អាមេរិក​និរទេស​ជនជាតិ​ខ្មែរ​ដែល​ត្រូវ​តុលាការ​កាត់ទោសរួច!

អាមេរិក​និរទេស​ជនជាតិ​កម្ពុជា​ ៣៧​នាក់! ការ​បណ្តេញ​ចេញ​​កើន​ឡើង ២៧៩%


ជនជាតិ​កម្ពុជា​ចំនួន ៣៧​នាក់ ដែល​ត្រូវ​បាន​និរទេស​ដោយ​សហរដ្ឋ​អាមេរិក បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែ​កក្កដា នេះ ដែល ៣២​នាក់ ជា​ជន​ភៀស​ខ្លួន​ដែល​បាន​ភៀស​ខ្លួន​ក្នុង​អំឡុង​របប​​ប្រល័យ​​ពូជ​សាសន៍​ ខ្មែរ​ក្រហម។
ដោយ
ថ្ងៃទី៤ កក្កដា ២០១៩ ជនជាតិ​ខ្មែរ​ដែលត្រូវ​តុលាការ​អាមេរិក​កាត់​ឲ្យ​ជាប់ទោស ត្រូវ​បាន​និរទេស និង​ដឹក​ជញ្ជូន​មក​ដល់​កម្ពុជា​ ចំនួន ៣៧នាក់

ឆាយ គឹមឃឿន អ្នក​នាំពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ បាន​និយាយ​ថា ពួកគេ​បាន​មក​ដល់​កម្ពុជា​ហើយ ក៏ប៉ុន្តែ​លោក​មិន​ដឹង​ព័ត៌មាន​លម្អិត​បន្ថែម​ទៀត​នោះ​ទេ។

យោងតាម​ស្ថាប័ន​អន្តោប្រវេសន៍​និង​គយ​អាមេរិក (ICE) តាមរយៈ​សេចក្តី​ថ្លែងការណ៍​នៅលើ​គេហ​ទំព័រ​របស់​ខ្លួន ជនជាតិ​កម្ពុជា​ចំនួន ៣៥​នាក់​ក្នុង​ចំណោម​សរុប ៣៧នាក់ ត្រូវ​បាន​តុលាការ​រក​ឃើញ​ថា​មាន​ទោស ហើយ​ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ តាមរយៈ​ជើង​យន្តហោះ​ពី​ទីក្រុង Dallas។ 

ICE បាន​និយាយ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា ៖ «ជើង​ហោះហើរ​បាន​មក​ដល់​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែ​កក្កដា ហើយ​ដែល​ជនជាតិ​កម្ពុជា​ទាំង​នេះ ត្រូវ​បាន​ប្រគល់​ឱ្យ​អាជ្ញាធរ​កម្ពុជា​រួច​ហើយ។»

បទ​ល្មើស​របស់​អ្នក​ទាំង​៣៧​នាក់​នេះ រួមមាន ឃាតកម្ម រំលោភ​សេពសន្ថវៈ ប៉ុនប៉ង​ឃាតកម្ម រំលោភ​បំពាន​លើ​កុមារ បើកបរ​ក្រោម​ឥទិ្ធពល​ លួច​ទ្រព្យ​សម្បត្តិ កាន់កាប់​កាំភ្លើង​ខុស​ច្បាប់ បទ​ល្មើស​ចរាចរណ៍ ក្លែង​បន្លំ ប្លន់ និង​បទ​ល្មើស​គ្រឿង​ញៀន។

ICE បាន​និយាយ​បន្ថែម​ថា ការ​បញ្ជូន​ចេញ​ជន​អន្តោប្រវេសន៍​កម្ពុជា​ពី​ទឹក​ដី​អាមេរិក មាន​កំណើន ២៧៩​ភាគរយ បើ​គិត​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ ២០១៨។ ដោយយោង​តាម ICE ដដែល នៅ​មាន​ជនជាតិ​កម្ពុជា​ប្រហែល ១៩០០​នាក់​ទៀត នៅ​សហរដ្ឋ​អាមេរិក ដែល​នឹង​ត្រូវ​គេ​និរទេស​ចេញ​ ហើយ​ក្នុង​នោះ​មាន ១៤០០​នាក់ ត្រូវ​បានតុលាការ​​រក​ឃើញ​ថា មាន​ទោស​។

នាយក​រដ្ឋមន្រ្តី​កម្ពុជា សម្តេច ហ៊ុន សែន កាល​ពី​ពេល​មុនៗ ធ្លាប់​បាន​រិះគន់​សហរដ្ឋ​អាមេរិក​អំពី​ការ​និរទេស​នេះ ហើយ​បាន​ចោទ​ប្រកាន់​ថា បាន​បំបែក​បំបាក់​គ្រួសារ​ពួកគាត់​តាម​រយៈ​ការ​និរទេស​ដោយ​បង្ខំ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួង​ការពារ​ជាតិ​កម្ពុជា​ហៅ​អនុព័ន្ធ​យោធា​អាមេរិក​មក​ស្តាប់​ការ​បំភ្លឺ​អំពី​រឿង​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម

ព័ត៌មាន
អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​កម្ពុជា បាន​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៤ ខែកក្កដា​នេះ ថា បាន​អញ្ជើញ​អនុព័ន្ធ​យោធា​ស្ថានទូត​អាមេរិក​ មក​ស្…

អេស៊ីលីដា ចាប់ដៃគ្នាជាមួយ លីហួរ ពង្រីកប្រតិបត្តិការសេវាផ្ទេរប្រាក់ កាន់តែទូលំទូលាយ

ព័ត៌មាន
ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនលីហួរ ផេប្រូ ភីអិលស៊ីបានប្រកាសភាពជាដៃគូរវាងគ្នា ដើម្បីបម្រើសេវាកម្មផ្ទេរប្រាក់របស់ស្ថាប័នទាំងពីរ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ