស់លោក ម៉ូឌី ទៅកាន់ប្រទេសនេះចាប់តាំងពីលោកបានចូលកាន់តំណែងក្នុងឆ្នាំ២០១៤ និងជាលើកទី៣របស់លោកក្នុងរយៈពេល៨ខែមកនេះ។

ជាមួយគ្នានេះ លោក ស៊េក ម៉ូហាម៉េដ ប្រធានាធិបតីអេមីរ៉ាតអារ៉ាប់រួម ដែលបានទៅទស្សនកិច្ចនៅប្រទេសឥណ្ឌាកាលពីអំឡុងខែមករា បាននិយាយតាមប្រព័ន្ធ X នៅក្នុងសប្តាហ៍នេះថា អារ៉ាប់រួម និងឥណ្ឌាមានភាពអន្ទះសារួមគ្នាអភិវឌ្ឍភាពជាដៃគូយុទ្ធសាស្រ្តទ្វេភាគី ដើម្បីសម្រេចបាននូវវឌ្ឍនភាពបន្ថែមទៀត និងកសាងអនាគតដ៏ល្អប្រសើរសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងជំនួបកាលពីពេលថ្មីៗនេះ មេដឹកនាំទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងសម្រាប់ច្រករបៀងសេដ្ឋកិច្ចឥណ្ឌា-មជ្ឈិមបូព៌ា-អឺរ៉ុប (IMEC) ជាគំនិតផ្តួចផ្តើមមួយដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលក្រុមប្រទេស G20 ដែលធ្វើជាម្ចាស់ផ្ទះដោយប្រទេសឥណ្ឌាកាលពីខែកញ្ញា។

សូមបញ្ជាក់ថា បច្ចុប្បន្នមានប្រជាជនឥណ្ឌាជាង៣លាននាក់កំពុងរស់នៅក្នុងប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលមានចំនួនប្រជាជនសរុបចំនួន១០នាក់ ហើយក្រុមហ៊ុនឥណ្ឌាជាច្រើនកំពុងតែចាក់គ្រឹះនៅទីនោះ។

ទន្ទឹមនេះ លោក ម៉ូឌី ក៏កំពុងបំពេញទស្សនកិច្ចនៅប្រទេសកាតា ដើម្បីជួបមេដឹកនាំប្រទេសនេះគឺលោក ស៊េក តាមីម (Sheikh Tamim) ផងដែរ។ ដំណើរទៅកាន់ប្រទេសនេះត្រូវបានគេរំពឹងថា មេដឹកនាំនៃប្រទេសទាំងពីរនឹងពិភាក្សាពីវិស័យថាមពល និងការបណ្ដាក់ទុន។

ការខិតខំពង្រឹង និងពង្រីកទំនាក់ទំនងរវាងឥណ្ឌា និងតំបន់ជម្ឈិមបូព៌ានេះ ធ្វើឡើងចំពេលប្រទេសចិនបានបង្កើនឥទ្ធិពលនៅមជ្ឈិមបូព៌ា រួមទាំងការសម្របសម្រួលកិច្ចព្រមព្រៀងដើម្បីស្តារទំនាក់ទំនងការទូតរវាងអារ៉ាប៊ីសាអូឌីត និងអ៊ីរ៉ង់។ ឥណ្ឌា កំពុងសម្លឹងរកការបង្កើនឥទ្ធិពលរបស់ខ្លួនក្នុងតំបន់នេះ ដើម្បីទប់ស្កាត់ឥទ្ធិពលចិន និងពង្រឹងខ្លួនឯងក្នុងនាមមហាអំណាចនៅអឌ្ឍគោលខាងត្បូង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សម្តេច ហ៊ុន ម៉ាណែត រំពឹងការតភ្ជាប់វិស័យទេសចរណ៍កម្ពុជា-ហ្វីលីពីន កាន់តែរីកចម្រើនបន្ថែមទៀត

ព័ត៌មាន
ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំកម្ពុជាបានកោតសរសើរចំពោះវឌ្ឍនភាព និងសមិទ្ធផលជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាននាពេលកន្លងមក ខណៈសម្តេចធិបត…

ហាងលក់ទំនិញ 7-Eleven បានជួយបង្កើតប្រាក់ចំណូលដល់វិស័យ SME បានជាង៥០០លាន

ព័ត៌មាន
នាយកប្រតិបត្តិរបស់ក្រុមហ៊ុន CP All បាននិយាយថា ក្រុមហ៊ុនរបស់លោកបានជួយគាំទ្រសហគ្រាសធុនតូច និងមធ្យម (SMEs) ជាង១ពាន់២រយកន្លែងតាមរយៈការផ្ត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ