ក្រសួងសាធារណការ

ក្រសួងសាធារណការរំពឹងកំពង់ពហុបំណងកំពង់ឆ្នាំង ជួយជំរុញការដឹកជញ្ចូន និងនាំចេញកសិផល


បច្ចុប្បន្ននេះកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់បើកប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការនាពេលឆាប់ៗខាងមុខ។ ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ចូនរំពឹងថា កំពង់ផែដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ នឹងរួមចំណែកជួយសម្រួលដល់ការដឹកជញ្ចូន និងជំរុញការនាំចេញកសិផលរបស់ប្រជាពលរដ្ឋក្នុងខេត្តនានាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមផ្លូវទឹកឲ្យកាន់តែប្រសើរបន្ថែមទៀត។
ក្រសួងសាធារណការរំពឹងកំពង់ពហុបំណងកំពង់ឆ្នាំង ជួយជំរុញការដឹកជញ្ចូន និងនាំចេញកសិផល

ក្រៅពីផ្តល់ការងារជូនប្រជាពលរដ្ឋ កំពង់ផែនេះ នឹងរួមចំណែកជួយកាត់បន្ថយការចំណាយពេលវេលានិងថ្លៃដឹកជញ្ជូន ក៏ដូចជាការខូចខាតផ្លូវថ្នល់ដែលបណ្តាលមកពីការដឹកទំនិញធ្ងន់ៗផងដែរ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ចូនរំពឹងថា ក្រោយកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងដាក់ឲ្យដំណើរការវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលដល់ការដឹកជញ្ចូន និងជំរុញការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមផ្លូវទឹកឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ព្រោះបើតាមការគូសបញ្ជាក់របស់ថ្នាក់ដឹកនាំរូបនេះ គោលបំណងនៃការបង្កើតកំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ គឺដើម្បីជួយសម្រួល និងជំរុញការដឹកជញ្ជូន និងនាំចេញកសិផលពីខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តកំពង់ធំ ទៅកាន់ទីផ្សារជាតិ និងអន្តរជាតិតាមរយៈផ្លូវទឹក។
ថ្នាក់ដឹកនាំរូបនេះជឿជាក់ថា តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងប្រតិបត្តិការដឹកជញ្ជូនទំនិញចូលកំពង់ផែមួយនេះ វានឹងជួយបង្កើនប្រសិទ្ធភាពការងារ កាត់បន្ថយការដឹកជញ្ជូនលើសទម្ងន់កម្រិតដោយច្បាប់ ជាពិសេសផ្តល់នូវតម្លាភាព ក្នុងការធ្វើអាជីវកម្មរបស់វិស័យឯកជន លើកស្ទួយសេដ្ឋកិច្ច និងធានាការគ្រប់គ្រងចំណូលជូនជាតិបានកាន់តែប្រសើរ។

តាមរយៈប្រព័ន្ធដឹកជញ្ជូននេះ វានឹងជួយកាត់បន្ថយការចំណាយពេលវេលា និងតម្លៃក្នុងការដឹកជញ្ជូន ជាពិសេសជួយកាត់បន្ថយការដឹកជញ្ជូនធុនធ្ងន់តាមផ្លូវថ្នល់ ដែលជាមូលហេតុនាំឱ្យផ្លូវថ្នល់ងាយរងនូវការខូចខាត។ ម្យ៉ាងវិញទៀតការសាងសង់កំពង់ផែ និងមណ្ឌលភស្តុភារកម្មនេះ ក៏បានផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តកំពង់ឆ្នាំង និងតំបន់ជុំវិញផងដែរ។
បច្ចុប្បន្ននេះកំពង់ផែពហុបំណងនិងមណ្ឌលភស្តុភារកម្មកំពង់ឆ្នាំងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់បើកឲ្យធ្វើប្រតិបត្តិការដឹកជញ្ជូន និងនាំចេញជាផ្លូវការនាពេលមុខ។ កំពង់ផែពហុបំណង និងមណ្ឌលភស្តុភារកម្មនេះ បានរៀបចំបំពាក់នូវឧបករណ៍បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងប្រព័ន្ធកត់ត្រារថយន្តដឹកជញ្ជូនដោយស្វ័យប្រវត្តិ Smart Truck Monitoring System (STM) ដែលមានលក្ខណៈងាយស្រួលសម្រាប់គ្របគ្រង តាមដាន និងត្រួតពិនិត្យរបាយការណ៍។ ប្រព័ន្ធដែលរៀបចំដោយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈនេះ មានសមត្ថភាពកត់ត្រា និងគណនាទម្ងន់ទំនិញ និងចេញវិក្កយបត្រដឹកជញ្ជូន QR Code បានភ្លាមៗ ព្រមទាំងផ្តល់ជូនរបាយការណ៍យ៉ាងសុក្រិត្យ ព្រមទាំងអាចចែករំលែកទិន្នន័យជូនក្រសួងស្ថាប័ន្ធពាក់ព័ន្ធ តាមរយៈប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងសាធារណការនិងដឹកជញ្ជូនផងដែរ៕




អត្ថបទបន្ទាប់


សម្តេចចង់ឃើញអង្ករឆ្ងាញ់កម្ពុជានៅក្នុងទីផ្សារសិង្ហបុរី និងជំរុញឲ្យមន្ត្រីទូតទាំងអស់ត្រូវចេះធ្វើពាណិជ្ជកម្ម

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅចង់ឲ្យអង្ករឆ្ងាញ់របស់កម្ពុជាមានវត្តមាននៅលើទីផ្សារសិង្ហបុរី ដែលជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើន និងជាអ្នកនាំចូលកស…

លោក ឌុចទែរតេ ថា ហ្វីលីពីនអាចនឹងក្លាយជា«ទីកន្លែងបញ្ចុះសព» ប្រសិនបើការប្រកួតប្រជែងរវាងអាមេរិក និងចិនគ្រប់គ្រងលែងបាន

ព័ត៌មាន
អតីតប្រធានាធិបតីហ្វលីពីនដែលគេស្គាល់ថាជាមេដឹកនាំកណ្តាប់ដៃដែក លោក រ៉ូឌ្រីហ្កូ ឌុចទែរតេ បានចេញមុខប្រមានកាលពីពេលថ្មីៗនេះថា ប្រទេសរបស់លោកអ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ