វិស័យធនាគារ

តើហាងឆេងមាស ប្រាក់ដុល្លារ រូបិយប័ណ្ណធំៗ និងទីផ្សារភាគហ៊ុនក្នុងពិភពលោកមានការប្រែប្រួលបែបណា ក្រោយធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់?


អ្វីដែលពិភពលោកទន្ទឹមរង់ចាំ និងតាមដានយ៉ាងយកចិត្តទុកដាក់ជាយូរមកហើយនោះបានកើតឡើងហើយ ក្រោយធនាគារកណ្តាលអាម៉េរិក បានបញ្ចុះអត្រាការប្រាក់ជាលើកដំបូងក្នុងរយៈពេលជាង៤ឆ្នាំមកនេះ ក្នុងរង្វង់០,៥០% មកនៅត្រឹមចន្លោះពី៤,៧៥% ទៅ៥% ក្នុងមួយឆ្នាំ កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា។ តើហាងឆេងមាស ប្រាក់ដុល្លារ រូបិយប័ណ្ណធំៗ និងចរន្ដជួញដូរភាគហ៊ុនក្នុងពិភពលោកមានការប្រែប្រួលបែបណា ក្រោយធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់នោះ?
វិស័យធនាគារ
ដោយ

ប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ថ្លៃភ្លាមៗ ក្រោយធនាគារកណ្តាលអាម៉េរិក បានបញ្ចុះអត្រាការប្រាក់០,៥០% កាលពីថ្ងៃពុធ ទី១៨ ខែកញ្ញា ហើយការបញ្ចុះអត្រាការប្រាក់នេះឆ្លុះបញ្ចាំងពីទំនុកចិត្តកាន់តែខ្លាំងឡើងថា អតិផរណានឹងបន្តធ្លាក់ចុះដល់កម្រិតគោលដៅប្រចាំឆ្នាំ២% របស់ធនាគារកណ្ដាលអាម៉េរិក​។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។

សន្ទស្សន៍តម្លៃប្រាក់ដុល្លារអាម៉េរិក បានធ្លាក់ចុះ០,៤៦% ដែលជាកម្រិតទាបបំផុតមិនធ្លាប់មានចាប់តាំងពីខែកក្កដា ឆ្នាំ២០២៣ មក។ ទន្ទឹមនេះប្រាក់អឺរ៉ូ បានហក់ឡើងថ្លៃឈានដល់ជិត១,១២ដុល្លារអាម៉េរិកក្នុង១អឺរ៉ូ ហើយប្រាក់ដុល្លារអាម៉េរិក ក៏បានធ្លាក់ថ្លៃ០,៨៦% ផងដែរ ធៀបនឹងប្រាក់យ៉េន ជប៉ុន ដោយក្នុង១ដុល្លារអាម៉េរិក ប្ដូរបានប្រមាណ១៤៣យ៉េន។

ងាកមកផ្សារភាគហ៊ុនវិញឃើញថា ភាគហ៊ុននៅអាស៊ី រួមទាំងប្រទេសចិន ហុងកុង ឥណ្ឌូនេស៊ី និងសិង្ហបុរីផង ក៏ដូចជានៅសហរដ្ឋអាម៉េរិក អូស្ត្រាលី និងប្រទេសជប៉ុន សុទ្ធតែបានហក់ឡើង បន្ទាប់ពីធនាគារកណ្តាលអាម៉េរិក បានបញ្ចុះអត្រាការប្រាក់០,៥០% និងផ្ដល់សញ្ញាថា ខ្លួនអាចនឹងបញ្ចុះអត្រាការប្រាក់បន្ថែមទៀតនៅប៉ុន្មានខែខាងមុខ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Economic Times។

ហើយអ្វីដែលជាគួរឱ្យកត់សម្គាល់នោះ គឺផ្សារភាគហ៊ុនជប៉ុន បានហក់ឡើងខ្ពស់រហូតដល់ទៅ២,៨% បន្ទាប់ពីធនាគារកណ្ដាលអាម៉េរិក បញ្ចុះអត្រាការប្រាក់។ នេះយោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន នីកេ អេស៊ា។

ក្រឡេកមកមើលទីផ្សារមាសឯណេះវិញឃើញថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងរហូតដល់ទៅ១,២% ឈានដល់២.៦០០ដុល្លារអាម៉េរិក ក្នុង១អោន ឬ ៣.១៧០ដុល្លារអាម៉េរិកក្នុង១តម្លឹង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានអន្តរជាតិ ដ៏ល្បីល្បាញ Bloomberg៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារ ABA បន្ថែមដើមទុន 220 លានដុល្លារ ប្ដេជ្ញារួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា

ព័ត៌មាន
ABA ដែលជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជា បានទទួលការអនុម័តសម្រាប់ការបន្ថែមដើមទុនចំនួន 220 លានដុល្លារ ពីធនាគារជាតិកាណាដា ដែលជាភាគហ៊ុន…

តើទឹកជំនន់ដែលបង្កឡើងដោយឥទ្ធិពលព្យុះ បានឆក់យកជីវិតមនុស្ស និងបំផ្លាញទ្រព្យសម្បត្តិនៅតំបន់អឺរ៉ុប និងអាស៊ី យ៉ាងណាដែរ?

ព័ត៌មាន
គ្រោះមហន្តរាយធម្មជាតិ បណ្តាលមកពីព្យុះ និងទឹកភ្លៀង បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិយ៉ាងសម្បើម និងសម្លាប់មនុស្សជាតិរាប់សិបនាក់ នៅតំបន់អឺរ៉ុប ន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ