វិស័យធនាគារ

អាម៉េរិកគ្រោងដាក់ទណ្ឌកម្មលើធនាគារចិន ដែលពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មជាមួយរុស្ស៊ី


សហរដ្ឋអាម៉េរិកកំពុងរៀបចំផែនការដាក់ទណ្ឌកម្មដោយកាត់ផ្តាច់ធនាគារចិនមួយចំនួនចេញពីប្រព័ន្ធហិរញ្ញវត្ថុពិភពលោក ហើយក្រុមមន្ត្រីមហាអំណាចមួយនេះរំពឹងថា ការសម្រេចចិត្តថ្មីនេះ នឹងបញ្ឈប់ការគាំទ្រផ្នែកពាណិជ្ជកម្មរបស់ទីក្រុងប៉េកាំង ចំពោះផលិតកម្មយោធារបស់រុស្ស៊ី។ ចាប់តាំងពីរងទណ្ឌកម្មពីសហគមន៍អន្តរជាតិរុស្ស៊ី បាន និងកំពុងពង្រឹងការទូទាត់ជារូបិយប័ណ្ណជាតិរបស់ខ្លូន ហើយការធ្វើពាណិជ្ជកម្មជាមួយចិន គឺប្រើប្រាស់លុយយន់។
វិស័យធនាគារ
ដោយ

សារព័ត៌មានបស្ចិមប្រទេសធំៗបានរាយការណ៍ថា នៅក្នុងអំឡុងពេលរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាម៉េរិកលោក អេនតូនី ប្លីនឃេន (Antony Blinken) ធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងសប្តាហ៍នេះ សម្ពាធផ្នែកហិរញ្ញវត្ថុ និងការរារាំងពាណិជ្ជកម្មចិន-រុស្ស៊ី អាចជារបៀបវារៈការទូតមួយ ដែលនឹងត្រូវលើកយកមកជជែកជាមួយភាគីចិន។

លោក ប្លីនឃេន កាលពីថ្ងៃសុក្រ សប្តាហ៍មុន បានរិះគន់ការគាំទ្ររបស់ចិនសម្រាប់ឧស្សាហកម្មការពារជាតិរបស់រុស្ស៊ី ដោយនិយាយថា ទីក្រុងប៉េកាំង គឺជាអ្នករួមចំណែកចម្បងក្នុងសង្គ្រាមរបស់ទីក្រុងម៉ូស្គូក្នុងប្រទេសអ៊ុយក្រែន តាមរយៈការផ្តល់គ្រឿងបន្លាស់សំខាន់ៗសម្រាប់សព្វាវុធ។

នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ មន្ត្រីអាម៉េ​រិកកំពុងបង្កើនសម្ពាធលើប្រទេសចិន ដោយព្រមានថា ទីក្រុងវ៉ាស៊ីនតោនត្រៀមខ្លួនជាស្រេច ដើម្បីចាត់វិធានការប្រឆាំងនឹងស្ថាប័នហិរញ្ញវត្ថុចិនណា ដែលសម្របសម្រួលពាណិជ្ជកម្មលើទំនិញដែលមានទាំងការប្រើប្រាស់ស៊ីវិល និងយោធា។

ធនាគារប្រជាជនចិន និងរដ្ឋបាលនិយ័តកម្មហិរញ្ញវត្ថុជាតិ ដែលជានិយ័តករធនាគារកំពូលរបស់ប្រទេសចិន មិនបានឆ្លើយតបភ្លាមៗចំពោះបញ្ហាដែលអាម៉េ​រិកដាក់សម្ពាធនោះទេ។ប្រទេសចិន និងរុស្ស៊ីបានជំរុញការដោះដូរពាណិជ្ជកម្មជាប្រាក់យន់ ជំនួសឱ្យប្រាក់ដុល្លារ ដែលជាកិច្ចខិតខំប្រឹងប្រែងមួយ ដែលអាចការពារសេដ្ឋកិច្ចរបស់ពួកគេពីការកើនឡើងនៃទណ្ឌកម្មរបស់សហរដ្ឋអាម៉េ​រិក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


រុស្ស៊ីព្រមានថា ពិភពលោកកំពុងស្ថិតនៅលើមាត់ជ្រោះ នៃការផ្ទុះសង្គ្រាមនុយក្លេអ៊ែ

ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសរបស់រុស្ស៊ី លោក សឺហ្កេ ឡាវរ៉ូវ បាននិយាយកាលពីថ្ងៃចន្ទថា ការបន្តគាំទ្ររបស់សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនចំពោះប្រ…

ព្រលានយន្តហោះឆាងអ៊ីរបស់សិង្ហបុរី ជ្រុះបាត់តំណែងជាព្រលានល្អបំផុតនៅក្នុងពិភពលោក

ព័ត៌មាន
លទ្ធផលនៃការបោះឆ្នោតរៀបចំឡើងដោយក្រុមហ៊ុនអង់គ្លេស Skytrax ដែលជាអ្នកវាយតម្លៃក្រុមហ៊ុនអាកាសចរណ៍ និងអាកាសយានដ្ឋានក្នុងពិភពលោកបានបង្ហាញថា អា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ