វិស័យធនាគារ

អ៊ីរ៉ាក់ដាក់បម្រាមធនាគារក្នុងស្រុកចំនួន៨ មិនឱ្យធ្វើប្រតិបត្តិការប្រាក់ដុល្លារអាម៉េរិក


ប្រទេសអ៊ីរ៉ាក់ បានប្រកាសដាក់បម្រាមហាមឃាត់ធនាគារពាណិជ្ជក្នុងស្រុកចំនួន៨ មិនឱ្យធ្វើប្រតិបត្តិការជាប្រាក់ដុល្លារអាម៉េរិក ក្រោមមូលហេតុកាត់បន្ថយការក្លែងបន្លំ ការលាងលុយកខ្វក់ និងការប្រើប្រាស់រូបិយប័ណ្ណអាម៉េរិកខុសច្បាប់ជាដើម។ ការដាក់ចេញបម្រាមនេះធ្វើឡើងនៅប៉ុន្មានថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចរបស់មន្ត្រីរតនាគារកំពូលរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសនេះ។
វិស័យធនាគារ
ដោយ

សារព័ត៌មានបរទេសបានរាយការណ៍ថា ស្ថាប័នធនាគារពាណិជ្ជទាំង៨ខាងលើ ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងដំណើរការដេញថ្លៃប្រាក់ដុល្លារប្រចាំថ្ងៃរបស់ធនាគារកណ្តាលអ៊ីរ៉ាក់ ដែលជាប្រភពសំខាន់នៃរូបិយប័ណ្ណ ដែលពឹងផ្អែកលើការនាំចូល ហើយវាបានក្លាយជាចំណុចស្នូល នៃការបង្រ្កាបរបស់អាម៉េ ​រិក​លើការរត់ពន្ធលុយដុល្លារទៅកាន់ប្រទេសអ៊ីរ៉ង់។

នេះអាចជាការសម្រេចចិត្តដ៏លំបាកមួយរបស់អ៊ីរ៉ាក់ ដោយសារបច្ចុប្បន្ន អ៊ីរ៉ាក់ កំពុងពឹងពាក់ខ្លាំងលើរបបទីក្រុងវ៉ាស៊ីនតោន និងរបបទីក្រុងតេហេរ៉ង់។ ប៉ុន្តែការសម្រេចចិត្តរបស់អ៊ីរ៉ាក់នេះ អាចជាមូលហេតុមួយពាក់ព័ន្ធនឹងទុនបម្រុងតម្លៃជាង១០០ពាន់លានដុល្លារនៅសហរដ្ឋអាម៉េរិក ដែលអ៊ីរ៉ាក់កំពុងត្រូវការ ដើម្បីធានានូវលទ្ធភាពទទួលបានការទូទាត់លើការនាំចេញប្រេង និងហិរញ្ញវត្ថុតាមច្រកអាម៉េរិក។

ជុំវិញបញ្ហានេះអ្នកនាំពាក្យរតនាគារអាម៉េរិក បាននិយាយថា ខ្លួនសូមសរសើរដល់ការបន្តអនុវត្តដោយធនាគារកណ្តាលអ៊ីរ៉ាក់ ដើម្បីការពារប្រព័ន្ធហិរញ្ញវត្ថុអ៊ីរ៉ាក់ពីការរំលោភបំពានលើភាពស្របច្បាប់របស់អ៊ីរ៉ាក់ ប៉ុន្តែប្រធានសមាគមធនាគារឯកជនអ៊ីរ៉ាក់មិនពន្យល់ករណីនេះឡើយ ។ ការដាក់ចេញបម្រាមមិនឱ្យធ្វើប្រតិបត្តិការប្រាក់ដុល្លារលើធនាគារ៨នៅអ៊ីរ៉ាក់នៅពេលនេះ មិនមែនជាករណីដំបូងនោះទេ ពោលគីកាលពីខែកក្កដា ឆ្នាំ២០២៣ អ៊ីរ៉ាក់ ក៏ធ្លាប់ដាក់បម្រាមធនាគារចំនួន១៤លើបញ្ហានេះផងដែរ។

កាលពីសប្តាហ៍មុន លោក ប្រាយអេន ណេលសិន (Brian Nelson) អនុរដ្ឋមន្រ្តីទទួលបន្ទុករតនាគារ​អាម៉េរិក គឺជាអ្នកដែលបានទៅ ជួបមន្ត្រីកំពូលអ៊ីរ៉ាក់នៅទីក្រុងបាកដាដ ដើម្បីពិភាក្សាអំពីរបៀបការពារប្រព័ន្ធហិរញ្ញវត្ថុអ៊ីរ៉ាក់ និងអន្តរជាតិពីឧក្រិដ្ឋជន ពុករលួយ និងភេរវករ ស្របពេលដែលរតនាគារអាម៉េរិកបានប្រកាសចំណាត់ការប្រឆាំងនឹងធនាគារអ៊ីរ៉ាក់មួយចំនួនថា មានជាប់ពាក់ព័ន្ធក្នុងការបង្វែរប្រាក់រាប់សិបពាន់លានដុល្លារទៅកាន់ក្រុមដែលគាំទ្រដោយអ៊ីរ៉ង់៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាម៉េរិកបង្ហាញកញ្ចប់ថវិកា១១៨ពាន់លានដុល្លារ ដើម្បីចំណាយលើសន្តិសុខព្រំដែន និងផ្តល់ជំនួយឱ្យអ៊ុយក្រែន និងអ៊ីស្រាអែល

ព័ត៌មាន
ព្រឹទ្ធសភាអាម៉េរិក កាលពីថ្ងៃអាទិត្យ បានបង្ហាញច្បាប់សន្តិសុខព្រំដែនដែលគ្រោងនឹងចំណាយថវិកាចំនួន១១៨ពាន់លានដុល្លារ រួមទាំងជំនួយសម្រាប់ប្រទេសអ…

ការវិនិយោគក្រៅប្រទេសរបស់ចិនកើនឡើងជិត៨០% នៅឆ្នាំ២០២៣ ទោះបីសេដ្ឋកិច្ចចិនជួបព្យុះភ្លៀង

ព័ត៌មាន
របាយការណ៍ថ្មីមួយបានបង្ហាញថា ការវិនិយោគរបស់ចិន នៅក្នុងបណ្តាប្រទេស ដែលចូលរួមក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ (BRI) ក្នុងឆ្នាំ២០២៣ ក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ