វិស័យធនាគារនៅកម្ពុជា នៅតែមានស្ថិរភាពនិងរឹងមាំ!

លោកជំទាវ ជា សិរី ចាត់ទុកការបើកសាខាថ្មីធនាគារ ជីប ម៉ុង បានបង្ហាញពីភាពរឹងមាំនៃវិស័យធនាគារនៅកម្ពុជា


បច្ចុប្បន្នវិបត្តិសាកលធំៗ ដែលបានកើតឡើងជាបន្តបន្ទាប់លើពិភពលោក បាននិងកំពុង បន្តគំរាមកំហែងដល់សេដ្ឋកិច្ចពិភពលោក និងតំបន់ ជាពិសេសការកើនឡើងនូវអត្រាការប្រាក់ខ្ពស់តែម្ដង។ ទោះជាបែបនេះក្ដី សម្រាប់អ្នកជំនាញនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុកម្ពុជា បានកត់សម្គាល់ឃើញថា វិស័យធនាគារនៅកម្ពុជា មានការអភិវឌ្ឍយ៉ាងឆាប់រហ័សគួរឲ្យកត់សម្គាល់ ក៏ដូចជា បន្តរក្សាបាននូវកំណើនជាវិជ្ជមាន។
វិស័យធនាគារនៅកម្ពុជា នៅតែមានស្ថិរភាពនិងរឹងមាំ!

ថ្នាក់ដឹកនាំជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជាអះអាងថា ភាពរីកចម្រើនរបស់វិស័យធនាគារនៅកម្ពុជា ក៏មានការចូលរួមយ៉ាងសំខាន់ពីធនាគារ ជីប ម៉ុង ផងដែរ ពិសេសការសម្ពោធដាក់ឲ្យប្រើប្រាស់សាខាថ្មីជាបន្តបន្ទាប់របស់ធនាគារ ជីប ម៉ុង តែម្ដង។ ការសម្ពោធដាក់ឲ្យប្រើប្រាស់សាខាថ្មីជាបន្តបន្ទាប់របស់ធនាគារ ជីប ម៉ុង មិនត្រឹមតែរួមចំណែកសំខាន់ ក្នុងការចូលរួមលើកកម្ពស់វិស័យធនាគារនៅកម្ពុជាប៉ុណ្ណោះទេ តែវាក៏បានជួយបង្កើននូវទំនុកចិត្តដល់សាធារណៈជនមកលើវិស័យធនាគារកម្ពុជា និងជួយជំរុញការទាក់ទាញអ្នកវិនិយោគពីខាងក្រៅ ផងដែរ។

លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា កត់សម្គាល់ឃើញថា ដ្បិតបច្ចុប្បន្ន វិបត្តិសាកលនានា ពិសេសការអូសបន្លាយនៃសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន បណ្ដាលឲ្យអត្រាប្ដូរប្រាក់សាកល រួមទាំងនៅកម្ពុជាមានការកើនឡើងបន្តិចក្តី តែសម្រាប់វិស័យធនាគារកម្ពុជា នៅតែមានស្ថិរភាព និងរឹងមាំ។ ទន្ទឹមនឹងកត់សម្គាល់ឃើញពីភាពរីកចម្រើននៃវិស័យធនាគារនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ការពង្រីកសាខារបស់ធានាក្នុងស្រុកក៏នៅតែបន្តមានជាហូរហែផងដែរ។

ជាមួយគ្នានោះ លោកជំទាវក៏បានបង្ហាញការកោតសរសើរចំពោះ ធនាគារ ជីប ម៉ុង និងក្រុមហ៊ុន ជីប ម៉ុង ទាំងមូល ដែលតែងនាំមកជូនប្រជាជនកម្ពុជានូវផលិតផល និងសេវាកម្មជាច្រើន ប្រកបដោយគុណភាពខ្ពស់ ព្រមទាំងបានចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិកម្ពុជាផងដែរ។ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជារូបនេះសង្កត់ធ្ងន់ថា ការសម្ពោធដាក់ឲ្យប្រើប្រាស់សាខាថ្មីររបស់ធនាគារ ជីប ម៉ុង មិនត្រឹមតែជួយរួមចំណែកលើកកម្ពស់វិស័យធនាគារនៅកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាផ្នែកមួយជួយបង្ហាញពីភាពរឹងមាំរបស់សេដ្ឋកិច្ចកម្ពុជាដល់វិនិយោគិនបរទេស ក៏ដូចជាទាក់ទាញពួកគេឲ្យមកបោះទុនវិនិយោគនៅកម្ពុជាផងដែរ។

អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង និងជាប្រធានក្រុមប្រឹក្សាភិបាលធនាគារ ជីប ម៉ុង បានចាត់ទុកការបើកសាខាថ្មីរបស់ធនាគារ ជីប ម៉ុង បន្ថែម គឺជាការឆ្លុះបញ្ចាំងអំពីការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំធនាគារ និងការពង្រីកវិសាលភាពសេវាកម្មឲ្យខិតកាន់តែជិតទៅដល់អតិថិជន និងភាពងាយស្រួល និងសម្បូរបែបស្របតាមកំណើនសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន និងទៅអនាគត។ សម្រាប់អ្នកឧកញ៉ា លាង ម៉េង បើទោះបី ជាស្ថានភាពសេដ្ឋកិច្ចសកលលោក កំពុងជួបឧបសគ្គយ៉ាងណាក៏ដោយ តែមិនបានរាំងស្ទះដល់ភាពរីកចម្រើន និងការអភិវឌ្ឍខ្លួនរបស់ក្រុមហ៊ុន ជីប ម៉ុង នោះឡើយ ដែលធ្វើឲ្យក្រុមហ៊ុនមួយនេះអាចពង្រីកខ្លួនជាបន្តបន្ទាប់។ ជាក់ស្ដែង គិតមកត្រឹមពាក់កណ្តាលឆ្នាំ២០២៣ ទ្រព្យសកម្មរបស់ធនាគារ ជីប ម៉ុង នៅតែអាចកើនឡើងរហូតដល់១៣០០លានដុល្លារអាមេរិក ដោយឡែកប្រាក់កម្ចីបានកើនឡើងដល់៧៧២លានដុល្លារអាមេរិក និងប្រាក់បញ្ញើបានកើនឡើងដល់១១០០លានដុល្លារអាមេរិក។ អ្នកឧកញ៉ា លាង ម៉េង បានបញ្ជាក់ទៀតថា បើទោះបីធនាគារកូនខ្មែរមួយនេះបានបោះជំហានចូលទីផ្សារក្រោយគេបន្តិចមែន ប៉ុន្តែធនាគារមានភាគទុនិក ដែលមានយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយ ក្នុងការប្រែក្លាយធនាគារ ជីប ម៉ុង ឱ្យក្លាយជាធនាគារឈានមុខគេ និងអាចឈជើងលើទីផ្សារច្រើនឆ្នាំទៅមុខទៀត។

បើតាមលោកជំទាវបណ្ឌិត ជា សិរី បើទោះបីស្ថិតក្នុងស្ថានភាពនេះពិភពលោកជួបប្រឈមនឹងវិបត្តិនានាក្ដី ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចកម្ពុជា នៅតែបន្តមានសុខភាពល្អ ដែលគាំទ្រជាចម្បងដោយកំណើននៃវិស័យវិស័យទេសចរណ៍ វឌ្ឍនភាពនៃវិស័យកសិកម្ម និងការងើបឡើងវិញនៃវិស័យសំណង់ ដោយរំពឹងថា នឹងមានកំណើនក្នុងរង្វង់៥,៥% ជាមួយអតិផរណាប្រមាណ២%។ ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ធនាគារអភិវឌ្ឍអាស៊ី ហៅកាត់ ADB កាលពីពេលថ្មីៗ បានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៣មកនៅត្រឹម៥,៣% ប៉ុណ្ណោះ ខណៈដែលកាលពីមុនធ្លាប់ព្យាករថា នឹងមានកំណើន៥,៥%។ កត្តាដែលធ្វើឲ្យស្ថាប័នអន្តរជាតិមួយនេះ ទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា មកនៅអត្រាទាបជាការមុនយ៉ាងដូច្នេះ គឺដោយសារតែការធ្លាក់ចុះយឺតជាងការំពឹងទុក នៃកំណើននៅក្នុងវិស័យឧស្សាហកម្មនៅក្នុងឆមាសទី១ឆ្នាំនេះ។ ទោះយ៉ាងណាក៏ដោយ ធនាគារ ADB នៅតែរក្សាការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងអត្រាខ្ពស់ដល់ ៦% នៅឆ្នាំ២០២៤ខាងមុខ៕

អត្ថបទ៖ ខន ណារី និងរូបភាព ទឹម សុខម៉េង




អត្ថបទបន្ទាប់


កូរ៉េខាងត្បូងស្នើឱ្យសហរដ្ឋអាមេរិកដោះស្រាយបញ្ហាពាណិជ្ជកម្មបន្ទះឈីប

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃសុក្រនេះបាននិយាយថា កូរ៉េខាងត្បូងបានស្នើសុំឱ្យសហរដ្ឋអាមេរិកដោះស្រាយភាពមិនច្បាស់លាស់មួយចំនួន ដែលទាក់ទងនឹងការគ្រប…

ចិនប្រាប់សន្និបាត UN ថា ខ្លួននៅតែជាផ្នែកមួយនៃប្រទេសលោកខាងត្បូង

ព័ត៌មាន
នៅក្នុងមហាសន្និបាទអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កឆ្នាំនេះ តំណាងប្រទេសចិន ដែលគ្មានវត្តមានប្រធានាធិបតី ស៊ី ជិនពីង បានថ្លែងប្រាប់មេដឹកនាំ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ