កម្ពុជា-ជប៉ុន

សម្ដេច ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខជាមួយរដ្ឋាភិបាលជប៉ុន ដែលរងគ្រោះដោយសាររញ្ជួយដី


សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសាររំលែកទុក្ខជូនចំពោះឯកឧត្តម ហ្វូមីអូ គីស៊ីដា (Kishida Fumio) នាយករដ្ឋមន្ត្រីជប៉ុន ក្រោយប្រទេសនេះបានជួបគ្រោះរញ្ជួញដីកម្រិត៧.៦រ៉ិចទ័រ ដែលបានបង្កការខូចខាតដល់ទ្រព្យសម្បត្តិ ហេដ្ឋារចនាសម្ព័ន្ធនានា និងបានបង្កពលរដ្ឋមួយចំនួនរងរបួស និងបាត់បង់អាយុជីវិត។
1
ដោយ

នៅក្នុងសាររំលែកទុក្ខនោះ សម្ដេចធិបតី បានបង្ហាញអារម្មណ៍សោកស្ដាយជាពន់ពេកចំពោះការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន និងការបាត់បង់អាយុជីវិតរបស់ពលរដ្ឋ ដែលបណ្តាលមកពីគ្រោះធម្មជាតិដ៏មហាប្រល័យមួយនេះ។

ទន្ទឹមគ្នានេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ក៏បានចូលរួមរំលែកទុក្ខ និងអាណិតអាសូរយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសអ្នកដែលរងគ្រោះដោយគ្រោះមហន្តរាយនេះ និងបានជូនពរឱ្យអ្នករបួសឆាប់ជាសះស្បើយ ហើយរំពឹងថា ប្រទេសជប៉ុននឹងអាចយកឈ្នះលើគ្រោះមហន្តរាយនេះបានយ៉ាងឆាប់រហ័សផងដែរ។

យោងតាមសារព័ត៌មានធំៗបានរាយការណ៍ថា គ្រោះរញ្ជួយដីកាលពីថ្ងៃចូលឆ្នាំសកលកន្លងទៅ បានវាយប្រហារចំតំបន់ភាគកណ្តាលប្រទេសជប៉ុន បណ្ដាលឱ្យមានអ្នកស្លាប់ប្រមាណ៩០នាក់ និងជាង២០០នាក់ទៀតបានបាត់ខ្លួន ខណៈហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានរងការខូចខាតយ៉ាងដំណំ៕

អត្ថបទ៖ បូ ដូឡា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅឆ្នាំ២០២៣ កូរ៉េលក់រថយន្តបានលើស៨លានគ្រឿងជាលើកដំបូងមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៨

ព័ត៌មាន
ទិន្នន័យឧស្សាហកម្មយានយន្តរបស់កូរ៉េខាងត្បូងបានបង្ហាញកាលពីថ្ងៃពុធ ទី៣ ខែមករា ថា ការលក់ចេញរថយន្តសរុបបញ្ចូលគ្នារបស់បណ្ដាក្រុមហ៊ុនផលិតរថយន្តក្ន…

ទីផ្សារស្ងប់ស្ងាត់ពេក ហុងកុង ប្រកាសផ្អាកលក់ដីលំនៅឋាន និងដីពាណិជ្ជកម្មក្នុងត្រីមាសទី១ នេះ

ព័ត៌មាន
ក្រុងហុងកុង បានប្រកាសផ្អាកលក់ដីលំនៅឋាន និងពាណិជ្ជកម្មក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៤ ខណៈតម្លៃផ្ទះឯកជនក្នុងខែវិច្ឆិកា បានបន្តធ្លាក់ចុះដល់កម្រិត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ