អត្ថបទពាណិជ្ជកម្ម

ខ្មែរ ប៊ែវើរីជីស ជាសហគ្រាសខ្មែរតែមួយគត់ ដែលទទួលបានពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន ឆ្នាំ ២០២៤


ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនខ្មែរតែមួយគត់ ក្នុងចំណោមក្រុមហ៊ុនកំពូលទាំង១០ នៅអាស៊ាន ដែលទទួលបានពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារការងារដ៏ល្អឥតខ្ចោះ-អាស៊ាន (ASEAN-OSHNET Excellence Award) ពីកម្មវិធីពានរង្វាន់ បណ្ដាញសុវត្ថិភាព និងសុខុមាលភាពការងារអាស៊ានឆ្នាំ២០២៤ (ASEAN-OSHNET AWARDS 2024) ដែលរៀបចំឡើងនៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤។
ខ្មែរ ប៊ែវើរីជីស ជាសហគ្រាសខ្មែរតែមួយគត់ ដែលទទួលបានពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារដ៏ល្អឥតខ្ចោះ-អាស៊ាន ឆ្នាំ ២០២៤
ដោយ
អំពី Khmer Beverages

ការទទួលបានពានរង្វាន់ថ្នាក់តំបន់មួយនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែង​ដ៏មោះមុត របស់ក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស អំពីការគ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខភាព​ការងារ​សម្រាប់កម្មករ​និយោជិតគ្រប់ជាន់ថ្នាក់ និងបង្ហាញពីមោទកភាព ដ៏អស្ចារ្យមួយទៀត​ក្នុងនាមជាក្រុមហ៊ុនខ្មែរ។ ​

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជា​ប្រធានក្រុមអគ្គនាយក​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងថា ការអនុវត្ត​ស្ដង់ដារសុវត្ថិភាព គឺជាកិច្ចការអាទិភាព ដែលក្រុមហ៊ុន​ ខ្មែរ ប៊ែវើរីជីស តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បី​ធានាបានថា គ្រប់អតិថិជនទាំងអស់ ទទួលបាន​នូវ​ផលិតផល​ដែលមានសុវត្ថិភាព និងគុណភាពខ្ពស់បំផុត។ ទន្ទឹមគ្នានេះ កម្មករនិយោជិតទាំងអស់ ទទួលបានការមើលថែយ៉ាងកក់ក្ដៅ ប្រកបដោយ​ការទទួលខុសត្រូវខ្ពស់ពីសំណាក់ក្រុមហ៊ុន ទាំងសុវត្ថិភាពផ្នែកផ្លូវកាយ និងផ្លូវចិត្ត​នាអំឡុងពេលធ្វើការ និងពេលត្រឡប់ទៅដល់ផ្ទះវិញ។ ដូច្នេះហើយ ទើបធ្វើឲ្យបុគ្គលិក​ទាំងអស់តែងតែចាត់ទុក​កន្លែងការងារដូចជា​ផ្ទះទី២របស់ខ្លួន។

អ្នកឧកញ៉ា បន្ថែមថា ចំពោះការទទួលបានពានរង្វាន់បណ្ដាញសុវត្ថិភាព និងសុខុមាលភាព​ការងារ​អាស៊ាន​ឆ្នាំ២០២៤នេះ គឺជាកម្លាំងជំរុញទឹកចិត្តដ៏ខ្លាំងក្លា​ដល់ក្រុមហ៊ុន​ខ្មែរ ប៊ែវើរីជីស ដើម្បីអភិវឌ្ឍ​ស្ដង់ដារ​សុវត្ថិភាព​នៅក្នុងក្រុមហ៊ុនឲ្យកាន់តែប្រសើរឡើងថែមទៀត។

ពានរង្វាន់គ្រប់គ្រងប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារការងារដ៏ល្អឥតខ្ចោះ-អាស៊ាន ត្រូវបានផ្ដួចផ្ដើម និងរៀបចំឡើង​​ដោយក្រសួងការងារនៃប្រទេសសមាជិកអាស៊ាន ក្នុងគោលបំណង​គាំទ្រ​​ដល់​ឧត្តមភាព និងការអនុវត្ត​ល្អបំផុត​របស់​សហគ្រាសក្នុងការលើកកម្ពស់​សុវត្ថិភាព និងស្ដង់ដារ​សុខុមាលភាព​នៅកន្លែងធ្វើការងារ ហើយនេះ គឺជាលើកទី៥ហើយ ដែលកម្មវិធី ត្រូវបានរៀបចំ​ឡើង​។

ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ដែរថា ពានរង្វាន់គ្រប់គ្រង​ប្រព័ន្ធសុវត្ថិភាព និងសុខុមាលភាពការងារការងារដ៏ល្អឥតខ្ចោះ-អាស៊ាន តំណាងឲ្យតម្លៃរួម ការប្តេជ្ញាចិត្ត និងអំពាវនាវ​ឲ្យមានសកម្មភាពបន្ដ​ឆ្ពោះទៅរក​ស្ដង់ដារសុវត្ថិភាព និងសុខុមាលភាព​ខ្ពស់បំផុត​នៅកន្លែងធ្វើការងារ​នៅអាស៊ាន។

ខ្មែរ ប៊ែវើរីជីស គឺជាក្រុមហ៊ុនក្នុងស្រុកដ៏ធំជាងគេមួយ ដែលបាន​វិនិយោគ​រាប់លានដុល្លារ ដើម្បីអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មរោងចក្រ​លំដាប់ពិភពលោក តាមរយៈការប្រើប្រាស់​ម៉ាស៊ីន និងបច្ចេកវិទ្យាស្ដង់ដារខ្ពស់ ទំនើបចុងក្រោយ ដើម្បីផលិតផលបាននូវផលិតផល Made in Cambodia ដ៏ល្អបំផុត​។ មិនត្រឹមតែប៉ុណ្ណោះ នាពេលកន្លងមក ក្រុមហ៊ុន ដែលវិនិយោគដោយ​វិនិយោគិនខ្មែរ១០០%នេះ ក៏បានទទួលវិញ្ញាប័នបត្រ​ និងពានរង្វាន់ជាច្រើនទៀតដូចជា ISO 14001 បញ្ជាក់អំពីប្រព័ន្ធគ្រប់គ្រងបរិស្ថាន, ISO 9001 បញ្ជាក់អំពីប្រព័ន្ធគ្រប់គ្រងគុណភាព, World-Class Operations Management ជាពានរង្វាន់គ្រប់គ្រង​ច្រវាក់ផលិតកម្មលំដាប់​ពិភពលោក ព្រមទាំងមេដាយមាស Monde Selection ចំនួន ៣៧គ្រឿង ច្រើនជាងគេនៅកម្ពុជា បញ្ជាក់ពីការវាយតម្លៃគុណភាពផលិតផល៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា និងម៉ាឡេស៊ី ដាក់ឲ្យប្រើប្រាស់ការទូទាត់ឆ្លងដែនតាមកូដ QR ជាផ្លូវការ

ព័ត៌មាន
ធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលម៉ាឡេស៊ី (BNM) នៅថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការគម្រោងទូទាត់ឆ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ